part29 លោកគេងជាមួយខ្ញុំត្រូវទេ

328 34 2
                                        

  

   1ខែកន្លងផុតទៅ~~~~

   ទំនាក់ទំនងរបស់ស៊ុននូនិងនីគីក៏កាន់តែឃ្លាតឆ្ងាយពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងតែពីមានវត្តមានរបស់ហានណាមកម្លេះ។នាយតែងតែគេងបែកបន្ទប់ពីរាងតូច មិនសូវនិយាយស្ដីជាមួយរាងតូចដូចមុន ទោះចង់រាងតូចធ្វើអីក៏នាយលែងខ្វល់ហើយអាងថាមាននាងសង្សានៅជាមួយនោះ។

   « អ៊ួក ខឹកៗ » សម្លេងក្អួតចង្អោរបស់សុ៊ននូក៏ឮឡើងនៅពេលកំពុងធ្វើការសុខៗ នេះមួយព្រឹកហើយដែលគេរត់មកបន្ទប់ទឹកបែបនេះ

   « អ្នកប្រុសតូចទៅពេទ្យដែលទេបាទ ព្រោះខ្ញុំឃើញអ្នកប្រុសបែបនេះមួយសប្ដាហ៍ហើយ » ជេមក៏សួរទៅស៊ុននូទាំងបារម្ភ

   « មិនអីទេបងជេមប្រហែលជាក្រពះធ្វើទុកហើយ »ប្រាប់ទៅនាយទាំងញញឹម ព្រោះឃើញថានាយបារម្ភពីខ្លួនបែបនេះ

   « តែ- »

   « ខ្ញុំថាមិនអីគឺមិនអីហើយបងអាចទៅធ្វើការវិញបាន » នាយជេមនិយាយមិនទាន់ចប់ផងស៊ុននូក៏និយាយកាត់ទាំងខឹងចងចិញ្ចើមចូលគ្នា ព្រោះនាយមិនស្ដាប់សំដីខ្លួន

   « បាទ » ដោយខ្លាចថាស៊ុននូខឹងខ្លាំងក៏ឆ្លើយតែមួយម៉ាត់រួចដើរចេញទៅបាត់។ចំណេកឯរាងតូចបន្ទាប់ពីជេមទៅបាត់ហើយក៏ដកដង្ហើមធំមួយខឹសរួចក៏បន្ដធ្វើការងារវិញ

    SKIP

   « នេះមួយខែហើយដែលនាងទៅនៅជាមួយវាហេតុអីក៏មិនទាន់យកឯកសារសំខាន់បានទៀត » សូវៀរ៍ និយាយឡើងទាំងចង់ចេញផ្សែងតាមត្រចៀក

   « ន៎ែ លោកខ្ញុំនៅជាមួយវាមែនក៏មិនប្រាកដថាបានចូលក្នុងបន្ទប់វាឯណា » អ្នកដែលតបទៅនាយវិញនោះគ្មានអ្នកណាក្រៅពីហានណានិងទេ។ត្រូវហើយពួកគេទាំងពីរសហការគ្នាដើម្បីចូលទៅលួចឯកសាររបស់នីគីនោះឯង ក្នុងឯកសារមានរូបមន្ដសំខាន់ផលិតអាវុធរបស់នីគីបែបនេះហើយទើបធ្វើឲ្យសូវៀរ៍ចង់បានថ្នាក់នេះ

   « យើងមិនខ្វល់ទេសំខាន់ត្រូវតែយកឯកសារឲ្យបានក្នុងរយះពេលមួយអាទិត្យ បើយកមិនបានឯកសារនោះទេនាងកុំសង្ឍឹមថាមានជីវិតរស់ទៀតនោះ វ៉ាងហានណា »

ភរិយាសម្អប់ [Complete ✔️]Tahanan ng mga kuwento. Tumuklas ngayon