«ច៎ាស អ្នកបងប៉ុណ្ណឹងវាមិនយូរនោះទេសម្រាប់ការចាំទទួលអ្នកបងនោះ» អ្នកស្រីគីម មានប្រសាសន៍ទាំងរំភើបកាលបើឃើញអ្នកដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញយ៉ាងនេះ ត្រូវហើយអ្នកដែលបានណាត់មកជួបថ្ងៃនេះគ៏ជាគ្រួសារនីសុីមូរ៉ានិងគ្រួសារគីមនេះឯង
«សូនូ កូនឆាប់ជម្រាបសួរអ៊ុំស្រីនិងប្អូនទៅកូន» អ្នកស្រីគីម
«បាទ ជម្រាបសួរអ៊ុំស្រីនិង.....» សូនូ និយាយរាងអាក់ៗព្រោះគេមិនស្គាល់ឈ្មោះម៉ាណា
«ខ្ញុំឈ្មោះ ផាកម៉ាណា» ម៉ាណា និយាយព្រោះមើលទៅរាងតូចមិនស្គាល់ឈ្មោះគេ
«បាទ» សូនូ
«រីករាយដែលបានស្គាល់បងថ្លៃ» ម៉ាណា ចំណែកឯងរាងតូចបានត្រឹមតែងក់ក្បាលនិងញញឹមតប តែរៀងអៀនបន្ដិចដែលនិងហ៎ាស
«អូ!និយាយអញ្ចឹងដូចជាមិនឃើញកូនប្រុសអ្នកស្រីមក» លោកគីម
«គេជាប់រវល់និយាយទូរស័ព្ទ អូ នោះមកដល់ល្មម នីគីជម្រាបសួរពូមីងនិងប្អូនទៅកូន» អ្នកស្រីជូខ្យុង
«ជម្រាបសួរលោកពូ អ្នកមីង និងឯង...» នីគីរៀងភាំងនិងសម្រស់របស់រាងតូច តែម៉ែអ្ហើយមើលគេជម្រាបសួររាងតូច គិតទៅម៉ាហ្វៀលចឹងមែនណ៎
«បាទ ជម្រាបសួរលោកដូចគ្នា» សូនូ មិនឲ្យចាញ់ចិត្តក៏ដាក់ទៅរាងក្រាស់វិញដូចគ្នាទាំងមិនញញឹម
ចំណែកឯមនុស្សចាស់បន្ទាប់ពីឃើញថាមិនសូវស្រួលក៏បានទាញកូនមកអង្គុយរៀងខ្លួន ចំណែកឯម៉ាណាវិញក៏បាននៅអង្គុយជិតគ្រួសារនាងប៉ុន្ដែនាងប៉ែរទៅជាអង្គុយជិតរាងតូចដែលជិតមាននាមជាបងថ្លៃទៅវិញ និងសួរពីនេះពីនោះព្រោះគ្រាន់តែនាងគ្រាន់តែឃើញរាងតូចហើយមានអារម្មណ៍ថាចូលចិត្តភ្លាមៗមិនចាំយូរ
«និយាយអញ្ចឹងសូនូកូនរៀនចប់ផ្នែកអ្វីដែល?» អ្នកស្រីជូខ្យុង
«បាទអ៊ុំស្រីខ្ញុំរៀនផ្នែកហិរញ្ញវត្ថុ» សូនូ
«អ្អឹម.. អ៊ុំគិតថាចង់ឲ្យកូនធ្វើជាលេខារបស់កូនអ៊ុំព្រោះក្រុមហ៊ុនគេកំពុងជ្រើសរើសលេខាផ្នែកខាងនិងផង» អ្នកស្រីជូខ្យុង តាមការពិតមិនខ្វះទេនាក់ដាក់ពាក្យចូលធ្វើជាលេខាតែគាត់ចង់បានរាងតូចដើម្បីបានតាមដានកូនប្រុសគាត់ផង
ESTÁS LEYENDO
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)