Morning 🌅
ព្រះអាទិត្យរះពីទិសខាងកើតបានចាំងចូលបន្ទប់ដែលកំពុងឃើញមានប្ដីប្រពន្ធមួយគូរកំពុងគេងអោបគ្នាយ៉ាងមានក្ដីសុខ ត្របកភ្នែកក្រាស់ក្មេកក៏ចាប់បើកឡើងបន្ទាប់ពីឃើញមុខប្រពន្ធរបស់ខ្លួនស្នាមញញឹមលើផ្ទៃមុខក៏បង្ហាញឡើងមកដោយឯកឯង
«សឺត~ប្រពន្ធសម្លាញ់ឆាប់ក្រោកឡើង» សុងហ៊ុន ក៏ដាស់ប្រពន្ធរបស់ខ្លួន
«បងកុំរំខានអូនមើរ» ជេគនិយាយទាំងបិទភ្នែក ហើយក៏បែរទៅម្ខាងដើម្បីកុំឲ្យស្វាមីរំខាន
«អ្ហឹម...មិនដឹងយប់មិញអ្នកណាសុំបងដើរលេងទេនៀក» គ្រាន់តែឮថាដើរលេងភ្លាមអ្នកជាប្រពន្ធក៏ក្រោកឡើងស្វាងដូចគេទះ មិនបង្អង់យូរក៏រត់ចូលបន្ទប់ទឹកបាត់ដែលធ្វើឲ្យអ្នកជាប្ដីឃើញហើយញញឹមហួសចិត្តនិងចរឹតប្រពន្ធរបស់ខ្លួន។
15នាទីក្រោយមកនាយតូចក៏ចេញពីបន្ទប់ទឹកវិញពាក្យជាមួយអាវឃ្លុំនិងក្នុងដៃកាន់កន្សែងជូតសក់ដោយមានស្នាមញញឹមជាប់ផ្ទៃមុខ
«អា៎វ! បងមិនទៅងូតទឹកទេហ៎េស» ឃើញប្ដីអង្គុយនៅជិតគ្រែគេងទាំងញញឹមមើលមកខ្លួនក៏សួរទៅនាយ
«ងូតធ្វើអីព្រោះបងមិនប្រញាប់ផង ឬមួយអូនប្រញាប់» សុងហ៊ុន
«ក្រែងបងថាជូនអូនដើរលេងនោះអី» ជេគ
«ក្រែងអូនមិនចង់ទៅណាហី»និយាយរួចដើរចូលបន្ទប់ទឹកទាំងញញឹមស្រស់ព្រោះបានញោះប្រពន្ធឲ្យខឹង
«ផាក សុងហ៊ុន នេះបងហ៊ានកុហកអូនផងហ៎េស» ស្រែកសួរប្ដីពីខាងក្រៅទាំងចិត្តកំពុងខឹង
ចំណែកនាយក៏មិនបានតបនិងប្រពន្ធមួយម៉ាត់ទុកឲ្យជេគខឹងតែម្នាក់ឯង ចាំមើលតែចេញពីបន្ទប់ទឹកពេលណាមិនរួចខ្លួនរបស់ប្រពន្ធទេ
10នាទីក្រោយមកនាយក៏ចេញពីបន្ទប់ទឹកវិញដោយមានកន្សែងរុំល្វែងខាងក្រោមនិងកន្សែងជូតសក់មួយក្នុងដៃ ជូតបណ្ដើរហួចបណ្ដើរបន្ទាប់ពីឃើញប្រពន្ធកំពុងអង្គុយសម្លក់គេបែបនេះ
«ហ្អឹក ហ្អឹក...បងឈប់ស្រឡាញ់អូនហើយសុងហ៊ុន» និយាយទាំងទឹកភ្នែក
YOU ARE READING
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)