ត្រកូលនីស៊ីមូរ៉ា អ្នកណាមិនស្គាល់អ្នកណាមិនល្បីខាងជំនួញលុយវាល់លានមានក្រុមហ៊ុនសឹងរាប់ភ្លេច ភូមិគ្រឹះដ៏ប្រណិតមានខ្ងុំបម្រើឆ្វេងស្តាំមិនបាត់ហត់និងអ្វី។ លោក បាជីនីសុីមូរ៉ា (ជនជាតិជប៉ុន) និងលោកស្រីផាកជូខ្យុង (ជនជាតិកូរ៉េ) ព្រមទាំងមានកូនប្រុសពីរនាក់ និងកូនស្រីម្នាក់។នីសុីមូរ៉ារីគីគឺជាកូនទីពីរនិងជាអ្នកស្នងដំណែងបន្ទាប់ពីបងប្រុសរបស់គេ ដោយហេតុបងប្រុសរបស់គេក៏មានក្រុមហ៊ុនផលិតឡានផងដែល។ រីគីមានសម្រស់ ស្អាត ឆ្លាត មានមហិច្ឆតាធំតែទាស់ត្រង់គ្មានឪពុកដូចគេឯង...
ពិតមែនហេីយលោកបាជីបានស្លាប់បាត់តាំងពីនាយនៅតូចមកម្ល៉េះដោយហេតុលោកជាមនុស្សដែលមានសក្កកនុពលខ្លាំងហេីយក៏ជាម៉ាហ្វៀជេីងចាស់មួយរូបផងដែល។ តែហេតុការណ៍ស្លាប់របស់លោកនៅមិនទាន់បានរកឃាតករឃេីញនោះឡេីយដោយហេតុនេះហេីយទេីបបានជារីគីដែលជាកូនមានគំនុំនិងបានបន្តដំណែងពីឪពុកដែលមាននាមថាជា 'ម៉ាហ្វៀដៃឆៅ'
បេីនិយាយពីអត្តចរិតវិញ រីគីម្នាក់នេះស្តេចព្រានតែម្ដងហេីយស្រីបណ្តេីរដូររាល់ថ្ងៃដូចដូរខោអាវ តែក៏ឃោឃៅមិនធម្មតាដូចគ្នាដែលប្រសិនជាម្នាក់នោះហ៊ានក្បត់គេ
បើក្រលែកមកមើលក្នុងវិមានដ៏ធំស្កឹមស្កៃឯនេះវិញក៏កំពុងឃើញគ្រួសាររបស់ត្រកូលនីសុីមូរ៉ាកំពុងតែជួបជុំគ្នានិយាយរឿងរៀបការរបស់នីគី
«នេះម៉ាក់ចង់ឲ្យខ្ញុំរៀបការជាមួយមនុស្សប្រុសចឹងហ៎េស» នីគី និយាយទាំងកំហឹងបើនិយាយថារៀបការជាមួយមនុស្សស្រីក៏គេមិនសូវខឹងដែល
«មនុស្សប្រុសក៏អាចរៀបការបានដែលសម័យនេះហើយៗក៏ល្អជាងពួកស្រីៗដែលកូនដេកជាមួយដែល» អ្នកស្រីជូខ្យុង និយាយពីព្រោះគាត់មិនចូលចិត្តស្រីៗដែលរាងក្រាស់ដេកជាមួយនោះទេ ស្មានតែគាត់មិនដឹងមែនទេថាពួកនាងចង់បានតែលុយកូនរបស់គាត់នោះ
«នេះក៏ព្រោះតែពួកនាងជាមនុស្សស្រី ណាមួយមនុស្សស្រីនិងមនុស្សប្រុសមិនដូចគ្នាទេ» នីគី
«ម៉ាក់ក៏មិនចង់បង្ខំកូនដែលតែនេះជាគោលបំណងរបស់ប៉ារបស់កូនណា» អ្នកស្រីជខ្យុង ការពិតនេះជាបំណងរបស់ប្ដីគាត់ចឹងហើយទើបគាត់សម្រេចតាមបំណងរបស់ប្ដី។
«.....» នីគី បានត្រឹមមើលមុខម្ដាយហើយដកដង្ហើមធំ
YOU ARE READING
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)