part30 មានកូន

393 36 0
                                        

 
  ព្រឹកថ្ងៃថ្មី

   នៅក្នុងបន្ទប់ដែលកាលពីយប់មានប្ដីប្រពន្ធគេងអោបគ្នានេះវិញក៏ឃើញមានតែរាងកាយរបស់នីគីប៉ុណ្ណោះតែកំពុងតែគេងនៅលើគ្រែ

   ហឹម~ សម្លេងក្រហមដើមកបន្លឺឡើងបន្ទាប់ពីដៃកំពុងស្រវ៉េស្រវ៉ារកអ្នកជាប្រពន្ធតែបែរជាមិនឃើញទៅវិញក៏ធ្វើឲ្យនាយក្រោកពីដំណេកយ៉ាងលឿនព្រោះឮសំឡេងល្វើយៗចេញពីបន្ទប់ទឹក។

   « នេះអូនមានរឿងអី » គ្រាន់តែដើរមកដល់នាយក៏ជួយយកដៃអង្អែលខ្នងឲ្យរាងតូចនិងមិនភ្លេចភ្ជាប់ជាមួយសំណួរដោយការបារម្មណ៍

   « គឺគ្មានអីទេខ្ញុំគ្រាន់តែវិលមុខចង់ក្អួតនិងណា » គេក៏មានអារម្មណ៍ចំលែកនិងខ្លួនឯងដែលហេតុអ្វីមួយរយះនេះឧស្សាស៍ចង្អោម្លេះ

   « មុខអូនស្លេកណាស់ មិចម៉ាចាំបងជួនទៅពេទ្យ »

   « ខ្ញុំគិតថាលោកគួរតែទៅធ្វើការចុះ ខ្ញុំអាចទៅខ្លួនឯងបាន » ប្រាប់ទៅនាយវិញទាំងមុខស្លេកគ្មានឈាម

   « អឹម! មិនអីទេចឹង » និយាយគ្នារួចរាល់អស់នីគីគេក៏ចូលងូតទឹកចំណែករឿងការងាររបស់ស៊ុននូវិញក៏គេមិនថាអ្វីដែលព្រោះយល់ថាគេឈឺ។

   បន្ទាប់ពីងូតទឹករួចរាល់អស់នីគីក៏ចេញទៅធ្វើការរបស់គេបាត់។ស៊ុននូក៏គេទៅមន្ទីរពេទ្យដូចគ្នាមុននិងទៅគេបានខលប្រាប់ជុងវ៉ុនឲ្យជួនគេទៅបានជាគ្នា។

   ក្រោយពេលម្ចាស់ផ្ទះមិននៅក្នុងវិមានហាក់ស្ងប់ស្ងាត់ក៏ជាឪកាសដល់ហានណានាងចូលបន្ទប់ដាក់ឯកសារបានយ៉ាងងាយ

   « ឯកសារនៅណាវី លាក់ទុកធ្វើមើលតែលាក់មាសហើយ » នាងក៏រើកកាយក្នុងថតតុមួយទៅថតតុមួយតែដូចជាមិនឃើញសោះ

   « ហឹសឯកសារលាក់បានជិតល្អណាស់ តែគួរឲ្យស្ដាយវាបានធ្លាក់មកលើដៃយើងហើយ ហឹសៗ » ឃើញឯកសារដែលនាងចង់បានហើយនាងនិយាយម្នាក់ឯងទាំងសើច រួចក៏រៀបចំរបស់របរឲ្យដូចដើមវិញដើម្បីកុំឲ្យគេសង្ស័យ។នាងដើរចេញពីបន្ទប់លបៗដោយគ្មានអ្នកសង្ស័យអ្វីសោះ។ចុះមកដល់ជាន់ខាងក្រោមក៏ហៅតាក់សុីចេញទៅបាត់

ភរិយាសម្អប់ [Complete ✔️]Hikayelerin yaşadığı yer. Şimdi keşfedin