ព្រឹកថ្ងៃនេះមិនដូចព្រឹកម្សិលមិញដោយសារមិនមានអ្នកជាប្រពន្ធទៅក្រុមហ៊ុនជាមួយព្រោះថាគេកំពុងឈឺតែ មុននិងនីគីចេញទៅធ្វើការគេក៏បានឲ្យនាងអេនដាំបបរនិងយកថ្នាំឲ្យរាងតូចផងដែល។
ចំណែកឯអ្នកកំពុងតែគេងឈឺនេះវិញក៏ចាប់បើកភ្នែកឡើងទាំងឈឺក្បាលខ្ទោកៗ រៀបនិងចុះពីលើគ្រែទៅបន្ទប់ទឹកហើយក៏ស្រាប់តែងងឹតមុខប៊ិះនិងដួលតែបាននាងអេនចូលមកគ្រាទាន់
« អ្នកប្រុសតូចមិនអីទេមែន » អេន ដាក់ឲ្យរាងតូចអង្គុយតូចក៏សួរ
« ខ្ញុំមិនអីទេបង គ្រាន់តែចង់ចូលបន្ទប់ទឹក តែក៏ប៊ិះនិងដួលសំណាងដែលបងជួយទាន់ » និយាយទាំងញញឹមតិចៗ
« ខ្ញុំភ័យណាស់ពេលឮលោកម្ចាស់ប្រាប់ថាអ្នកប្រុសតូចឈឺចឹង » រៀបរាប់ដោយក្ដីអាណិត
« តែពេលនេះខ្ញុំលែងកើតអីហើយតើបងកុំបារម្ភអី »សូនូ ពេលឮថាប្ដីរបស់ខ្លួននៅមើលថែគេហាក់មានអារម្មណ៍ថារំភើប
« អ្នកប្រុសចូលទៅងូតទឹកទេ ខ្ញុំលាយទឹកឲ្យអ្នកប្រុសងូត អាងនិងបានស្រួលខ្លួន » គ្មានការឆ្លើយតប គ្រាន់តែងក់ក្បាលរួចនាងក៏ដើរចូលបន្ទប់ទឹកបាត់
« មោះអ្នកប្រុសតូចដើរមួយៗ » អេន នាងក៏ជួយគ្រាព្រោះខ្លាចគេដួល ។បន្ទាប់ពីរាងតូចចូលក្នុងបន្ទប់ទឹកហើយនាងអេនក៏ចុះមកខាងក្រោមវិញដើម្បីរៀបចំបបរនិងថ្នាំទុកឲ្យរាងតូចនៅលើតុដោយមានការសារសំណូមពរពីសាមីខ្លួនផ្ទាល់ សូនូងូតទឹករួចរាល់ក៏ដើរចុះមកវិញក៏ភ្ញាក់ផ្អើលពេលម្ដាយក្មេកមកបែបនេះ
« ជម្រាបសួរអ្នកមា៉ក់នេះ អ្នកម៉ាក់មកដល់យូរហើយមែន » មកដល់ភ្លាមក៏ធ្វើការលើកដៃសំពះអ្នកជាម្ដាយក្មេក ព្រោះពីតាំងពីគេការរួចមកគឺគាត់មិនដែលបានមកទេ រួចក៏អញ្ចើញគាត់ឲ្យទៅអង្គុយលើសាឡុង
« ច៎ា លើកដៃថ្វាយព្រះកូន មិចក៏មុខកូនស្លេកខ្លាំងម្លេះ » អ្នកស្រីជូខ្យុង មានប្រសាសន៍ទាំងបារម្ម
« បាទខ្ញុំគ្រាន់តែផ្ដាសសាយបន្ដិចប៉ុណ្ណោះ និយាយចឹងម៉ាក់មកជាមួយណាគេ » សូនូ
YOU ARE READING
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)