« សុំទោសរឿងអី » បែរមកសម្លឹងមុខនាយ
« គឺរឿងពីមុនដែលបងធ្លាប់ធ្វើដាក់អូននិងរឿងគ្រប់យ៉ាងដែលបងបានប្រព្រឹត្ត » កែវភ្នែក ពាក្យសំដីដែលស្រទន់និយាយាសុំទោសទៅកាន់ប្រពន្ធទាំងដឹងកំហុស
« ខ្ញុំគ្មានទោសឲ្យលោកទេ » ងាកមុខចេញពីនាយទាំងក្នុងចិត្តរំភើបនៅពេលនាយនិយាយបែបនេះមកកាន់ខ្លួន។ តែសុំខ្មើតមួយសិន
« បងពិតជាសុំទោសពិតមែនណាទោះអូនចង់ឲ្យស្លា-អឹម » និយាយមិនទាន់ទាំងចប់ផងរាងតូចក៏ទម្លាក់បបូរមាត់តូចច្រមិចមកផ្ដិតលើមាត់ក្រាស់របស់នីគីទាំងដែលខ្លួននិយាយដាច់អហង្ការថាគ្មានទោសឲ្យនាយ
« ប៉ុណ្ណឹងច្បាស់នៅ » ប្រលែងឲ្យមាត់នាយមានសេរីភាព សួរទៅនាយវិញទាំងអៀនព្រោះនេះគេអ្នកទៅថើបនាយមុន
« បងអរគុណអូនដែលលើកលែងទោសឲ្យបង » ស្នាមញញឹមដ៏ស្រស់ស្អាតក៏បង្ហាញឡើងនៅលើមុខស្រស់សង្ហារ
« ខ្ញុំក៏អរគុណលោកដូចគ្នាដែលចូលមកក្នុងជីវិតខ្ញុំ » បើមិនបាននាយចូលមកក្នុងជីវិតគេទេ ម្លេះក៏គ្មានថ្ងៃយល់ដូចគ្នាដែលអ្វីហៅថាការស្រឡាញ់។បែងចែកឲ្យដាច់រវាងពាក្យថាស្អប់និងពាក្យថាស្រឡាញ់ព្រោះពាក្យទាំងពីរនេះមិនដូចគ្នាទេ
« ហេតុអីមិនហៅខ្លួនឯងថាអូន? » នាយខំលួងហើយនៅមិននិយាយពាក្យអូនបងទៀត
« មិនចង់ហៅ ព្រោះប្ដីអត់ស្រឡាញ់ផង » ខ្មើតមួយទៀតសិន
« បងស្រឡាញ់អូនណាស់ គីមស៊ុននូ ស្រឡាញ់តាំងពីអូនចូលមកក្នុងជីវិតបងម្លេះ » អុញនោះការពិតត្រូវលាតត្រដាង
« មិនជឿទេសសម្ដីប្រុសព្រាន » សួរមើលអ្នកណាមិនរំភើបព្រោះខំគិតថានាយស្អប់ភរិយាម្នាក់នេះហើយតើ។ពួកគេក៏បន្ដងូតទឹករហូតដល់រួចហើយដោយមានស្វាមីយល់ចិត្តស្លៀកពាក់ឲ្យ
(បានកាត់ឈប់មើលគេស្វិតប្រយ័ត្នកើតទឹកនោមផ្អែម)
Skip
« ជេយ៍ជឿអូនទៅអូនមិនបានធ្វើអីបងស្រីទេគាត់ជាអ្នកយកដៃអូនឲ្យច្រានគាត់ អ្ហឹកៗ~~ » សំឡេងយំអង្វរ.កទៅកាន់អ្នកជាសង្សារព្រោះជេយ៍បានយល់ច្រឡំលើជុងវ៉ុន
DU LIEST GERADE
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
part37 ខ្ញុំគ្មានទោសឲ្យលោកទេ
Beginne am Anfang
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)