part35 សូមដើរមកតាមខ្ញុំ

Start from the beginning
                                        

   « ទៅប្រាប់ចៅហ្វាយឯងទៅថាយើងមកដល់ហើយ   » ចុះពីលើឡានដោយនៅក្នុងដៃមានកាន់កូនកាតាបមួយ រួចក៏ឃើញមានកូនចៅនៅឈរចាំរួចជាស្រេចទំនងជាអ្នកនាំការឲ្យអ្នកនៅជាន់ខាងលើ

   « សូមឡើងមកតាមខ្ញុំមក » កូនចៅម្នាក់នោះក៏ប្រាប់ឲ្យនីគីដើរតាមវា ចំណែកនីគីក៏ដើរទៅតាមអាម្នាក់ទាំងភ្នែកសម្លឹងមើលជុំវិញឥតដាក់ដូចជាមានអ្វីម្យាង

________

   « ហ៊ីយ៉ា ប្រហែលជាស្រឡាញ់ភរិយាខ្លាំងហើយបានជាមកដល់លឿនថ្នាក់នេះ » ឡើងមកដល់ជាន់ខាងលើភ្លាមសូវៀរ៍ក៏បោះសំដីឌឺដងឲ្យនីគី

    « ឯណាស៊ុននូឆាប់យកគេចេញមក » នាយតបទៅសូវៀរ៍ទាំងមុខស្មើតែក្នុងចិត្តក្ដៅដូចភ្លើងអាចដុតអគារនេះបាន

   « ភ្លេចពាក្យសន្យាហើយហ៎ » នាយក៏ទាមទាឯកសារដែលបានដោះដូរជាមួយនីគី

    « យើងមិនភ្លេចទេតែ បង្ហាញយើងសិនមក » ចេះអីតែឯងដែលចង់បានរបស់មុន

    « ឆាប់យកគេចេញមក » នាយក៏អោយគេយកស៊ុននូមក

   « ហានណា? » នាយក៏ផ្អើលពេលឃើញនាងជាអ្នកចាប់ស៊ុននូមក

   « យ៉ាងមិចភ្ញាក់ផ្អើលហ៎ » នាងក៏ឆ្លើយទៅវិញទាំងញញឹមក្បួចមាត់។ចំណែកស៊ុននូឃើញមុខនីគីហើយទឹកភ្នែកហូរដូចបាក់ទំនុបព្រោះភ័យខ្លាចពួកគេសម្លាប់នាយ

   « អ៎េ! មុននិងយកប្រពន្ធឯងទៅវិញយើងមានដំណឹងចង់ប្រាប់ » សូវៀរ៍

   « រឿងស្អីឆាប់និយាយមកយើងគ្មានពេលជាមួយឯងទេ » នីគីបកទៅនាយវិញទាំងចងចិញ្ចើមខឹងដូចបាយពុះ

   « គឺ..ឯងឲ្យឯកសារមកយើងសិនបានយើងនិយាយចេញ »

   « ហេតុអ្វីក៏យើងត្រូវឲ្យឯង »

   « មិនអីទេបើឯងមិនចង់បានប្រពន្ធកូនទៅវិញ »

   « កូន? » ចម្ងល់ពេញខួរហេតុអីបានជាគេមិនដឹងរឿងនេះ អ៊ីចឹងតើបានមួយរយះនេះប្រពន្ធខ្លួនមានអាការៈចម្លែកៗណាស់

   « នៅឯងមិនដឹងទេឬ ហឹសៗធ្វើជាប្ដីគេហើយនៅមិនដឹងថាខ្លួនឯងមានកូនទៀត »

   « ដោះលែងប្រពន្ធកូនយើងទៅ »

   « នេះឯកសារនិងលុយទាំងអស់របស់យើងហើយឆាប់ឲ្យស៊ុននូមកយើងវិញ » នីគី មិនចង់អូសក្រឡាយូរក៏ហុចកូនកាតាបនោះទៅឲ្យសូវៀរ៍

   « អូនមិនអីទេហ៎េស » ស៊ុននូបានមកដល់ដៃភ្លាមនាយក៏អោបប្រពន្ធជាប់ទ្រូងជាប់ទាំងទឹកភ្នែកនេះនាយភ័យខ្លាំងណាស់ចុះទម្រាំតែមានកូនតូចមួយទៀតនោះ

    « ពួកឯងចាត់ការទៅ » នាយក៏ឲ្យអូនចៅដែលដាក់បង្គប់ចេញមកចាត់ការមីគីតែដូចជាគ្មានអាណាអើតក្បាលមួយ

   « ពួកយើងជាប៉ូលីស » គ្មានកូនចៅចេញមកបែរជាមានប៉ូលីសចេញពីកន្លែងបង្គប់ខ្លួនទៅវិញ។ធ្វើឲ្យហានណានិងសូវៀរ៍ក្ដៅភ្លាមៗនេះហ៊ានលេងល្បិចជាមួយវាផង

   « នេះពួកឯងលេងល្បិចហ៎េស » សូវៀរ៍ ក៏ដកកាំកាំភ្លើងតម្រង់ទៅនីគីទាំងដែលនៅជុំវិញពេញដោយប៉ូលីសហាក់មិនខ្លាចញញើត

   « បើមិនលេងល្បិចមេចនិងអាចចាប់កណ្ដុរបានទៅ » នីគី តបទៅសូវៀត៍ទាំងញញឹមឌឺដង។ចង់យាយថាចេះអីតែឯង

   « យើងនិងសម្លាប់ឯង អា៎យ អឹក~~ » ផាំងៗ ពីគ្រាប់ទៅត្រូវដៃសងខាងរបស់សូវៀរ៍គ្មានអ្នកណាក្រៅពីយ៉ុនជុនយើងទេ។ដើរចូលមកដោយភាពអង់អាចទាំងញញឹមដាក់សូវៀរ៍បន្ដិច

   « យ៉ាងមិចហើយឈឺខ្លាំងទេ » យ៉ុនជុន ក៏ដើរមកជិតសូវៀរ៍ដោយយកចង្អុលដៃឆ្កឹះចង្ការរបស់សូវៀរ៍

   « រៀបចំបានល្អគ្រាន់បើ » នាយងើបមុខមកទាំងសើចដូចមនុស្សរោគចិត្ត។ប៉ូលីសមកអូសសូវៀរ៍ចាកចេញទៅប៉ុស្ដិ៍បាត់ទៅ

   « យើងនិងសម្លាប់ឯង.. » ផាំងៗៗ ~~~

 

To be continued....

 ភ្លាវអត់reader

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now