part35 សូមដើរមកតាមខ្ញុំ

Começar do início
                                        

   « យើងនិងប្រញាប់ទៅជួយស៊ុននូត្រឡប់មកវិញឲ្យបាន » ឮមិត្តនិយាយហើយនាយក៏ទម្លាក់បង្គុយនៅសាឡុងទាំងចិត្តអន្ទះសារ

    « យើងគិតថាវាលេងល្បិចហើយអាសូវៀរ៍មានដែលគោរពពាក្យសច្ចៈទេហើយឯងនេះភ្លើទៀត » ជុងប៊ីនដែលស្ងាត់ជាយូរក៏និយាយឡើងបន្ដនិងមិនភ្លេចដៀល

   « មែនហើយបើហ្យុងមិននិយាយទេខំភ្លេចបាត់ទៅហើយ »

    « អឺ ហើយអីឡូវឯងចង់ធ្វើយ៉ាងមិចវិញ » ជុងប៊ីន

    « ខ្ញុំមានគំនិតល្អមួយធានាដឹងតែបានស៊ុននូត្រឡប់មកវិញហើយ » យ៉ុនជុនដែលអង្គុយគិតមួយសន្ទនក៏លេសនៅគំនិតមួយធ្វើឲ្យពីរនាក់ទៀតមើលមុខនាយទងមាក្ដីសង្ឃឹម

   « គឺ............... » យ៉ុនជុនក៏និយាយរៀបរាប់ពីផែនការរបស់ខ្លួនឲ្យពីរនាក់ទៀតស្ដាប់យ៉ាងយកចិត្តទុកដាក់

   « មិននឹកស្មានថាឯងឆ្លាតដល់ថ្នាក់និងសោះ » នីគីនិយាយសសើរមិត្តបែបដៀលជាប្រយោលដោយមិនភ្លេចសើចនូវគំនិតរបស់នាយ

    « យើងឆ្លាតចឹងតាំងពីដើមមកហើយតែខ្ចិលសសើរខ្លួនឯង » និយាយគ្នារួចរាល់អស់ហើយយ៉ុនជុននិងជុងប៊ីនក៏ត្រឡប់ទៅរកផ្ទះសម្បែងវិញរៀងខ្លួន។នីគីបន្ទាប់ពីពួកគេចាកចេញទៅអស់នាយក៏ឡើងមកងូតទឹករៀបនិងចូលគេងហើយតែក៏ឡើងរូបនាយនិងរាងតូចថតកាលពីពួកគេរៀបអាពាហ៍ពិពាហ៍យកមកកាន់នឹងដៃទាំងទឹកភ្នែកស្រក់ចុះនៅលើស៊ុមរូបថត

   « បងសុំទោសដែលការពារអូនមិនបានល្អ » និយាយរួចនាយក៏ដាក់ខ្លួនគេងទាំងក្នុងចិត្តរសាប់រសល់ព្រោះគ្មានខ្នើយសាច់ទន់ៗអោបដូចលើកមុន

   Skip

   Morning

   ព្រឹកម៉ោង10មិនទាន់នីគីក៏បានរៀបចំខ្លួនចេញទៅតាមទីតាំងកំណត់ដោយមិនឲ្យអ្នកណាទៅជាមួយឡើយព្រោះអាសូវៀរ៍ឲ្យនាយទៅតែម្នាក់ឯងប៉ុណ្នោះ។នៅតាមផ្លូវធ្វើដំណើរមានសភាពស្ងាប់ស្ងាត់ ព្រោះនៅសងខាងផ្លូវមានតែព្រៃនិងដើមឈើធំប៉ុណ្ណោះ។លុះធ្វើដំណើរអស់េយះពេលដ៏យូរនីគីក៏បានបើកមកដល់អគារបាក់បែកនោះ

ភរិយាសម្អប់ [Complete ✔️]Onde histórias criam vida. Descubra agora