« អ៎េ អ៎េ លោកចង់ធ្វើអីនិងចុះទៅធ្ងន់ណាស់មាឌមើលតែដំរីហើយ » ដៃប្រឹងរុញនាយចេញតែដឹងស្រាប់ហើយថាមាឌដូចដំរីនិងខ្លួនឯងមាឌតូចតែមួយរុញនាយចេញបានមែន
« គ្រាន់តែថើបប្រពន្ធ » ខ្សឺតៗៗៗៗ នាយក៏ថើបរាងតូចពេញមុខក៏បង្កជាសំឡេងសើចរង្គើលសប្បាយរីករាយទាំងព្រឹកម៉ោង9។
__________
រសៀលម៉ោង3
នៅក្នុងផ្ទះបាយក៏ឃើញមានតែស៊ុននូប៉ុណ្ណោះដែលកំពុងតែឈរធ្វើអីញុាំ ព្រោះគេចាញ់កូនចឹងទើបក្រពះធ្វើទុកចេះតែឃ្លាននេះឃ្លាននោះមិនឈប់
« មើលទៅមានក្ដីសុខដល់ហើយណ៎ » ហានណា ឃើញស៊ុននូកំពុងតែធ្វើម្ហូបនាងក៏ដើរមកនិយាយទាំងញញឹមៗបែបឌឺដង
« ក្ដីសុខពេលមានប្ដីនៅគេងជាមួយ មិនដូចជានាងត្រូវប្ដីរបស់ខ្ញុំយកមកទុកចោលបែបនេះទេ ហឹសៗ » តបនាងវិញទាំងសើចឌឺដាក់នាងវិញ គិតហ៎េសថាគេខ្លាចនាងនោះគិតខុសហើយ
« ទុកចោលមិនសំខាន់ឲ្យតែបានដណ្ដើមអ្វីៗគ្រប់យ៉ាងរបស់ប្ដីឯងគឺជាក្ដីសុខរបស់យើង » នាងឆ្លើយទាំងដើរទៅជិតស៊ុននូ
« ខ្ញុំគិតថានាងលេងខុសមនុស្សហើយណា » គ្រាន់តែឮអ្វីដែលចេញពីមាត់របស់នាងហើយក៏ធ្វើឲ្យគេគិតបន្ដិចថានាងចង់លេងអ្វី តែក៏ខំនិយាយទៅវិញដូចគ្នា
« យើងនឹងចាំមើលថ្ងៃដែលគ្រួសាររបស់ឯងវិនាស់ » នាងនិយាយទាំងក្ក្ដៅក្នុងទ្រូង
« ខ្ញុំក៏ចាំមើលដែលថាមនុស្សដូចជានាងនៅរស់ក្រោមស្នាដៃរបស់ប្ដីខ្ញុំបានយូរប៉ុណ្ណា » និយាយទាំងដើរទៅជិតនាងវិញតិចៗធ្វើឲ្យហានណាភ័យចេះតែដើរទៅក្រោយទាំងបុកពោះភ័យភឹបៗ
« ឯងចង់ធ្វើអីយើង » នាងនិយាយទាំងញ័របបូរមាត់ ព្រោះរាងតូចឈោងយកកាំបិតតាំងតោនៅក្បែរនោះមកក្រវីលេង ឃើញបែបនេះនាងក៏កាន់តែធ្វើឲ្យនាងភ័យលើសដើម
« ចុះបើខ្ញុំចង់សម្លាប់នាងជំនួសឲ្យប្ដីរបស់ខ្ញុំគិតយ៉ាងមិច » ស៊ុននូក៏យកកាំបិតទៅជ្រលរលើមុខនាងចុះឡើងៗទាំងមិនខ្លាចរអា
« ឯ ឯងកុំធ្វីអីយើងណា » រាងតូចនិយាយបែបនេះក៏កាន់តែធ្វើឲ្យនាងភ័យមួយកម្រិតទៀត
« ស៊ុននូ អូនចង់ធ្វើអីហានណានិង » ស៊ុននូមិនទាន់ទាំងឆ្លើយសំណួររបស់ហានណាផងសម្លេងស្រែករបស់នីគីក៏បន្លឺឡើងក្រោយពេលចុះពីលើកាំជណ្ដើរផ្ទះមកក៏ឃើញហេតុការណ៍បែបនេះនាយក៏រត់មកទាំងត្រហេបត្រហប ធ្វើឲ្យស៊ុននូដកភ្នែកពីនាងបែរទៅមើលមុខនីគីម្ដង
« ខ្ញុំកំពុងតែកាន់កាំបិតតាំងតោនិងណាលោកមិនបើកភ្នែកទេហ៎េស អ្ហើយ..ភ្លេចគិតថាលោកស្រីសុីខួរអស់ហើយ » ពាក្យសំដីដ៏សែនចត់បាយរបស់ស៊ុននូធ្វើឲ្យនីគីនិយាយអ្វីមិនចេញនៅស្ងៀមត្រឺង
« មិនមែនទេស៊ុននូគេចង់សម្លាប់អូន នីគីជួយអូនផង អ្ហឹកៗ » និយាយទាំងរត់ទៅអោបដៃនីគីទាំងយំ
« ស៊ុននូអូនទម្លាក់កាំបិតចុះទៅកុំធ្វើបែបនេះអី » នាយប្រឹងសម្រួលឲ្យស៊ុននូទម្លាក់កាំបិទចុះ
« ឆ្គួតទេមែនបានឲ្យខ្ញុំទម្លាក់កាំបិទចុះនោះ មកពីនាងមកឈរបាំងកន្លែងធ្វើម្ហូបរបស់ខ្ញុំ » មកពីនាងខ្លួនឯងតើមិនចេះមើលមែនថាជាកន្លែងគេធ្វើម្ហូបចំជាភ្លើអស់លេខដាក់
« ហានណា អូនទៅឈរនៅទីនោះធ្វើអី » នាយភ័យពេកទើបបានជាភ្លេចមើលថាកន្លែងនាងកំពុងឈរនិងជាកន្លែងដែលរាងតូចកំពុងធ្វើម្ហូប
« អឺ គឺ អូនមិនដឹងនិងណា » តបទាំងដកដង្ហើមធំធូរទ្រូងនេះនាងគិតថាគេបម្រុងនិងសម្លាប់នាងហើយតើ
« បានហើយចេញទៅណាក៏ទៅ Maybeស្រឡាញ់គ្នាខ្លាំងពេកហើយបានជាម្នាក់ៗភ្លើណាស់ » និយាយរួចដេញពួកគេទាំងពីរចេញទាំងមិនភ្លេចដៀល
« នីគីមើលប្រពន្ធបងថាឲ្យអូនហ៎ » និយាយទាំងសំឡេងញិកញ៉ក់ (តែទាំងពីរនាក់នឹង)
« តោះបងថាពួកយើងទៅវិញទៅ » នាយក៏បណ្ដើរស្រីស្រស់ដើរចេញទៅបាត់ទាំងក្នុងខួរកំពុងហេតុអ្វីមួយរយះនេះប្រពន្ធនាយភ្លែកម្លេះចេះដៀលប្ដីខ្លួនឯង
« ហឹស 7ថ្ងៃដឹងខ្លួនហើយប្ដីសម្លាញ់! មិនខ្វល់ទេសចង់អាណានៅភ្លើៗឲ្យនាងនឹងបោកក៏បោកទៅ
» និយាយញាប់មាត់ឆ្នេរដូចម៉ាសុីនដេរ មិនភ្លេចកាយវិការពេបជ្រាយឲ្យប្ដីខ្លួនដែល។ស៊ុននូក៏បន្ដធ្វើម្ហូបដល់រួចរាល់ នេះបើសិនជាមិនមានស្រីម្នាក់នោះមករញ៉េរញ៉ៃទេម្លេះបានញុាំយូរហើយ។
To be continued....
S'noo កាន់តែកាច
ESTÁS LEYENDO
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
part31 ឯងកុំធ្វីអីយើងណា
Comenzar desde el principio
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)