part30 មានកូន

Start from the beginning
                                        

   មន្ទីរពេទ្យ~~

   « លោកគ្រូពេទ្យតើមិត្តខ្ញុំគេកើតអ្វី » ជុងវ៉ុនសួរទៅលោកវិជ្ជបណ្ឌិតវ័យចំណាស់ទាំងអន្ទះអន្ទែង

   « បើតាមការបកស្រាយរបស់គេអាចថាបានគឺជារឿងកម្រណាស់ ដែលមនុស្សប្រុសអាចពពោះកូនបាន » គ្រូពេទ្យវ័យចំណាស់ឆ្លើយឡើងដែលធ្វើឲ្យអ្នកស្ដាប់សម្លឹងមុខគ្នា

   « ថាមិចមានកូន » ពួកគេទាំងពីនាក់ក៏ឆ្លើយយ៉ាងព្រមគ្នានៅពេលឮសំដីរបស់លោកវ័យចំណាស់

   « បាទគឺមិនខុសទេ »

   « តែខ្ញុំមានភាគេយតិចណាស់ដែលអាចមានកូនបាន » ស៊ុននូ និយាយទាំងយកដៃស្ទាបពោះព្រោះមិនស្មានថាខ្លួនអាចមានកូនបាន

   « រឿងនេះក៏ខាងខ្ញុំមិនប្រាកដដែល តែអាចថាបានស្វាមីរបស់លោកមានហ្សែនខ្លាំង » លោកវិជ្ជបណ្ឌិតប្រាប់ទៅរាងតូចទាំងសើចតិចៗ

   « អរគុណលោកគ្រូពេទ្យហើយ ចុះនិយាយអញ្ចឹងក្មេងមានអាយុប៉ុន្មានខែហើយ »

   « អ៎ទារកមានអាយុមួយខែកន្លះហើយ អ្នកទាំងពីរអាចទៅបើកថ្នាំតាមវិជ្ជបញ្ជាបាន » លោកវិជ្ជបណ្ឌិតក៏ហុចក្រដាសបើកថ្នាំឲ្យទៅស៊ុននូ

   « បាទចឹងខ្ញុំសុំជម្រាបលាសិនហើយ » រាងតូចទាំងពីនិយាយរួចក៏សុំលាលោកវិជ្ជបណ្ឌិតទៅបើកថ្នាំដើម្បីរក្សាគក៍

__________

    « យើងចូលរួមអបអរសាទរផងណាពេលនេះយើងមានក្មួយហើយ » ឡានចេញដំណើរនៅតាមផ្លូវជុងវ៉ុនក៏និយាយទាំងសប្បាយចិត្តទៅកាន់មិត្ត

   « យើងមិននឹកស្មានសោះថាខ្លួនឯងមានកូនបែបនេះ » តបទាំងបែរមុខទៅបង្អួចសម្លឹងមើលដងវិថីតាមផ្លូវ

   « ចុះឯងមិនគិតប្រាប់លោកនីគីទេហ៎ »

   « រឿងនេះចាំប្រាប់តាមក្រោយក៏មិនទាន់ហួសពេលដែល » ជុងវ៉ុនឮហើយស្រងាកចិត្តនៅពេលដែលមិត្តខ្លួនឆ្លើយតបបែបនេះ។ក្នុងឡានក៏ស្ងាត់ព្រោះគ្មានអ្នកណានិយាយអ្វីទៀត

   Skip

   ពេលល្ងាចក៏ឈានមកដល់បន្ទាប់ពីកាងារបានបញ្ចប់។

   ងឺត~~សម្លេងហ្វ្រាំងឡានដែលកកិតនិងដីក៏ឈប់ចំពីមុខវិមានដោយមានជំនិតរត់មកបើកទ្វាឡានទទួលជាស្រេច នីគីដើរចូលក្នុងផ្ទះដោយដំណើរអង់អាចទឹកមុខរៀបស្មើដូចកន្ទេល ដោយសំដៅទៅបន្ទប់ធ្វើការ។

   « ចៅហ្វាយនេះវិដេអូក្នងកាំមេរ៉ាសុវត្ថិភាព » ឡើងមកដល់ជាន់ខាងលើជេមក៏ដកហូតមេម៉ូរីហុចទៅឲ្យចៅហ្វាយេបស់ខ្លួន

   « ហឹស យើងគិតមិនខុសពិតមែន » មើលវិដេអូនោះហើយនាយសើចដើមកបន្ដិច

   « ចុះសន្នំរឿងក្ដីឃាតកម្មរបស់ប៉ាយើងសើបដល់ណាហើយ » ដកភ្នែកចេញពីកុំព្យូទ័ររួចបែរមកនិយាយជាមួយជេមវិញទាំងភ្នែកឡើងក្រហមច្រាល

   « ឯកសារដែលទាក់ទងនិងរឿងគ្រោះថ្នាក់ចរាចរណ៍របស់លោកម្ចាស់បានរកតម្រុយឃើញអស់ហើយនៅឡើយចាំចម្លើយចេញពីចៅហ្វាយប៉ុណ្ណោះបាទ » ជេម

   « អឹម ល្អចាំដល់ពេលយើងនិងដាក់ឲ្យវាឈុតធំតែម្ដង »

   « ចុះរឿងវិដេអូក្នុងកាំមេរ៉ាសុវត្ថិភាពដែលចៅហ្វាយដាក់ក្នុងបន្ទប់នោះ »

   « យើងនឹងចាំមើលថានាងចូលលេងជាមួយភ្លើងក្ដៅប៉ុណ្ណា » នាយនិយាយទាំងសើចដូចមនុស្សមានព្រាប

________

   « ម៉ែដោះថ្ងៃនេះបានម្ហូបអីញុាំបាយ » កំពុងតែធ្វើម្ហូបសុខៗសំឡេងស្រួយស្រេសក៏បន្លឺឡើងនៅក្រោយខ្នងម៉ែដោះ

   « គឺធ្វើអាហារដែលអ្នកប្រុសតូចចូលចិត្តនិងណា » ឆ្លើយទៅវិញទាំងញញឹមនិងមិនភ្លេចទាញថ្ពាល់ដែលគួរឲ្យស្រឡាញ់របស់រាងតូច

   « អញ្ចឹងម៉ែដោះធ្វើបន្ដទៅណាខ្ញុំសុំទៅងូតទឹកសិន» ម៉ែដោះងក់ក្បាលរួចរាងតូចក៏ឡើងទៅខាងលើបាត់ព្រោះមានអារម្មណ៍ស្អុះស្អាប់។បន្ទាប់ពីងូតទឹកផ្លាសសម្លៀកបំពាក់រួចរាល់អស់ហើយនីគីនិងស៊ុននូក៏ចេញពីក្នុងបន្ទប់ទាំងព្រមគ្នា តែគ្មានអ្នកនិយាយអ្វីមួយម៉ាត់សោះ។

To be continued....

ភ្លាវទៀតហើយ


  
  

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now