EP30:ហែករនាំងឈាមក្រវាត់ចោល.

Start from the beginning
                                        

គេបើកភ្នែកប្រឹមៗសម្លឹងផ្ទៃពូកដែលជេគគេងមុននេះ។ គេមិនជឿថាក្មេងនោះមិនស្រលាញ់គេឡើយ។ តើជេគត្រូវរនាំងអ៊ំក្មួយឃាំងជាប់មែនទេ?

សុងហ៊ុនក្រោកអង្គុយ រួចងាកទៅនាយតូចដែលគេងឃ្លុំភួយជិតក្បាលនៅលើសាឡុង។

(តើអ៊ំត្រូវប្រើអំណាចលើឯងមែនទេ?)

“ស៊ីម ជេគ”

នាយតូចអើតកចេញពីភួយដូចកូនឆ្កែ។

“លោកអ៊ំ...”

“ឡើងគេងលើគ្រែ”

“អឺ...”

“ឱ្យឆាប់!!” សម្រែករបស់លោកអ៊ំធ្វើឱ្យក្មេងខ្លាច។ ជេគរហ័សឡើងគ្រែវិញយ៉ាងលឿន លឿនណាស់ លឿនដល់ថ្នាក់គេស្មានមិនដល់។ កម្លោះតូចគេងបែរខ្នងទៅម្ខាងព្រោះមិនហ៊ានប្រឈមនឹងលោកអ៊ំ។

សុងហ៊ុនបិទភ្លើងរួច គេមិនទុកសូម្បីតែអំពូលរាត្រី។

វឹប!!
ដៃធំទាញកាយតូចបែរមករកគេ រួចឱនជញ្ជក់បបូរមាត់ទន់ល្មើយថើបយ៉ាងវក់វី។ ពេលនេះគេមិនខ្វល់ពីអ្វីទាំងអស់ គេត្រូវការលើករនាំងមួយនេះគ្រវាត់ចោល។ គេត្រូវការឱ្យជេគប្ដូពីក្មួយមកជាអ្វីផ្សេង ដែលគ្មានអ្វីឃាំងខណ្ឌ។

“លោកអ៊ំ...” ដៃតូចៗព្យាយាមរុញរាងក្រាស់ចេញ តែមិនអាចស៊ូបាន។

សុងហ៊ុនងើបមុខឡើង សម្លឹងមើលកូនឆ្កែតូចដែលហួងហែងខ្លួននៅចំពោះមុខគេ។

“យើងមិនត្រូវការក្មួយដូចឯងទេ យើងត្រូវការប្រពន្ធ”

“តែ...”

“បិទមាត់!!”

“...” ជេគយកដៃបិទមាត់យ៉ាងលឿន។ នាយតូចស្លុតខ្លាំងណាស់នៅពេលត្រូវលោកអ៊ំសម្លុត។ សុងហ៊ុនមិនងាយតម្លើងសំឡេងទេ ហើយនៅពេលគេសំឡេងធំបន្តិច មានន័យថាគេខឹងខ្លាំងហើយ។

លោកអ៊ំទាញដៃតូចៗចេញ រួចជញ្ជក់បបូរមាត់ផ្អែមស្រទន់បន្ត។ ជេគលែងរុញចេញ នាយចាប់ផ្ដើមស្គាល់អារមុ្មណ៍ខ្លួនឯងកាន់តែច្បាស់នៅពេលនេះ។ នោះគឺជាអារម្មណ៍នៃសេចក្ដីត្រូវការ វាប្រាប់ជេគថា ជេគត្រូវការលោកអ៊ំ។ ដៃតូចៗស៊កឱបកលោកអ៊ំយ៉ាងស្និតស្នាល រួចងើយកបន្តិចដើម្បីតបស្នងស្នាមថើបទៅវិញ។

រនាំងឈាមស្នេហ៍ព្រៃផ្សៃWhere stories live. Discover now