EP25:អ៊ំពេញចិត្តឯងខ្លាំង

828 126 46
                                        


“យប់នេះដេកលើគ្រែជាមួយយើង សឺត...”

“មិន...” ជេគប្រុងបដិសេធទៅហើយ តែកាយល្វត់ល្វន់ស្រាប់តែត្រូវត្រកងដោយដៃមាំ។

គេដាក់ជេគនៅលើគ្រែថ្នមៗ រួចលើកឯកសារមួយពំនូកដាក់ឱ្យធ្វើ។

ឌាំង!!

នាយតូចម៉ីងម៉ាំងមួយរំពេច។ ជេគសម្លឹងមើលឯកសាររកម្ពស់ដើមទ្រូង រួចសម្លឹងមើលលោកអ៊ំឆ្លាស់គ្នាចុះឡើងៗ។ ទឹកមុខរបស់ជេគសម្ដែងពីក្ដីហួសចិត្តដល់ថ្នាក់ថ្លែងអ្វីមិនចេញ។

“មើលអី? ឆាប់ធ្វើទៅ” គេប្រាប់រួចទើបដើរទៅតុធ្វើការវិញ។

“ហ៊ឹម?” ជេគភាំងៗ។ នាយតាមសម្លឹងមើលលោកអ៊ំរហូតដល់លោកអ៊ំអង្គុយចុះ ហើយតាំងសមាធិធ្វើការ។

“...”

1 ម៉ោងក្រោយមក...

ឯកសារតម្រៀមតាមក្រសួងនីមួយត្រូវបានជេគស៊កចូលក្នុងសឺមីរួចសរសេរឈ្មោះច្បាស់ៗ។ ជេគសរសេរបណ្ដើរញញឹមបណ្ដើរ ព្រោះលើកនេះនាយធ្វើការងារបានរហ័សជាងមុន។ បទពិសោធន៍ប៉ុន្មានដងនោះល្មមឱ្យជេគចាប់គន្លឹះបានហើយក៏រកឃើញវិធីសាស្ត្រធ្វើការរហ័សនិងគុណភាពចេញមក។

សុងហ៊ុនញោចមាត់ញញឹមស្ងាត់ៗ។ គេដឹងថាជេគជាក្មេងឆ្លាត គ្រាន់តែពេលខ្លះនាយតូចនេះមានះពេក និងមិនសូវស្ដាប់បង្គាប់គេ។

“លោកអ៊ំ អូនធ្វើរួចហើយ” ជេគលើកឯកសារដាក់តម្រៀបនៅលើតុចំពោះមុខលោកអ៊ំ។

“ហ៊ឹម”

“អូនទៅគេងហើយណា៎” ជេគរត់ប្រុចប្រុងឡើងសាឡុង។

“នែ”

ងឺត!!!

គ្រាន់តែឮលោកអ៊ំគ្រហឹមនាយតូចក៏ប្ដូរទិសដៅទៅគ្រែវិញស្ទើរហ្វ្រាំងមិនទាន់។ ជេគកំហូចឡើងគ្រែទន់ៗរួចទាញភួយដណ្ដប់ផុតក្បាល។

សុងហ៊ុនដៀងភ្នែសម្លឹងតែក៏បណ្ដោយនាយតាមដំណើរសិន ព្រោះគេមានការត្រូវធ្វើច្រើន។

12AM

ម៉ោងពិតជាដើរលឿនណាស់នៅពេលយើងយកចិត្តទុកដាក់នឹងអ្វីមួយខ្លាំង។ សុងហ៊ុនដាក់ប៊ិកប្រណីតពណ៌ប្រាក់ចូលរួចប្រមូលឯកសារទាំងឡាយរៀបយ៉ាងរៀបរយ។ គេពត់ពែនឆ្អឹងខ្នងបន្តិចទើបក្រោកទៅគេងដោយមិនភ្លេចបិទភ្លើងឡើយ។

រនាំងឈាមស្នេហ៍ព្រៃផ្សៃWhere stories live. Discover now