សុងហ៊ុនជញ្ជក់បបូរមាត់ជេគអស់ចិត្ត ជេគនៅតែគេងលក់យ៉ាងស្កប់ស្កល់បានដដែល។ គេទាញភួយដណ្ដប់ឱ្យជេគដល់ត្រឹមក ដើម្បីឱ្យជេគកក់ក្ដៅជាងមុន រួចផ្ដេកក្បាលលើសាឡុងមើលជេគគេងបន្ត។
"កុំមានសង្សារ កុំទាក់ទងអាចង្រៃណាទាំងអស់" សុងហ៊ុនយកជេគមកគេងជាមួយព្រោះមិនចង់ឱ្យជេគមានឱកាសផ្ញើរសារឬនិយាយទូរស័ព្ទជាមួយប្រុសផ្សេង។
ក្ឌាំង!!
នៅខាងក្រៅស្រាប់តែមានផ្គរលាន់ឡើងញ័រប្រឹថពី។ សុងហ៊ុនចុចកុងតាក់បញ្ជារឱ្យវាំងននបិទដោយខ្លួនឯង។
ក្ឌាំង!!
គេយកដៃខ្ទប់ត្រចៀកជេគកុំឱ្យឮសំឡេងនោះ។ ជេគសង្ងំគេងលក់យ៉ាងស្កប់ស្កល់ពេលឮសំឡេងភ្លៀង។
ឈូ!!!
នៅខាងក្រៅភ្លៀងខ្លាំងណាស់ ផ្គរលាន់និងផ្លេកបន្ទោរប្រគួតប្រជែងគ្នាពាសពេញមេឃ។
ក្ឌាំង!!
"អាយ!!!" ជេគស្រែកចាចស្ទុះក្រោកអង្គុយទាំងស្លុត។
សុងហ៊ុនរៀបត្រឡប់ទៅគ្រែរបស់គេវិញទៅហើយ តែក៏ត្រូវបកក្រោយវិញ។ គេឱនចុះមកក្មេងខ្លះដែលត្រូវសំឡេងផ្គះរន្ទះពញ្ញាក់ភ្ញាក់ឡើងចេញយំ។
"អ្ហឹកអ្ហឺ..." ជេគក្រោកពីគេងភ្នែកនៅស្រវាំងនៅឡើយទេ។
"ជេគ"
"អ្ហឹកៗអ្ហឺ... ម៉ាក់ម៉ាក់! អ្ហឹកៗអ្ហឺ..." នាយតូចស្រែករកម្ដាយភ្លាម តែក្រឡេកទៅឃើញតែភាពងងឹត។ ជេគមើលអ្វីមិនទាន់ឃើញច្បាស់ទេ ព្រោះមិនទាន់ស្វាងងងុយ។
សុងហ៊ុនទាញជេគឱ្យគេងវិញ រួចគេឡើងសាឡុងគេងឱបជេគយ៉ាងណែនជាប់ទ្រូង។
"អ្ហឹកអ្ហឺ..." កម្លោះតូចនៅតែយំយ៉ាងខ្លាំង។
ជេគហាក់ដូចជាមានអតីតកាលដែលមិនល្អជាមួយអាកាសធាតុបែបនេះទើបខ្លាចខ្លាំងដល់ថ្នាក់នេះ។
លោកអ៊ំឱបជេគផង ទាញភួយរុំនាយផង ឯដៃរបស់គេដាក់ជាប់ត្រចៀកជេគកុំឱ្យនាយឮសំឡេងពីខាងក្រៅខ្លាំងពេក។
"គេងទៅ..." សុងហ៊ុនគ្មានមធ្យោបាយក៏សណ្ដំឱ្យជេគគេង។
ជេគងក់ក្បាលតិចៗរួចក៏ព្រមគេងភ្លាមៗខណៈទឹកភ្នែកមិនទាន់ស្ងួតផង។
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
