EP26:កម្មសិទ្ធិផ្ដាច់មុខ

758 109 14
                                        


“បាន ឯងរើសទៅ ឯងចង់បានដំណែងមួយណា? ប្រុសស្នេហ៍? សង្សារ? ប្រពន្ធ? ឬម្ចាស់បេះដូងអ៊ំ?”

“...” ជេគងើយមុខឡើងយ៉ាងរហ័ស។ ភ្នែកក្រឡង់ៗសម្លឹងមើលទៅលោកអ៊ំជាមួយនឹងសេចក្ដីភ្ញាក់ផ្អើល។

“យ៉ាងម៉េច? យកមួយណា?”

“យក... យក... តើ... តើហេតុអីអូនត្រូវរើស? អូនគឺជាក្មួយរបស់លោកអ៊ំ បើហ៊ានយកអ៊ំធ្វើប្ដីច្បាស់ជាត្រូវរន្ទះបាញ់មិនបាន” ជេគរដាក់រដុបនិយាយស្ទើរស្ដាប់មិនបាន។

“ដូច្នេះ បើអាចរើសបាន ឯងនឹងរើសយកធ្វើប្រពន្ធយើង?” គេចាប់បានចំណុចសំខាន់នៅក្នុងប្រយោគរបស់នាយតូច។

កម្លោះតូចចាប់ផ្ដើមភ័យ។ នេះ... សូម្បីតែនាយមិននិយាយក៏លោកអ៊ំដឹងថានាយចង់រើសយកមួយណាដែរឬ?

“អូនមិនបាននិយាយអីទេ អូនមិនរើសឡើយ” ជេគរុញលោកអ៊ំចេញរួចរត់ទៅក្រៅបាត់ឈឹង។

“...” សុងហ៊ុនលើកជើងគងអន្ទាក់ខ្លាធ្វើមិនដឹង!

ប្រទេសបារាំង, ក្រុងប៉ារីស, វិមានស៊ីម

France, Paris, Sim Palace

ថេជីនដាក់ខ្លួនអង្គុយចុះទាំងតប់ប្រម៉ល់។ គេចង់ស្ទើរសសៃឈាមនៅពេលដែលគិតដល់ត្រង់ថាកូនសំណព្វរបស់គេ មួយថ្ងៃៗត្រូវក្បែរលោកអ៊ំកម្លោះ។

កាយទន់ល្វត់ល្វន់អង្គុយចុះក្បែរស្វាមី។ នាងញញឹមថើរៗរួចទាញប៉ាន់តែមកចាក់បំពែងកូនពែង។

“ជីន បងគិតច្រើនអំពីរឿងដដែលនោះទៀតហើយ?”អេលីណាហុចតែមួយពែងឱ្យគេ។

“មិនឱ្យបងគិតច្រើនយ៉ាងម៉េច? រាល់ថ្ងៃនេះ កូនកម្លោះបងនៅក្បែរមនុស្សប្រុសដែលមិនទាន់រៀបការ” គេក្រេបតែមួយម៉ាត់រួចរអ៊ូជាហូហែរ។

“តែអ្នកទាំងពីរគឺជាអ៊ំនិងក្មួយ”

“អ៊ំនិងក្មួយ តើយ៉ាងម៉េច? ស៊ុងហ៊ុនគេនៅតែមានភេទប្រុស គេគឺប្រុស ប្រុសនិងស្រីឯណាដែលថាមិនឆក់នោះ ហើយប្រុសនិងប្រុសឯណាដែលថាមិនឆក់គ្នាដែលនោះ?”

អេលីណាសើចពេលឃើញកិរិយាឆ្លេឆ្លារបស់ស្វាមី។

“បងប្រហែលជាគិតច្រើនពេកហើយ”

រនាំងឈាមស្នេហ៍ព្រៃផ្សៃTahanan ng mga kuwento. Tumuklas ngayon