"លោកអ៊ំ!"
"គិតតែរៀនទៅ ហាមគិតរឿងស្នេហា បើមិនស្ដាប់យើង កុំថាយើងមិនបានប្រាប់"
"អ្ហឹកៗផ្កាខ្ញុំ..." នាយតូចប្រុងឱនរើស តែនាយត្រូវលោកអ៊ំចាប់ដៃជាប់រួសអូសឱ្យដើរតាម។
"អ្ហឹកៗលោកអ៊ំ ធ្វើបែបនេះធ្វើអី? លោកអ៊ំបំផ្លាញផ្កាខ្ញុំធ្វើអី? អ្ហឹកៗអ្ហឺ..." ជេគរលាស់ដៃគេចេញរួចរត់ទៅយកផ្កាវិញ។
"អាយ! លោកអ៊ំ!"លើកនេះជេគត្រូវលោកអ៊ំលើកបីចូលផ្ទះតែម្ដង។
"អ្នកណាបង្រៀនឯងឱ្យស្ដាយសម្រាម?"
"មិនមែនសម្រាម វាជាអំណោយនៃមិត្តភាព"
"មិត្តភាពស្អី? ចេះតែរាប់អានមនុស្សតែពាស ឯងដឹងថាក្នុងសង្គមនេះមានមនុស្សប្រភេទណាខ្លះទេ?"
"..." ជេគស្ងាត់មាត់ឈឹង។ នាយមិនខ្ចីតោងកលោកអ៊ំ នាងសុខចិត្តឱនមុខចុះទាំងសោកសៅ។
សុងហ៊ុនដាក់នាយតូចនោះលើសាឡុង។ គ្រាន់តែគេពន្លែងភ្លាម ក្មេងក្បាលរឹងក៏រត់ឡើងជណ្ដើរទៅបន្ទប់ខ្លួនបាត់។
"អ្នកប្រុសជាន់របស់សំណព្វចិត្តរបស់អ្នកប្រុសតូចបើអ្នកប្រុសតូចមិនខឹងទើបចម្លែក" រូហ្វៀជួយតឿនស្មារតីចៅហ្វាយ។
"ឯងថាផ្កាចង្រៃនោះគឺជារបស់សំណព្វចិត្តគេ?"
កាចណាស់! រូហ្វៀឡើងព្រឺក្បាល។
"អឺ... ខ្ញុំសំដៅត្រង់ថា អ្នកប្រុសតូចស្រលាញ់ផ្កាកុលាបស ទោះអ្នកណាឱ្យក៏អ្នកប្រុសតូចស្រលាញ់ដែរ ព្រោះនេះជាប្រភេទផ្កាដែលអ្នកប្រុសតូចចូលចិត្ត"
"ម៉េចក៏ឯងដឹង?" សុងហ៊ុនដោះអាវក្រៅចេញបណ្ដើរសួរបណ្ដើរ។
"អ្នកប្រុសតូចធ្លាប់ប្រាប់ ពេលពួកយើងប្ដូរផ្កាស្រស់លំអរក្នុងបន្ទប់របស់គាត់"
"ទៅហៅគេចុះមកញ៉ាំបាយ" សុងហ៊ុនងើបដើរសំដៅទៅបន្ទប់ទទួលទានអាហារដោយបន្ទេរបន្ទុកនេះទៅឱ្យរូហ្វៀ។
"បាទអ្នកប្រុស"
ជាន់ខាងលើ
តុ! តុ!
"អ្នកប្រុសតូចបាទ អ្នកប្រុសហៅញ៉ាំបាយ"
"អ្ហឹកៗខ្ញុំអត់ញ៉ាំទេ ខ្ញុំឆ្អែតហើយ អ្ហឹក!" ជេគស្រែកជំទាលពីខាងក្នុងបន្ទប់មក។
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
