"លោកអ៊ំ..." ជេគហូរទឹកភ្នែកម៉ាត់ៗ។ នាយមិននឹកស្មានថានឹងឮពាក្យនេះទេ។
4 ឆ្នាំមុន...
ដៃតូចៗឱបដៃលោកអ៊ំយ៉ាងណែនជាមួយទឹកមុខច្រឡឺមយ៉ាងគួរឱ្យស្រលាញ់។
"អ៊ំសុងហ៊ុន អ៊ំសុងហ៊ុន អូនទើបចុះពីយន្ដហោះពេលទៀបភ្លឺ"
"លែង"
"បាទ?" នាយតូចជេគបើកភ្នែកម៉ង់ៗមើលទៅលោកអ៊ំដោយសារមិនយល់ន័យ។
ឬនេះជារបៀបស្វាគមន៍របស់អ៊ំប្រុស?
"ឯងថ្លង់ទេអ្ហេស? យើងឱ្យលែង ហើយរៀបចំទៅ ស្អែកយើងបញ្ជូនឯងទៅផ្ទះឯងវិញ"
"អ្ហឹកៗអត់ទេ អូនអត់ទៅវិញទេ អ្ហឹកៗអ្ហឺ... អូនចង់នៅជាមួយអ៊ំសុងហ៊ុន អ្ហឹកអ្ហឺ..."ជេគស្រែកយំយ៉ៃ រួចឱបជើងលោកអ៊ំយ៉ាងជាប់។
"អ្ហឹកៗ អូនចង់នៅជាមួយអ៊ំសុងហ៊ុន អ៊ំសុងហ៊ុនឱ្យអូននៅជាមួយផង អ្ហឹកៗអ្ហឺ..."
បច្ចុប្បន្ន...
ឆ្នាំនោះលោកអ៊ំព្យាយាមដេញនាយចេញពីទីនេះ។ ឯឆ្នាំនេះទោះមិនទ្រគោះបោះបោកដូចពេលនោះ តែបេះដូងរបស់ជេគឈឺមិនចាញ់គ្នានោះទេ។
ហេតុអីទៅ? ជេគគួរតែសប្បាយចិត្តដែលទទួលបានសេរីភាពមកវិញ តែម្ដេចក៏ជេគមានអារម្មណ៍ថាមិនសប្បាយរីករាយទាល់តែសោះ? ក្នុងចិត្តរបស់ជេគហាក់ធ្ងន់កណ្ដុក។
ជេគឡើងទៅជាន់ខាងលើដើម្បីរៀបចំសម្លៀកបំពាក់។ នាយរៀបបណ្ដើរអាលោះអាល័យបណ្ដើរ។ អាលោះអាល័យទីនេះជាពន់ពេក។ ហេតុអីជេគត្រូវមកស្គាល់អារម្មណ៍បែបនេះម្ដងទៀត? ហេតុអីជេគត្រូវឈឺចាប់ដោយសារការចាកចេញម្ដងហើយម្ដងទៀត?
ជេគព្យាយាមជូតទឹកភ្នែករហូតដល់ស្អាត ទើបអូសវ៉ាលីទៅដាក់នៅម្ខាង។ ជើងតូចៗឈានដើរមកក្បែរលោកអ៊ំដែលកំពុងឈរក្រពាត់ដៃមើលទិដ្ឋភាពខាងក្រៅបង្អួច។
"លោកអ៊ំ ខ្ញុំអរគុណការមើលថែក្នុងរយៈពេលកន្លងមកនេះ"
"..." គេស្ងៀមធ្មឹងមិនស្រដីអ្វី។
ជេគឱនក្បាល 90 ដឺក្រេជាការអរគុណរាល់គុណបំណាច់កន្លងមក។ នាយបែរក្រោយដើរចេញទាំងទឹកភ្នែកហូរសស្រាក់។ បេះដូងរបស់ជេគឈឺណាស់ ឈឺដល់ថ្នាក់ដកដង្ហើមស្ទើរមិនរួច។ នាយងាកក្រោយដែរ តែលោកអ៊ំនៅតែបែរខ្នងដាក់នាយ។ លោកអ៊ំមិនឃាត់នាយដូចរាល់ដងទេ។ បើលោកអ៊ំឃាត់តែបន្តិច ជេគច្បាស់ជារារែកថានៅឬទៅ តែ...
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
