“អ៊ំក៏ឈឺដែរ”
“ហេតុអី? លោកអ៊ំធ្លាក់ពីគ្រែដែរមែនទេ?”
“ព្រោះឯងឈឺ”
“...” ជេគបើកភ្នែកម៉ង់ៗគិតអំពីន័យដែលលោកអ៊ំនិយាយ។
ដៃធំអង្អែលក្បាលនាយថ្នមៗជាមួយទឹកមុខស្ងួតធេង។
7 ថ្ងៃក្រោយមក...
កាំមារ៉ាជាច្រើនគ្រឿងតម្រង់សំដៅមកឡានទំនើបមួយគ្រឿង មើលទៅអធិកអធមណាស់។ ទ្វារឡើងរំកិលបើកយឺតៗ រហូតដល់លេចចេញរូបរាងដ៏សង្ហារខាបព្រលឹងក្នុងឈុត Suit ពណ៌ខ្មៅរបស់លោកអភិបាលក្រុង។ ថ្ងៃនេះ ជាថ្ងៃមង្គលការរបស់កូនប្រុសអតីតអភិបាលក្រុង សុងហ៊ុនត្រូវតែមានវត្តមានជាដាច់ខាតព្រោះសុងហ៊ុនជាមនុស្សដ៏សំខាន់បំផុត។
រំពេចនោះកាំមេរ៉ាក៏បន្តផ្ដិតយករូបភាពមមាញឹកជាងមុន ព្រោះថ្ងៃនេះ លោកអភិបាលក្រុងមិនមែនមកតែម្នាក់ឯង គឺមកជាមួយសុភាពបុរសដ៏គួរឱ្យស្រលាញ់ម្នាក់។ នាយតូចត្រូវបានគេស្គាល់ថាជាក្មួយប្រុសម្នាក់ ក្នុងចំណោមក្មួយ 4 ក់ដែលស្និតក្នុយវ័យរីកដូចផ្ការបស់សុងហ៊ុន។
យប់នេះជេគស្អាតមើលស្ទើរមិនស្គាល់ នៅពេលស្ថិតក្នុងsuitរាត្រីស្រមោលសពណ៌ខ្មៅយ៉ាងប្រណីតបំផុត។ អ្នកទាំងពីរដើរលើកម្រាកព្រំក្រហម ធ្វើឱ្យម្នាក់សង្ហារដូចព្រះរាជបុត្រ ម្នាក់ទៀតស្អាតលើសស្រីៗទៀតដូចព្រះនាងកាត់រាជបុត្រ។ បើមិនល្បីសុះសាយថាជាលោកអ៊ំនិងក្មួយ ច្បាស់ជាគ្រប់គ្នាយល់ច្រឡំថាជាគូរស្នេហ៍មិនខាន ព្រោះអ្នកដែលមានគូរស្នេហ៍ជាបុរសដូចគ្នាមានច្រើនថែមទាំងអ្នកខ្លះមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គមទៀតផង ហើយក៏ព្រោះលោកអភិបាលសុងហ៊ុនរក្សាបានភាពក្មេងជាវ័យច្រើនណាស់។
នាយតូចដើរបណ្ដើរញញឹមស្ទើរស្ងួតជាងធ្មេញបណ្ដើរ។ ជេគចង់ចូលរួមមហាពិធីបែបនេះណាស់ ព្រោះវាផ្ដល់ឱ្យនាយនូវអារម្មណ៍ប្លែកៗ ជួយជេគឱ្យមានគំនិតច្រើនក្នុងការសរសេរប្រលោមលោក។
គ្រាន់តែវត្តមានដ៏អហោរិករបស់លោកអភិបាលក្រុងមកដល់ លោកធំៗផ្សេងទៀតក៏ដណ្ដើមគ្នាមកស្វាគមន៍។ សុងហ៊ុនមិនសូវចូលចិត្តស្ថានភាពបែបនេះទេ គេបានត្រឹមចាប់ដៃ ហើយសួរនាំមួយម៉ាត់ពីរប៉ុណ្ណោះ។ ចំណែកទឹកមុខរបស់គេវិញ រក្សាភាពស្មើធេងបានយ៉ាងល្អ។ ជេគឈរមើលលោកអ៊ំប្រាស្រ័យទាក់ទងនឹងក្រុមហ្វូងកាចសាហាវក្នុងជួររដ្ឋាភិបាល នាយស្ញប់ស្ញែងលោកអ៊ំណាស់។
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
