EP17:ជាក្មួយជារៀងរហូត.

766 110 13
                                        


ដុក! ដាក់! ដុក! ដាក់! ដុកដាក់...

"លោកអ៊ំ អុប!" នាយច្រម៉ក់ខុសៗស្រាប់តែខិតមុខមកជិតលោកអ៊ំ ចួនជាចៃដន្យលោកអ៊ំមកជិតល្មមបណ្ដាលឱ្យគែមមាត់នាយអឹបនឹងបបូរមាត់របស់គេ។

សុងហ៊ុនរុញជេគចេញយ៉ាងលឿន រួចគេក្រោកឈរ។

"ថ្ងៃនេះហាមមិនឱ្យឯងទៅណាទេ"

"តែ..."

"ហាមប្រឆាំង"

"..." ជេគឱនមុខចុះទាំងមិនពេញចិត្ត។ ជេគមិនបានណាត់សង្សារអីទេ នាយណាត់នីគីទៅមើលកុន តែបែរជាត្រូវខកខ្លួន។

(មិនគួរញ៉ោះលោកអ៊ំថាទៅដើរលេងជាមួយសង្សារសោះ)

"ទៅញ៉ាំបាយ!" សុងហ៊ុនងាកក្រោយយ៉ាងកាច។

"ខ្ញុំទៅហើយ" ជេគដើរទៅតាមក្រោយលោកអ៊ំទាំងធុញទ្រាន់។ នាយចង់មើលកុន នាយមិនចង់សង្ងំនៅតែក្នុងផ្ទះនោះទេ។ ខួរក្បាលជេគទទេស្អាត ជេគគ្មានគំនិតថ្មីសម្រាប់សរសេរប្រលោមលោកបើនៅផ្ទះទៀត ជេគគាំងខួរស្លាប់មិនខាន។

ក្រោយអាហារពេលព្រឹកអាកូនត្រេនឱបលេបថបចេញពីបន្ទប់ដើរមកអង្គុយសរសេរប្រលោមលោកនៅសួនច្បារ។ តែពេលមកដល់ក៏ឃើញលោកអ៊ំកំពុងនិយាយការងារជាមួយស៊ឹងហ្វាន។ ជេគមិនហ៊ានចូលទៅរំខានទេ សុខចិត្តឈរពីចំងាយឱបលេបថប។ ដោយសារតែឈរយូរពេកនាយរៀងចុកជើងក៏ដាក់ខ្លួនអង្គុយលើរនាបឈើដែលក្រាលជំនួសឱ្យឥដ្ឋការ៉ូ។

"ថ្ងៃនេះសម្រាកនៅទីនេះហើយ យើងខានបានជជែកជាមួយឯងច្រើនយូរណាស់មកហើយ"

"បាទអ្នកប្រុស" ស៊ឹងហ្វានញញឹម។

ខណៈនោះគេក្រឡេកទៅឃើញអ្នកណាក៏មិនដឹងមកអង្គុយផ្អែកសសរនៅក្បែរនេះ។

"នោះគឺ..."

"ជេគ គេប្រហែលជារងចាំដល់ពេលពួកយើងជជែកការងាររួច"

"អ្នកប្រុសតូចមានច្បាប់ទម្លាប់ណាស់"

"ពេលខ្លះឆ្គួតមើលមិនយល់"

"ហ៊ឹសៗ" ស៊ឹងហ្វានសើចរលាក់។ គេអង្គុយចុះក្រេបតែបន្ត ឯសុងហ៊ុនដើរយឺតៗចូលទៅជិតក្មេងនោះ។

"កោតតែឯងគេងលក់បានដែរ?" សុងហ៊ុនហួសចិត្ត ព្រោះជេគគេងផ្អែកសសរឱបលេបថបយ៉ាងស្រួល។

រនាំងឈាមស្នេហ៍ព្រៃផ្សៃWhere stories live. Discover now