EP10:ក្មេងជើងកាង.

808 102 31
                                        


នីគីឡើងភ័យពេលឃើញមិត្តសម្លាញ់យំខ្លាំងបែបនេះ។ នាយក្រសោបមិត្តភក្តិឱបយ៉ាងណែន រួចអង្អែលក្បាលជេគថ្នមៗ។

"ជេគហា៎ អ៊ីចឹងពួកយើងរត់ទៅ យើងសុខចិត្តផ្អាករៀនដើម្បីនាំឯងរត់"

ផ្អាករៀន?

"ឡប់!" ជេគខោកក្បាលនាយច្រម៉ក់នោះថ្នមៗ។

"ហេតុអីមិនបាន? បើឯងនៅតែនៅទ្រាំបែបនេះ មិនដឹងថាពេលណាទើបចប់ទេ យើងហត់ជំនួស"

"យើងរត់មិនបានទេ ម៉ាក់ម៉ាក់សប្បាយចិត្តណាស់ដែលយើងព្រមមករៀនបន្ត គាត់កាន់តែធូរចិត្ត បើយើងនៅជាមួយលោកអ៊ំ ឯងក៏ដឹង ក្ដីសុខរបស់ម៉ាក់ម៉ាក់ គឺជាអ្វីគ្រប់យ៉ាងរបស់យើង"

"ចុះវាមានទាស់ខុសអីទៅ បើឯងប្ដូរមករស់នៅជាមួយយើង?"

"ឯងមិនឃើញទេអ្ហេស? លោកអ៊ំមិនព្រមឡើយ យ៉ាងណាក៏មិនព្រមដាច់ខាត"

នីគីញញឹមពេលនាយលួងឱ្យជេគឈប់យំបានសម្រេច។

"អ៊ីចឹងយប់នេះគេងនៅទីនេះ..."

"យើងត្រូវទៅវិញពេលនេះ"

"ហាស?" នាយច្រម៉ក់នោះឡើងចំហរមាត់។ ពិតជាទៅវិញឬ?

"ដើមឡើយយើងមកទីនេះ ដោយសង្ឃឹមថាអាចគេចមុខពីលោកអ៊ំមួយពេល យើងនៅខ្មាស់ដែលទៅដេកឱបលោកអ៊ំកាលពីយប់ តែពេលនេះមិនដឹងខ្មាស់អីទៀតទេ ព្រោះទៅវិញច្បាស់ជាត្រូវលះមួយទំហឹងមិនខាន"

"លោកអ៊ំឯងកាចណាស់ យើងនឹងបួងសួងកុំឱ្យបានប្ដីកាចអ៊ីចឹង"

"ហ៊ឹស! ឯងកាចម្នាក់ឯងគ្រប់គ្រាន់ហើយ ណាមួយថ្ងៃក្រោយឯងត្រូវយកប្រពន្ធ ឯង..."

នីគីច្រឹមភ្នែកមើលមិត្ត។

"ឯងចង់ថា យើងញ៉ិញប៉ះមិនបាន?"

"ក្រែងជាការពិត?"

"ហិហិហិ" នាយច្រម៉ក់នោះសើចឡើងលឹបភ្នែក។ ជេគទាញភ្នែកឱ្យធំឡើងវិញ។

"ហិហិ..."

8AM

វិមានលៀរ៉ាស៊ី

Liarasi Palace

ជើងតូចៗបោះជំហានយឺតៗចូលក្នុងផ្ទះភ័យខ្លាច។ ជេគប្រឹងដកដង្ហើមធំជាច្រើនដង ដកទាល់តែនាយមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់។ ជេគបោះជំហានវែងជាងមុនចូលទៅខាងក្នុងជាមួយភាពរឹងមាំ។ តែភ្លាមនោះនាយស្រាប់តែនឹកឃើញថា...

រនាំងឈាមស្នេហ៍ព្រៃផ្សៃWhere stories live. Discover now