EP4:មួយកំផ្លៀង.

868 98 24
                                        

“ឯងយកឈុតកីឡាយើងស្លៀកអ្ហេស? ស៊ីមជេគ!”

“អាយ!!” ជេគស្រែកចាចពេលលោកអ៊ុំដល់ទ្វារមុន រួចចាក់គន្លឹះមិនឱ្យនាយរត់។

អាក្បាលខូចញញឹមអឹមអៀន ព្រោះមិនដឹងធ្វើយ៉ាងម៉េចទើបសុងហ៊ុនមិនខឹង។

“ឯងព្រហើនខ្លាំងណាស់” គេសង្កត់សំឡេងយ៉ាងគួរឱ្យខ្លាច។

ជេគសើយអាវឡើងប្រុងដោះឱ្យគេភ្លាមៗស្រាប់តែលេចចេញខោក្នុងរូប Ben10 ចងកៅស៊ូនឹងចង្កេះកុំឱ្យរបូតបាត់។

ឌាំង!!

“ជេគ!” សុងហ៊ុនឡើងឆេះដុំ ព្រោះក្មេងនេះមិនត្រឹមតែកួចឈុតកីឡាគេស្លៀកទេ នៅលួចខោក្នុងរបស់គេយកទៅស្លៀកទៀត។

“ហិហិ លីអូរូប Ben 10 ហិហិ អាយយ!!” ជេគរត់បះសក់ពេលលោកអ៊ុំទាញរំពាត់ចង្អុល។

“ឯងកុំរត់ឱ្យសោះ”

“អូនមិនល្ងង់ ឈរឱ្យអ៊ុំវាយអូនទេ ហិហិ...” នាយតូចក្បាលខូចរត់ក្រឡឹងចុះឡើងពេញបន្ទប់ធំ។ ចំណែកសុងហ៊ុនវិញខឹងឡើងឆេះដុំ ស្ទើរតែចាប់ហែកក្មេងនេះទាំងរស់។

“ឯង...”

30 នាទីក្រោយមក....

ឈុតកីឡា និងខោក្នុងស្ថិតនៅលើពូក មានន័យថា ជេគបានសងលោកអ៊ុំរបស់នាយអស់ហើយ។ ឯនាយតូចវិញ អង្គុយលើឥដ្ឋបើកភ្នែកម៉ង់ៗមើលលោកអ៊ុំចុចខលទៅអ្នកណាក៏មិនដឹង។

តឺត!

(បងសុងហ៊ុន) សំឡេងរបស់អេលីណា។

“ម៉ាក់ម៉ាក់!!”

គេដៀងភ្នែកសម្លឹងក្មេងក្បាលខូចទើបនាយឱនមុខចុះដោយការដឹងកំហុស។

“មកយកកូនឯងទៅវិញភ្លាម”

(បងសុងហ៊ុន... ជេគគឺជាក្មួយរបស់បងដែរអន្តើរ)

“ឯងដឹងថាវាអុកឡុងបងយ៉ាងម៉េចទេ?” គេស្រដីដល់ត្រឹមនេះក៏នឹកឃើញខឹងកាន់តែខ្លាំង។

(គេគ្រាន់តែជាកូនក្មេងប៉ុណ្ណោះ)

“ឯងចង់ឱ្យនាយច្រម៉ក់នៅនៅជាមួយបងមួយជីវិត?”

(ត្រឹមតែមួយវិសមកាលតូចប៉ុណ្ណោះ លាសិនហើយបងប្រុស អូនមានការរវល់)

រនាំងឈាមស្នេហ៍ព្រៃផ្សៃWhere stories live. Discover now