“លោកអ៊ំ...” ជេគកាន់តែភ័យពេលគេដាក់ក្បាលលើទ្រូងទន់ល្មើយ។
“អ៊ំពេញចិត្តឯង”
ដុកដាក់ៗ...
បេះដូងរបស់នាយតូចលោតញាប់ស្ទើរផ្ទុះចេញមកក្រៅ។ សុងហ៊ុនញោចមាត់ញញឹមយ៉ាងសង្ហាររួចបន្តដាក់ត្រចៀកស្ដាប់សំឡេងបេះដូងរបស់ជេគប្រៀបដូចគេកំពុងតែស្ដាប់តន្ត្រីដ៏ពីរោះ។
“លោក... លោកអ៊ំពេញចិត្តអូនមែនទេ?” ជេគព្យាយាមរុញលោកអ៊ំចេញតែនាយត្រូវក្រសោបឱបណែនដូចជាប់កាវ។
“ហ៊ឹម...” គេគ្រហឹមដើមក រួចបើកភ្នែកហ្សឹមហើយមុខឡើងមើលមកនាយតូច។
“អូនឈឺសួចៗ” ជេគរកនឹកលេសមិនឃើញក៏ប្រាប់គេបែបនេះ។ ជើងតូចពាក់ត្រនាប់ជើងស្ទើរមិនទាន់ សំខាន់ជេគពាក់បញ្ច្រាស់ទៀត។
សុងហ៊ុនយកតែមកក្រេបបន្ថែមរសជាតិនៅត្រង់បំពង់កដែលមានរសជាតិផ្អែមស្រាប់តែទៅហើយ។
“រូហ្វៀ!”
គ្រាន់តែឮការហៅភ្លាម រូហ្វៀក៏ទម្លុះទ្វារចូលមកយ៉ាងប្រញាប់ប្រញាល់។
“បាទអ្នកប្រុស”
“បង្កកគណនីធនាគារ ផ្អាកដំណើរការលិខិតឆ្លងដែន របស់ជេគពេលនេះ”
“ហេតុអីទៅអ្នកប្រុស?” រូហ្វៀសែនឆ្ងល់។ សុងហ៊ុនមិនដែលខ្វល់ពីរឿងអស់នេះពីមុនមកទេ។
“ពេលគេចេញពីបន្ទប់ទឹក គេនឹងឡើងទៅជាន់លើរើខោអាវ”
រូហ្វៀដើរចេញទៅ ក៏ឃើញអ្នកប្រុសតូចឡើងទៅជាន់ខាងលើមែន។ គេមិនអស់ចិត្តក៏ឈរមើលបន្ត គឺមើលទៅចន្លោះបន្ទប់ ស្រាប់តែឃើញជេគអូសវ៉ាលីមកឈររៀបអីវ៉ាន់ដាក់ចូលពិតមែន។
គេនឹកឃើញដល់អ្វីដែលអ្នកប្រុសប្រាប់គេមុននេះបន្ត...
“អ្នកប្រុស...”
“បន្ទាប់ទៀតគេនឹងឆោឡោព្រោះរកលិខិតឆ្លងដែនឃើញ”
បច្ចុប្បន្ន...
រូហ្វៀឈរស្ងៀមមើលជេគចេញពីបន្ទប់ដើរមកឈរនៅបង្កាន់ដៃ។
“លោកពូមេការ! មានឃើញលិខិតឆ្លងដែនរបស់ខ្ញុំទេ?”
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
