"លោកអ៊ំលែងអូន អូនត្រូវទៅរៀន"
"សុំច្បាប់មួយថ្ងៃទៅ ថ្ងៃនេះកំដរយើងធ្វើការ"
"ហា... ហាស?" ជេគបើកភ្នែកសស្គុះ។ នាយនឹកស្មានមិនដល់នោះទេថា លោកអ៊ំអាចនឹងមានសំណើរបែបនេះ តែ... អត់ទេវាដូចមិនមែនជាសំណើរទេ។
រ៉ីង! រ៉ីង!
ជេគតូវប្រញាប់ចុះពីភ្លៅលោកអ៊ំរត់ទៅទទួលទូរស័ព្ទ។ នីគីខលមកទាំងព្រឹក តើមានរឿងអ្វីឬ?
(ជេគីហា៎ ថ្ងៃនេះឯងឈឺមែនទេ? ខាងការិយាល័យទើបទទួលបានក្រដាសច្បាប់) សំឡេងគ្រលរបស់នីគីលាន់ឮឡើងខ្លាំងដល់ខាងក្រៅទៀត។ នាយកម្លោះទំនងជាកំពុងតែឆ្លេឆ្លានៅមិនស្ងៀមហើយមើលទៅ។
ជេគបើកភ្នែកធំៗជាលើកទី 2 សម្លឹងទៅលោកអ៊ំ។
"យើង..."
"អាហែម!" សុងហ៊ុនគ្រហែមព្រមាន ទើបនាយតូចនិយាយការពិតប្រាប់នីគី។
"យើងមិនស្រួលខ្លួនពិតមែន ផ្ញើរឯងរៀនជំនួសផង ស្អែកជួយពន្យល់មេរៀនផងណា៎"
(មិនអីទេ ចេញពីរៀនយើងទៅមើលឯង)
"កុំអី ចាំស្អែកចាំយើងជួបគ្នា"
(ប្រាកដហើយថាមិនអី?) នីគីខ្វាយខ្វល់ពីជេគខ្លាំងណាស់។
អាច្រម៉ក់នេះសំណាងទី 1 គឺមានគ្រួសារពេញលេញ និងក្ដីស្រលាញ់ពេញបរិបូណ៍ សំណាងទី 2 គឺមានមិត្តភក្តិល្អដូចជានីគី។
"យើងមិនអីទេ"
សុងហ៊ុនស្ដាប់សំលេងក្មេងនោះ ហើយមើលទឹកមុខរបស់ក្មួយខ្លួន។ នីគីខ្វល់ខ្វាយពីជេគខ្លាំងដល់ថ្នាក់នេះឬ? បែបនេះទើបក្មួយរបស់គេបដិសេធដាច់អហង្ការពេលគេហាមមិនឱ្យរាប់អាននីគីឪ ថែមទាំងនិយាយការពារនីគីគ្រប់យ៉ាង។ ទំនាក់ទំនងរបស់ពួកគេ លើសពីអ្វីដែលគេមើលឃើញ។
ជេគដាក់ចុចបិទការខល រួចដើរមកតវ៉ាញ៉ែតៗ។
"លោកអ៊ុំដាក់ច្បាប់ឱ្យអូនតាំងពីពេលណា?"
"1 ម៉ោងមុន"
"ហាស?"
សុងហ៊៧រៀបក្រឡាដើរមុននាយតូចជេគគ្រប់ពេល។ គេវិភាគក្មេងនេះច្បាស់រហូតដល់មើលធ្លុះជំហានដែលនាយដើរ សកម្មភាពដែលនាយធ្វើ ដោយមិនខុសសូម្បីតែមួយរឿង។ សុងហ៊ុននៅតែជាសុងហ៊ុន! គេមិនមាត់មិនមែនមានន័យថាគេមិនគិតអ្វី។ គេចិញ្ចឹមចិត្តរងចាំក្មេងនេះមករៀនបន្តនៅអង់គ្លេសរហូតមក។
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
