“អ៊ំចង់សារភាពប្រាប់ឯងថា អ៊ំស្រលាញ់ឯង តែមិនដឹងចាប់ផ្ដើមពីត្រង់ណា”
ឌាំង!!
សុងហ៊ុនពិតជាខ្លាំង! គេបានបន្លំសារភាពដោយប្រយោល តែនៅអាចរក្សាទឹកមុខស្មើធេងដូចគ្មានរឿងអ្វីកើតឡើង។
ដុកដាក់! ដុកដាក់!...
សំឡេងបេះដូងជេគលាន់ឡើងដូចគេទូងស្គរក្នុងវិហារ។ ជេគស្ទុះចុះចេញពីភ្លៅលោកអ៊ំតែបែរជាត្រូវលោកអ៊ំចាប់ក្រឡាស់ឱ្យគេងលើពូក រួចឡើងទ្រោបពីលើ។ ដៃធំអង្អែលសៀតផ្កានាយតូចថ្នមៗ ឯជេគស្រីដីអ្វីមិនចេញទាល់តែសោះ។ ពេលនេះជេគគាំងអស់ហើយ សូម្បីបេះដូងក៏លោតញាប់ជិតគាំងដែរ។
“ឯងសមនឹងអ៊ំខ្លាំងណាស់”
“...” ជេគរឹតតែស្រដីអ្វីមិនចេញ។ នាយតូចបានត្រឹមគេងបើកភ្នែកម៉ង់ៗមើលទៅលោកអ៊ំទាំងមិនគួរឱ្យជឿ។
“តាមពិត... ថ្ងៃនោះមិនមែនសុបិនទេ”
“...” សុងហ៊ុនប្រាស់ខ្លួនគេងផ្អៀងមើលមកក្មេងតូចមិនដាក់ភ្នែក។
អ្វីដែលជេគស្មានថាគឺជាសុបិន តាមពិតបែរជាមិនមែន។ នាយភ័យឡើងវង្វេងវង្វាន់ ដោយភ្លេចគិតថា លោកអ៊ំអាចនឹងមានសម្ថភាពសណ្ដំ ព្រោះលោកអ៊ំជាដំណក់ឈាមរបស់លៀរ៉ាស៊ី។
បច្ចុប្បន្ន...
ជេគខិតទៅកាន់តែជិតលោកអ៊ំ ហើយនៅតែបន្តិចទៀតប៉ុណ្ណោះច្រមុះស្រួចនាយនឹងប៉ះច្រមុះរបស់លោកអ៊ំមិនខាន តែជេគឈប់ស្ងៀមទាន់។ ភ្នែកក្រឡង់ៗសម្លឹងមើលទៅលោកអ៊ំដោយអារម្មណ៍ពោរពេញនូវមនោសញ្ចេតនា។
“លោកអ៊ំបានបញ្ជារឱ្យអូនបំភ្លេចរឿងនៅយប់នោះ ហើយចាត់ទុកថាជាសុបិន អូនទាយត្រូវទេ?”
“...” សុងហ៊ុនស្ងៀមធ្មឹងមិនតបត។
“លោកអ៊ំសួរអូនថាអូនចំពោះលោកអ៊ំគឺបែបណា? ពីមុនអូនយល់ច្រឡំអារម្មណ៍ខ្លួនឯង ហើយពេលនេះអូនរឹតតែមិនច្បាស់ តែអូនសង្ឃឹមថាអូននឹងមិនស្រលាញ់លោកអ៊ំទេ អូនអរគុណដែលលោកអ៊ំស្រលាញ់អូន” នាយតូចក្រោកចុះពីគ្រែ រួចឱបភួយឡើងគេងនៅលើសាឡុង ដោយទុកឱ្យសុងហ៊ុននៅគេងកណ្ដោចកណ្ដែងតែម្នាក់ឯង។
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
