"ខ្ញុំសុំទោស! អ្ហឹកៗតើបានហើយឬនៅ? លោកអ៊ុំចង់ធ្វើអីទឿត? អ្ហឹកៗអ្ហឺ... តើចង់វាយ៊ខ្ញុំទៀតមែនទេ? អ្ហឺ..." នាយឈឺ នាយខ្លាច ជេគខ្ទប់មុខយំខ្លាំងៗនៅចំពោះមុខគេលែងខ្មាស់អៀនអ្វីទាំងអស់។
"..." សុងហ៊ុនស្រដីអ្វីមិនចេញពេលឃើញជេគយំខ្លាំងយ៉ាងនេះ។
"ហេតុអីទៅ... ហេតុអីអ៊ុំសុងហ៊ុនសាងការឈឺចាប់ឱ្យខ្ញុំ? អ្ហឺ..." ជេគដើរទៅក្បែរគេ រួចគក់ទ្រូងគេឌឹបៗទាំងគ្មានកម្លាំងកំហែង។
4 ឆ្នាំមុន...
"Date មិនបានទេ អ៊ុំសុងហ៊ុន date អ្នកណាមិនបានទេ អូនឱ្យអ៊ុំរៀបការជាមួយអ្នកណាទេ អ៊ុំត្រូវរៀបការជាមួយអូន អ្ហឹកៗអ្ហឺ..." ជេគយកថេបប្លេតពីលោកអ៊ុំមកបោកចោលប្រាវ!!
សុងហ៊ុនសម្លឹងមើលថេប្លេតដែលបែកខ្ទិច រួចងាកមកសម្លឹងមើលមុខមេដើមហេតុ។
"ជេគ ស៊ីម លៀរ៉ាស៊ី យើងជាអ៊ុំរបស់ឯង ឯងចង់យកអ៊ុំប្រុសខ្លួនឯងធ្វើប្ដី? ឯងឆ្គួតទេអ្ហេស?"
"អូនមិនខ្វល់ទេ អូនចូលចិត្តអ៊ុំ អ៊ុំត្រូវរៀបការជាមួយអូន!!"
ផ្លាច់!!!
ជេគហូរទឹកភ្នែកតក់ៗពេលត្រូវមួយកំផ្លៀងឡើងងាកមុខទៅម្ខាង។ ថ្ពាល់នាយឡើងក្រហមងាំង តែមិនឈឺស្មើបេះដូងនៅពេលនេះឡើយ។
"ចេញ!"
បច្ចុប្បន្ន...
ជេគយំឡើងទន់ខ្លួនល្អូក។ ការចងចាំនៅថ្ងៃនោះ នៅចងចាំវាច្បាស់ វាធ្វើឱ្យនាយឈឺចាប់គ្រប់ពេលដែលនឹកដល់។
ជេគមិនអាចបំភ្លេចការឈឺចាប់បានទេ...
"អ្ហឺ... អ៊ុំសុងហ៊ុនចេះតែធ្វើបាបអូន អ្ហឹកៗ..."
"..." ដៃធំក្រសោបនាយតូចឱបជាប់ទ្រូងយ៉ាងណែន។ រូហ្វៀរហ័សបែរមុខចេញយ៉ាងរហ័ស។
"អ្ហឹកៗអ្ហឺ..."
"បានហើយ ឈប់យំទៅ"
"អ្ហឺ..." ជេគយំលើសដើម។ ទឹកភ្នែករបស់នាយសើមជោគអាវលោកអ៊ុំអស់ហើយ។
ឯគេវិញ ទោះជាប្រាប់ឱ្យជេគឈប់យំ តែជេគមិនឈប់យំ គេនៅបន្តឱបនាយតូច ដោយអនុញ្ញាតឱ្យនាយយំសើមអាវគេបន្ត។
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
