"ចង់ដេក ដេកលើសាឡុងទៅ បើដេកមិនបានទេ ចេញ!"
អាក្បាលខូចរត់ប្រុចឱបខ្នើយឡើងគេងលើសាឡុង រកតែម្ចាស់បន្ទប់និយាយអីមិនទាន់។
លោកអ៊ុំបែរខ្នងដើរទៅតុធ្វើការរបស់ខ្លួនរួចសង្ងំបង្ហើយការងារដូចមុននេះ។ ជំនួញផ្ទាល់ខ្លួនរបស់ត្រកូលលៀរ៉ាស៊ីមើលពីចម្ងាយដូចធម្មតាណាស់ តែពេលចូលមកយ៉ាងកៀកហើយគេក្ដាប់គ្រប់យ៉ាងនៅនឹងដៃទើបគេដឹងថា លៀរ៉ាស៊ីពីមុនមកពិតជាមានកណ្ដាប់ដៃដែក។
លៀរ៉ាស៊ីគ្របដណ្ដប់លើវិស័យវិជ្ជសាស្ត្រ យោធា អចលនទ្រព្យ ហើយបោះទុនយ៉ាងច្រើនលើវិស័យអប់រំ។ ស៊ុងហ៊ុនក្រៅពីត្រូវរាប់រងជំនួញជាច្រើនមុខដែលបន្សល់មកពីបុព្វបុរស។ នៅមានទៀត បច្ចុប្បន្នគេកំពុងសម្លឹងឋានៈអភិបាលក្រុង បានជាធ្វើឱ្យគេកាន់តែរវល់ជាងមុន 2 ទៅ 3 ដង។
ខណៈពេលដែលសុងហ៊ុនកំពុងតែគិតអំពីកិច្ចការដ៏ស្មុគស្មាញ ការចងចាំមួយក៏ចូលមករំខានការគិតរបស់គេ...
"អ៊ុំសុងហ៊ុនអូនចុកជើង" នាយតូចជេគអង្គុយលើឫសឈើព្រោះដើរទៅមុខមិនរួច។ សុងហ៊ុនខ្ជិលឈ្លោះនឹងក្មេងពូកែតោងទាម គេក៏លុតជង្គង់ឱ្យនាយតូចជិះខ្នង។
"ល្អណាស់ៗ" នាយច្រម៉ក់សើចកក្អឹក។
កន្លងទៅបានបន្តិចនាយតូចក្បាលខូចកាលនៅតូចក៏រំអុករករឿងទៀត។
"ឆ្ងាយហា៎ អ៊ុំសុងហ៊ុនអៀវអូនទៀត!" ជេគលើដៃឈោងឱ្យសុងហ៊ុនអៀវទៀតដូចសុងហ៊ុនជាកូនបំណុលរបស់នាយ។
"ដើរខ្លះទៅ អៀវពេកតិចងាប់សសៃ!"
"សសៃចេះងាប់ដែរ?" ជេគបើកភ្នែកធំៗព្រោះគិតមិនយល់។
"បាន បើអ៊ុំសុងហ៊ុនមិនអៀវអូន ពូចាងមីនអៀវអូនបានទេ?" ជេគងាកទៅកម្លោះចាងមីនម្ដង។ ពេលនេះគេធំពេញរូបពេញរៀងហើយ កម្ពស់កម្ពរក៏ស្មើសុងហ៊ុនហើយដែរ។
"ពូអៀវក៏បាន តែត្រូវដោះដូរនឹងហៅថាបងប្រុស"
"បាទៗ បងប្រុសចាងមីន"
បច្ចុប្បន្ន...
សុងហ៊ុនព្យាយាមរំសាយខួរក្បាលរបស់គេឱ្យត្រឡប់មកសភាពដើមវិញ។ តែសំឡេងមួយក៏បន្លឺឡើងរំខានគេទាល់តែបាន។
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
