EP27:មិនស្រឡាញ់ ឬមិនហ៊ានស្រឡាញ់?

ابدأ من البداية
                                        

“លោករីករាយណាស់ដែលបានស្គាល់លោកអភិបាលក្រុង”

“បាទ រីករាយណាស់”

“សុងហ៊ុន! ហ៊ឹសៗ” សំឡេងលោកប៉ាបង្កើតកូនកម្លោះបន្លឺឡើង។

សុងហ៊ុនទាញដៃក្មួយឱ្យឈរកៀកគេជាងមុន ព្រោះមនុស្សច្រើនពេក គេខ្លាចនាយតូចវង្វេង។

អាច្រម៉ក់ទទួលបានអារម្មណ៍កក់ក្ដៅមួយរំពេច។

“រីករាយណាស់ដែលបានជួបលោកអភិបាលវ័យក្មេង”

“មិនហ៊ានទទួលទេ” អ្នកទាំងពីរចាប់គ្នារាក់ទាក់តាមរបៀបមនុស្សស្និតស្នាល។

ជេគឈរមើលផង ស្ញប់ស្ញែងផង។ តាមពិតមនុស្សដែលរួសរាយពូកែវោហារមានសម្ថភាពបង្កើតទំនាក់ទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនមិនមែនជារឿងចម្លែកទេ។ តែមនុស្សដែលស្ងៀមស្ងាត់តែបែរជាអាចបង្កើតទំនាក់ទំនងល្អជាមួយអស់លោកអ្នកធំបានល្អបែបនេះមានមិនច្រើនឡើយ។ សម្ថភាពទំនាក់ទំនងមិនសម្ដៅថាអ្នកនោះពូកែវោហារប៉ុណ្ណានោះទេ តែសម្ដីលើតាកទិកក្នុងការទំនាក់ទំនង។ ទោះមុខងាប់វាយមិនបែកក៏អាចខ្លាំងក្នុងទំនាក់ទំនងបានដែរ។

“សូមណែនាំឱ្យស្គាល់ នេះគឺក្មួយរបស់ខ្ញុំ”

ជេគញញឹមយ៉ាងគួរឱ្យស្រលាញ់ពេលត្រូវបានលោកអ៊ំណែននាំជាពិសេស។

“ក្មួយលោកអភិបាលក្រុងស្អាតសង្ហាខ្លាំងណាស់ គួរឱ្យស្ដាយដែលមិនបានឃើញទាំង 4 នាក់”

នាយតូចបានត្រឹមឈរញញឹម តែមិនអាចមានមតិអ្វីបាន ម្យ៉ាងជេគក៏មិនដឹងថាគួរតែនិយាយអ្វី។

កម្មវិធីមង្គលការកូនអតតីអភិបាលក្រុងបានបន្តទៅយ៉ាងរលូន។ នៅម៉ោង 10 យប់ទើបសុងហ៊ុមដឹកដៃក្មួយត្រឡប់មកផ្ទះវិញ។

នៅតាមផ្លូវ...

ជេគអង្គុយកេះក្រចកដៃគិតច្រើន ព្រោះថ្ងៃនេះមិនមែនមកចូលរួមពីធីមង្គលការធំធម្មតាទេ។ លោកអ៊ំរបស់នាយត្រូវអតីតអភិបាលក្រុងណែនាំសុភាពនារីនិងបុរសវ័យក្មេងជាច្រើន។ ទោះជាមិនមែនណែនាំបើកចំហរ តែជេគមើលដឹងថា គាត់មានចេតនាបែបនេះ។ តែមិនដឹងថាសុងហ៊ុននឹងរើសយកមួយណានោះទេ។

រនាំងឈាមស្នេហ៍ព្រៃផ្សៃحيث تعيش القصص. اكتشف الآن