Part16 មានរឿងហើយ

Start from the beginning
                                        

   « វាស្អីឯងនិង ហើយអាណាងាប់បាននិយាយប្រញាប់ៗបែបនេះ » ដោយខឹងខ្លាំងពេកនាយក៏កំហកដាក់កូនចៅនាយទាំងចឹង

   « គឺ គឺនៅវិមានគីមមានរឿងហើយចៅហ្វាយ » ជេម ប្រាប់ទាំងញាប់មាត់

   « មានរឿងស្អីបានឯងនិយាយញាប់បែបនេះ » នីគី ក៏សួរទៅជេមវិញទាំងចងចិញ្ចើម

   « គឺគ្រួសារគីមមានអ្នកលួចចូលបាញ់ដល់ក្នុងវិមាន ពេលអ្នកប្រុសតូចយំខ្លាំងណាស់ » ជេម ក៏ប្រាប់ទៅនាយទងមានអារម្មណ៍អាណិតអ្នកប្រុសតូចរបស់ខ្លួន

   « បានហើយយើងទៅដល់ឥឡូវហើយ » បន្ទាប់ពីនិយាយរួចក៏បិទទូរស័ព្ទរត់ទៅស្លៀកពាក់ភ្លាមៗដែលធ្វើឲ្យកញ្ញាហានណាឃើញហើយឆ្ងល់និងរឹកពាររបស់សង្សារខ្លួន

   « អ៎េ! នីគីបងប្រញាប់ទៅណានិង » ហានណា

   « គឺបងមានរឿងត្រូវដោះស្រាយនិងណា » នីគី

   « រឿងគ្រួសារគីមមានអ្នកចូលបាញ់និងមែនទេ » ហានណា

   « មិចក៏អូនដឹងរឿងនេះ » មិញនេះគេនិយាយទូរស័ព្ទនៅវេរង់ដាតើមិចក៏នាងដឹងក្រែមុននេះនាងគេងតើហី

   « អឺ គឺ អូនគ្រាន់តែស្ដាប់ឮបងនិយាយនិងណា » ហានណា នាងក៏ប្រាប់ទៅរាងក្រាសវិញទាំងភិតភ័យ

   « បើអូនដឹងចឹងហើយ បងទៅសិនហើយ សឺត » និយាយរួចក៏ថើបថ្ងាស់នាងមួយខ្សឹបរួចក៏ចេញទៅបាត់។ក្រោយនីគីចេញទៅផុតមុខរបស់នាងផុសចេញនៅស្នាមញញឹមដ៏ពឹសពុលចេញមក

_____

   កាត់មកមើលនៅក្នុងវិមានគីមឯនេះវិញកំពុងឃើញមានរៀបចំកម្មវិធីបុណ្យសពរបស់ម្ចាស់វិមានដោយមានរាងតូចអង្គុយអោបរូបថតប៉ាម៉ាក់គេជាប់ទាំងទឹកនេត្រាកំពុងហូរឥតស្រាកស្រាន

   « ស៊ុននូយើងថាឯងគួរតែញុាំអីខ្លះទៅណាព្រោះយើងឃើញឯងអង្គុយបែបនេះយូរហើយ » ឃើញហើយមានអារម្មណ៍ឈឺចាប់ព្រោះឃើញមិត្តរបស់ខ្លួនអង្គុយអោបរូបថតអ្នកជាប៉ាម៉ាក់របស់ខ្លួនមិនព្រមទៅណាសោះ។អ្នកណាធ្វើចិត្តបានបើពួកគាត់ទៅម្ដងទាំងពីបែបនេះ

   « យើងមិនឃ្លានទេ » សម្លេងដែលគ្មានទឹកដមក៏បន្លឺឡើង

   « ជុងវុ៉នទុកឲ្យគេនៅម្នាក់ឯងសិនទៅ » ជេគ ក៏និយាយឡើងពីព្រោះគេឃើញជុងវុ៉ននៅលួងស៊ុននូយូរដែលហើយ

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now