Part12 ផ្អែម

Start from the beginning
                                        

បន្ទាប់ពីទិញរួចរាល់អស់ហើយក៏នាំគ្នាត្រឡប់មកផ្ទះវិញ និងចូលបន្ទប់រៀងខ្លួនដើម្បីសម្អាតកាយនិងអាងចុះមកបរិភោគអាហារពេលយប់។នៅក្នុងទុកអាហារឮតែសំឡេងស្លាបព្រានិងចានប៉ុណ្ណោះដោយគ្មានអ្នកហារស្ដីអ្វីមួយម៉ាត់

  ក្រោយញុាំអាហាររួចរាងតូចក៏មកអង្គុយមើលទូរទស្សន៍ដើម្បីរំសាយអារម្មណ៍អផ្សុកខ្លះ ប៉ុន្ដែភ្លាមនោះក៏មានប្រអប់អីមិនដឹងបោះនៅមុខគេ ដោយមានអ្នកជាប្ដីអង្គុយគងអន្ទាក់ខ្លាធ្វើមិនដឹង

   « ស្អីនិងហេតុអីច្រើនយ៉ាងនេះ » សួរទៅនាយព្រោះអីវ៉ាន់ច្រើនពេក

   «របស់នៅនិងមុខហើយមិនព្រមបើកមើល» ហីៗ

   « Wow ខ្សែកបណ្តោងរូបព្រះច័ន្ទ ហេតុក៏ថ្លៃយ៉ាងនេះ អូ៎នេះមានសម្លៀកបំពាក់ទៀត » និយាយទាំងបើកភ្នែកធំៗពេលឃើញសម្លៀកបំពាក់ និងខ្សែក

   « មិចមិនស្រឡាញ់ទេហ៎ស »   ស្រដីធ្វើដូចអន់ចិត្ត

   «ស្រឡាញ់តើអ្នកណាភ្លើមិនស្រឡាញ់នោះ» និយាយទាំងភ្នែកនៅជាប់និងអីវ៉ាន់ទាំងអស់នោះ

   « គ្មានចេះអរគុណអីមួយម៉ាត់ » និយាយទាំងមុខក្រម៉ូវ

    « អរគុណខ្លាំងណាស់បាទ » តបរួចក៏បែរមកមើលប្រអបខ្សែកវិញ

   « យើងចង់បានអាផ្សេង »

   « អា៎វ~អរគុណហើយចង់បានអីទៀត »

   « ថើបយើង »(ទង្វើអ្វីនិង)

   « ថាមិចថើប » និយាយទាំងភ្ញាក់ផ្អើល

   « អីឡូវសួរថាថើប ឬ អត់ បើមិនថើបយើងយកវិញ »នីគី

   « អា៎..ថើបក៏ថើបទីដើម្បីខ្សែក  សឺតៗៗ~ » សូនូ យកដៃចាប់មុខរបស់នាយរួចថើប មុខ ថ្ងាស់ ចិញ្ចឹម ថ្ពាល់

   « រួចហើយ » និយាយរួចក៏លែងដៃពីមុខរបស់រាងក្រាស់បាត់

   អ្ហឹម~ មិនទាន់ទាំងអង្គុយស្រួលបួលផងនាយក៏ចាប់មុខរបស់រាងតូចថើបបបូរមាត់ដ៏សុីជម្ពូរបែបផ្អែមល្ហែមរហូតទាល់តែអ្នកជាប្រពន្ធលើកដៃគក់ទ្រូងព្រោះគេជិតអស់ដង្ហើមហើយ

   «អឺ...ហេ ហេតុបងថើបខ្ញុំ.. »  សូនូ និយាយទាំងមុខក្រហម

   « គ្រាន់តែថើបប្រពន្ធខុសច្បាប់ឬ » សំដីធម្មតាទៀតហើយ

  « ខ ខ្ញុំសុំទៅបន្ទប់សិនហើយ » និយាយរួចកាន់អីវ៉ាន់រត់ទៅខាងលើបាត់

   « ផ្អែម... » និយាយរួចលើកដៃមកប៉ះមាត់ខ្លួនឯងទាំងញញឹម

   ចំណែកឯដែលរត់មកបន្ទះវិញកំពុងតែអង្គុយមើលខ្សែកបណ្ដើរអៀនម្នាក់ឯងបណ្ដើរ តែក៏ទុកខ្សែកនោះវិញរួចក៏បិទភ្លើងចូលដេកទៅ។

  ក្រាក~ទ្វាបន្ទប់ក៏បើកឡើងក្រោមស្នាដៃរបស់នីគីគេក៏បិទទ្វារួចឡើងមកគេងលើគ្រែដោយទាញប្រពន្ធមកអោបជាប់

   « អេ៎ បងមិនទៅគេងនៅបន្ទប់បងទៅ » ស៊ុននូ ឮសំឡេងបើកទ្វាភ្លាមក៏ក្រោកមកសួរនាយ

   « ថ្ងៃនៃអារម្មណ៍ល្អចង់គេងអោបប្រពន្ធ » ទាញចង្កេះប្រពន្ធមកអោប

   «កុំរឹតខ្លាំងពេលពិបាកដកដង្ហើមណាស់»

   « ស្ងាត់មាត់ទៅយើងងុយដេក »ស្ងាត់មាត់ហើយក៏បិទភ្នែកដេកទាំងពីរនាក់រហូតដល់ព្រឹកទៅ

___________

To be continued...

ថ្ងៃនិងដូចអារម្មណ៍ល្អហ៎េសប្រូគី

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now