Part10 បញ្ចុកអាហារគ្នា

Start from the beginning
                                        

   « ម៉ាក់មកជាមួយម៉ាណា និងជេគ » អ្នកស្រីជូខ្យុង

   « មិចបានមិនឃើញពួកគាត់ចឹង » សួរទាំងអើតក រកមើលពីរនាក់នៅ

   « ពួកគេនៅក្នុងសួនបន្ដិចមកដល់ហើយ » អ្នកស្រីជូខ្យុង

   « បងថ្លៃ~~~ » សម្លេងស្រែកចេញពីមាត់ទ្វារកតែអ្នកនៅខាងក្នុងនិយាយអីមិនកើតបានត្រឹមយកដៃបិទត្រចៀក

   « ខ្ញុំនឹកបងថ្លៃខ្លាំងណាស់ ហិហិ » រត់មកអោបសូនូហើយសើចទាំងសប្បាយចិត្ត

   « ម៉ាណាស្រែកអីក៏ស្រែកយ៉ាងនេះហ៎ាសចង់ឲ្យម៉ាក់គាំងបេះដូងមែនទេ » បន្ទាប់ពីកូនស្រីពៅលែងពីការអោបឲ្យរាងតូចរួចក៏មកអង្គុយធម្មតាវិញតែក៏ត្រូវអ្នកស្រីស្ដីឲ្យម្ដង

   « មកពីនឹកបងថ្លៃពេកនិងណា ហើយក៏សុំទោសអ្នកម៉ាក់ដូចគ្នា » ម៉ាណា ស្រដីទាំងធ្វើមុខគួរឲ្យខ្នាញ់ ចំណែកសូនូនិងជេគមានត្រឹមតែសើចនិងចរឹកមិនចេះធំរបស់នាង

   « នេះអ្នកម៉ាក់ ជេគហ្យុង និងម៉ាណាមកមានការអីមែនទេ » សូនូ

   « អរគឺហ្យុងនិងអ្នកម៉ាក់មករកបបួលឯងទៅShopingនិងណា តែមិនដឹងដោយក្មេងមកពីណាទេសុំឡើងឡានដែល ហឹសៗ » ជេគ និយាយញោះម៉ាណាព្រោះនាងសុំមកតាមដែលមែន

   « បងថ្លៃហ៎..មិចក៏និយាយចឹង » ម៉ាណា និយាយទាំងមុខជូរ(បែបកំប្លែង)

   « ខ្ញុំកំពុងតែអផ្សុកផងបានអ្នកទាំងអស់គ្នាមកបានជាគ្នាចឹងទៀតរឹតតែសប្បាយ ចឹងខ្ញុំសុំទៅប្ដូរសម្លៀកបំពាក់សិនហើយណា » សូនូ និយាយរួចក៏ឡើងទៅខាងលើបាត់ទុកឲ្យមនុស្សបីនាក់កំពុងជជែកគ្នាពីនេះពីនោះរហូតសូនូចុះមកខាងក្រោមវិញ។រាងតូចភ្លេចអស់រាល់ពាក្យបណ្ដាំរបស់ស្វាមីដែលឲ្យគេញុាំបបរនិងលេបថ្នាំ

   « តោះខ្ញុំរួចរាល់ហើយ » សូនូ

   « បងអេនខ្ញុំមិនបានញុាំបររទេខ្ញុំទៅញុាំអីនៅខាងក្រៅជាមួយអ្នកម៉ាក់ហើយ » មុននិងទៅក៏បែរមកផ្ទះនាងអេនផង

   « ច៎ាសអ្នកប្រុសមិនអីទេ »

   ឡានត្រកូលនីសុីមូរ៉ាក៏ឆ្ពោះធ្វើដំណើរទៅកាន់ផ្សារទំនើបដែលគ្រប់គ្រងដោយនីគី។បន្ទាប់ពីមកដល់ហើយនាក់ទាំងបួនក៏នាំគ្នាឆ្ពោះទៅរកហាងអាហារទំនើបដើម្បីធ្វើការកម្មង់អីញុាំ

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now