ចំណែកឯអ្នកនៅក្នុងបន្ទប់វិញក៏មិនបានបន្ដសកម្មភាពទៀតដែលបន្ទាប់ពីដេញប្រពន្ធស្របច្បាប់ទៅវិញរួចនោះ
«អូនទៅវិញសិនទៅ ចាំទំនេរចាំបងទៅរក» នីគី
«តែនេះអូនទើបតែមកពីបរទេសទេ អូនចង់នៅក្បែរបងឲ្យយូរជាងនេះមិនបានទេហ៎» អ្នកមាននាមជាសង្សារក៏និយាយឡើងទាំងសំឡេងរញិរញិកដាក់អ្នកដែលមាននាមជាសង្សា (ទះមួយកំភ្លៀងឡូវហើយអញ)
«ហានណានេះបងនិយាយអូនលែងស្ដាប់ហើយហេ៎ស» នីគី ដោយទ្រាំមិនបានក៏ស្រែកដាក់នាងធ្វើឲ្យនាងភ័យឡើងញ័រខ្លួន
«ច ចា៎ស អូនទៅវិញសិនក៏បាន ចាំស្អែកអូនមកទៀត» ហានណា ឆ្លើយទាំងរដាក់រដុប ព្រោះនេះជាលើកទីមួយហើយដែលរាងក្រាស់ស្អែកដាក់គេ
( HWANG HANNA ជាកូនលោកវ៉ាង ជុងយុន ដែលជាអ្នករួមហ៊ុនធំរបស់រាងក្រាស់ហើយគាត់ក៏បានណែនាំកូនស្រីគាត់ឲ្យនាយដូចគ្នារហូតបានធ្វើសង្សារគ្នាដល់បច្ចុប្បន្ននេះ កាលដែលនាងទៅបរទេសក៏ព្រោះតែទៅលេងម៉ាក់របស់នាងកាលដែលគាត់នៅបរទេសនេះក៏ព្រោះតែគ្រួសាររបស់នាងបានចែកផ្លូវគ្នាដោយម៉ាក់របស់នាងវក់និងបនល្បែងខ្លាំងពេក ទើបលោកជុងយុន សម្រេចបញ្ចូនអតីតប្រពន្ធទៅបរទេសតែម្ដងទៅ)
Skip
កាត់មកមើលអ្នកដែលអ្នកដែលរត់ចេញពីក្រុមហ៊ុនរបស់អ្នកជាប្ដីក៏សង្ងំគេងតែនៅក្នុងបន្ទប់មិនចេញទៅណាសោះទោះមានអ្នកណាមកគោះទ្វាក៏មិនខ្ចីឆ្លើយដែល។
តុតុ
«បើកទ្វាភ្លាម គីម សូនូ» មកពីធ្វើការភ្លាមក៏មានអ្នកបម្រើមកប្រាប់ថាប្រពន្ធរបស់ខ្លួនមិនចុះមកខាងក្រោមក៏ឡើងទៅគោះទ្វាបន្ទប់ទាំងចិត្តក្ដៅឆាវ
ក្រាក ទ្វាបន្ទប់ក៏បើកឡើងក្រោមស្នាដៃប្រពន្ធ ហើយនាយក៏ទៅអង្គុយលើលើពូកចាំប្រពន្ធបិទទ្វារួច
«មិចក៏មិនចុះទៅខាងក្រោម» សួរទាំងសំឡេងកំណាច
«ខ្ញុំគេងលក់ទើបមិនបានចុះទៅ» សំឡេងស្រទន់ក៏បន្លឺឡើង
«មិនមែនកើតចិត្តប្រច័ណ្ឌយើងហើយមកសង្ងំយំម្នាក់ឯងណាហី ហ្អឹសៗ» និយាយទាំងញញឹម
«តើខ្ញុំសិទ្ធិប្រចណ្ឌបងដែលហេ៎ស?» និយាយទាំងសំឡឹងមើលមុខប្ដី
«ក៏..ប្រហែលជាអត់និងហើយ បានហើយយើងទៅបន្ទប់របស់យើងហើយ» និយាយរួចក៏ចេញទៅបាត់ ទុកឲ្យរាងតូចនៅសង្ងំយំម្នាក់ឯងរួចក៏ពោលឡើងតិច
«បងស្អប់ខ្ញុំដល់ថ្នាក់នេះហេស»គ្មានអ្នកឆ្លើយព្រោះនេះជាសំណួរគ្មានចម្លើយ ក៏បានធ្វើឲ្យគេយំរហូតដល់គេងលក់ក្បែរមាត់ទ្វារហូតដល់ព្រឹកតែម្ដង....
To be continued...
ជួយខមិនសាច់រឿងឲ្យអ្នកសរសេរផងស្រួលកែតម្រូវ
YOU ARE READING
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
Part 6 បងស្អប់ខ្ញុំដល់ថ្នាក់នេះហេស?
Start from the beginning
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)