បន្ទាប់ពីធ្វើដំណើររយះពេល20នាទីក៏បានមកដល់ក្រុមហ៊ុនដោយមិនចាំយូររាងតូចក៏ហុចលុយឲ្យអ្នករត់តាក់សុីរួចក៏ដើរចូលទៅក្នុងក្រុមហ៊ុនហើយក៏សំដៅទៅជាន់លើគេបង្អស់ដែលជាបន្ទប់អគនាយកតែម្ដង។
ទឹង..សម្លេងនៃការបើកប្រអប់យន្ដក៏បើកឡើងបង្ហាញឲ្យឃើញរាងតូចសូនូញញឹមយ៉ាងស្រស់ចេញពីប្រអប់យន្ដដើរសំដៅទៅរកបន្ទប់ស្វាមីរបស់ខ្លួនតែក៏ត្រូវបញ្ឈប់
«អ្នកប្រុសតូចមករកអ្វីដែលបាទ» ជេម សួរទាំងបែកញើសជោកក្បាល
«ខ្ញុំយកតែអាហារឲ្យបងនីគី តែ~ហេតុអីបងបែកញើសយ៉ាងនេះ ឬក្ដៅស្អុះ?» សូនូ សួរទងរាងឆ្ងល់
« ប បាទគ្មានអីទេអ្នកប្រុសតូច ខ្ញុំថាមិនបាច់ចូលទៅល្អជាង» ជេម
«មិនអីទេបង ខ្ញុំអាចចូលទៅបាន» សូនូ ថាចប់ក៏ដើរទៅបាត់រកតែជេមឃាត់មិនទាន់ ចំណែកនាយជេមកាន់តែភ័យព្រោះមិនដឹងធ្វើយ៉ាងមិចដើម្បីឃាត់គេបានមានតែតាមដំណើរចុះ
ក្រាក~ ក្ដុក សំឡេងចានស្រាក់ក៏ស្រាប់តែជ្រុះនៅពេលបើកទ្វាofficeក៏បានបើកក្រោមដៃស្រឡូនប៉ុន្ដែស្អាតស្នាមញញឹមក៏ត្រូវបាត់បង់ទៅអស់ក្រោយឃើញរូបភាពដ៏អាម៉ាសរបស់មនុស្សស្រីប្រុសកំពុងអង្គុយថើបគ្នា
«ន៎ែ ឯងអត់ដៃទេហេ៎ស» ស្រីដែលកំពុងតែអង្គុយលើនីគីបែមកស្ដីឯងរាងតូច
«.....» ស្ងាត់គ្មានការឆ្លើយតប តែភ្នែកសម្លឹងមើលមុខជាជាប្ដីដើម្បីចងបានចម្លើយ
«មិនអីទេមិនឆ្លើយក៏មិនអីដែលប្រហែលឯងជាអ្នកបម្រើហើយមើលទៅ» ស្រីម្នាក់ក៏បន្ដនិយាយពីការស្មានតែរាងតូចអ្នកបម្រើក្នុងផ្ទះរបស់រាងក្រាស់
«...» នៅតែស្ងាត់
«ចេញទៅវិញទៅយើងគ្មានពេលអត់ប្រយោជន៍ជាមួយឯងទេ» នីគី បន្ទាប់ពីស្ងាត់អស់មួយសន្ទុះក៏ព្រមបើកមាត់ដេញរាងតូចចេញ
«សុំទោស» ពោលរួចក៏រើសអាហារដែលដែលជ្រុះមុននោះរួចរត់ទៅបាត់ទាំងទឹកភ្នែក ចំណែកឯជេមវិញក៏ឃើញថាម្ចាស់តូចខ្លួនរត់ទៅទាំងយំផងដែលតែធ្វើអ្វីមិនបានព្រោះជារឿងម្ចាស់របស់ខ្លួនទាំងពីរ
YOU ARE READING
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
Part 6 បងស្អប់ខ្ញុំដល់ថ្នាក់នេះហេស?
Start from the beginning
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)