«ន៎ែ លោកហេតុអីក៏ប្រញាប់យ៉ាងនេះ» សូនូ
«ក៏ព្រោះយើងគ្មានពេលអត់ប្រយោជន៍ជាមួយឯងនោះអី» នីគី និយាយទាំងមិនខ្លាចក្រែងចិត្តអ្នកដែលអង្គុយក្បែរខ្លួន
«......»សូនូ មិនស្រដីបានត្រឹមតែសម្លក់មុខរាងក្រាស់
«ឯងក៏គិតថាបានធ្វើជាប្រពន្ធយើងហើយ ចង់មកត្រួតត្រាលើជីវិតយើងនោះ ដេកចាំទៅ ព្រោះឯងគ្រាន់តែជាប្រពន្ធមានត្រឹមតែឈ្មោះប៉ុណ្ណោះ» នីគី
«លោកគិតហេសថាខ្ញុំចង់រៀបការជាមួយលោកនោះក៏មិនព្រោះតែបា៉របស់លោកតើហី» សូនូ និយាយទាំងកំហឹង
«ឯងហ៊ានខ្លាំងណាស់ គីមសូនូ»នីគី និយាយទាំងប៉ោងសរសៃរក និងចាប់ច្របាច់ដៃរាងតូចតែរាងតូចមិនខ្ខីអង្វរនិងសម្លឹងមុខគ្នាដោយកំហឹង។ចំណេកឯជំនិតរបស់រាងក្រាស់ក៏ភ័យមិនស្ទើរដែលហើយក៏មានអារម្មណ៍អាណិតម្ចាស់តូចដូចគ្នា។
«ឯងប្រហែលជាចង់រៀបការជាមួយយើងញ័រខ្លួនហើយមើលទៅ» នីគី
«លោកដូចជាហួសហេតុពេកហើយ» សូនូ និយាយទាំងរលីងរលោងទឹកភ្នែកដែលធ្វើឲ្យនីគីឃើញហើយញញឹមយ៉ាងស្រស់និងមិនស្រដីអ្វីមួយម៉ាត់
20នាទីក្រោយមកឡានត្រកូលនីសុីមូរ៉ាក៏បានបើកមកដល់ហាងដែលល្បីមួយក្នុងប្រទេសចំណែកជំនិតក៏បានចុះទៅបើកទ្វាទទួលម្ចាស់ ចំណែកម្ចាស់ឡានមិនចាំយូរក៏ដើរចូលទៅ រីឯរាងតូចសូនូក៏បានដើរតាមក្រោយគេ
«សូមស្វាគមន៍លោកនីគី» ម្ចាស់ហាងក៏ចេញមកស្វាគមន៍យ៉ាងប្រណែបប្រណិត
«ជូនគេទៅរើសចិញ្ចៀនរៀបការ» នីគី និយាយហើយក៏ដើរទៅអង្គុយគងអន្ទាក់ខ្លាធ្វើមិនដឹងដោយទុកឲ្យរាងតូចទៅរើសចិញ្ចៀនម្នាក់ឯង។បន្ទាប់ពីរើសរួចរាល់អស់ហើយក៏ត្រូវដល់ពេលទៅរើសឈុតរៀបការដូចគ្នា បន្ទាប់ពីរើសរួចរាល់អស់ហើយក៏ជូនរាងតូចមកដល់ផ្ទះវិញដោយមិននិយាយរកគ្នាសូម្បីមួយម៉ាត់។ហើយក៏បើកឡានមកវិមានរបស់ខ្លួនវិញ
«នេះកូនមកពីរើសចិញ្ចៀននិងលរឈ្តរួចរាល់ហើយមែនទេកូន» អ្នកស្រីជូខ្យុង ចោទសួរទៅកូនបន្ទាប់ពីឲ្យគេជូនកូនប្រសារទៅ...
«បាទ » នីគី ឆ្លើយតែមួយម៉ាត់រួចក៏ឡើងទៅបន្ទប់របស់គេបាត់ ដែលធ្វើឲ្យអ្នកជាម្ដាយឈរញញឹមម្នាក់ឯង
Skip
ប្រលែកមកមើលក្នុងម៉ាតមួយកន្លែងកំពុងឃើញមានអ្នកចូលទិញរបស់ដែលខ្លួនចង់បានបន្ទាប់ពីទិញរួចរាល់ក៏ដើរទៅគិតលុយចំណែកឯអ្នកគិតលុយក៏កំពុងញាប់ដៃជាប់ជើងដូចជាប្រញាប់។បន្ទាប់ពីធ្វើការរួចរាល់អស់ហើយក៏សុំលាម្ចាស់ហាងទៅផ្ទមុន
«បងខ្ញុំសុំទៅផ្ទះមុនហើយណា» ជុងវ៉ុន និយាយប្រាប់ទៅបងស្រីដែលជាម្ចាស់ហាង
«អ៎េ ជុងវុ៉នហេតុអីថ្ងៃនេះក៏ប្រញាប់ម្លេះ» បងស្រីម្ចាស់ហាងចោទសួរព្រោះមើលទៅជុងវ៉ុនប្រញាប់ជាងរាល់ដង
«គឺ គ្មានអីទេបងព្រោះខ្ញុំខ្លាចមេឃភ្លៀងនិងណា» តាមពិតគ្មានមេឃភ្លៀងទេគេគ្រាន់តែគេចពីមនុស្សម្នាក់ប៉ុណ្ណោះ។មិនចាំស្ដាប់អ្នកម្ខាងទៀតនិយាយក៏ដើរចេញទៅយ៉ាងលឿន។
នៅតាមផ្លូវជុងវុ៉នធ្វើដំណើរដោយផ្ទាល់ជើងព្រោះអាផាតមិនរបស់គេនៅមិនឆ្ងាយពីកន្លែងការងារនោះទេ នៅតាមផ្លូវមានសភាពស្ងាត់ដែលធ្វើឲ្យជុងវ៉ុនភ័យបន្ដិចដែលហើយអារម្មណ៍ថាភ័យខ្លាចនិងចង់ជម្នះអារម្មណ៍មួយនេះគេក៏ប្រឹងបន្ថែមល្បឿនឲ្យលឿអាងនិងឆាប់បានដល់អាផាតមិនរបស់ខ្លួនស្រាប់តែភ្លាមនោះក៏បញ្ឈប់ដំណើរភ្លាមៗព្រោះតែ......
To be continued...
សុំទោសរាល់អក្ខរាវិរុទ្ធទាំងឡាយ🙏
YOU ARE READING
ភរិយាសម្អប់ [Complete ✔️]
Fanfictionម្ដងស្អប់ ម្ដងស្រឡាញ់ នេះមែនទេជាអាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារឪពុកកំណត់មក? Top : NIKI SUNGHOON JAY Btt: Sunoo Jake Jungwon
Part3 រើសចិញ្ចៀន
Start from the beginning
![ភរិយាសម្អប់ [Complete ✔️]](https://img.wattpad.com/cover/401087425-64-k325028.jpg)