Part1 រៀបការ

Start from the beginning
                                        

«នីគី ម៉ាក់គ្រាន់តែចង់ឲ្យឯងរកគូរជីវិតឲ្យឯងប៉ុណ្ណោះ ហើយណាមួយក៏ជាបំណងរបស់លោកប៉ាដូចគ្នា» សុងហ៊ុន (គេប្រើត្រកូលខាងម្ដាយ)អ្នកជាបងក៏ចាប់ផ្ដើមនិយាយបន្ទាប់ពីស្ងាត់អស់ជាយូរ

«មែននិងម៉ាក់ និងបងប្រុសនិយាយត្រូវ ណាមួយខ្ញុំក៏ចង់បានបងថ្លៃCute²ដូចបងជេគដែល» ម៉ាណា( ផាក ម៉ាណាជាកូនស្រីពៅមានអាយុ20ឆ្នាំកំពុងរៀនឆ្នាំទី2)ចំណែកឯម្ចាស់ឈ្មោះបន្ទាប់ពីឮសម្ដីប្អូនថ្លៃហើយបានត្រឹមតែអៀន

«បាន ខ្ញុំព្រមរៀបការ តែ-មានលក្ខខណ្ឌ» នីគី និយាយទាំងញញឹមចុងមាត់

«លក្ខខណ្ឌអ្វី កូនឆាប់និយាយមក» អ្នកស្រីជូខ្យុង

«បន្ទាប់ពីរៀបការរួចខ្ញុំចង់ធ្វើអីក៏មិនពាក់ព័ន្ធនិងគេដែល» នីគី ត្រូវហើយគេជាមា៉ហ្វៀលចង់ធ្វើអ្វីក៏គ្មានអ្នកហាមឃាត់គេបានដែល

«បានម៉ាក់យល់ព្រម»អ្នកស្រីជូខ្យុង

«អញ្ញឹងថ្ងៃស្អែកពេលរសៀលកុំភ្លេចទៅតាមការណាត់ផង» អ្នកស្រីជូខ្យុង

Skip

បើក្រលែកមកមើលខាងគ្រួសារនេះវិញក៏មិនខុសពីគ្រួសារខាងនោះដែលកំពុងតែបញ្ចុះបញ្ចូលកូនឲរៀបការដូចគ្នា

«ម៉ាក់ កូនអត់ចង់រៀបការទេ» សូនូ និយាយទាំងទឹកមុខមិនស្រស់ វ័យនេះកំពុងពេញសប្បាយបែរជាត្រូវរៀបការទៅវិញ

«កូនអាយុពិននេះហើយក៏ត្រូវដល់ពេលដែលត្រូវរើសគូរជិវិតហើយ» អ្នកស្រីគីម គាត់ក៏មិនចង់បង្ខំកូនដែលតែធ្វើមិចបើប្ដីរបស់គាត់ជាមិត្តនិងគ្នាហើយក៏សម្រេចផ្ដុំផ្គុំគ្នាហើយតាំងតែគេនៅតូចមកម្លេះ

«អ្ហឹម..កូនសុំពេលគិតបន្ដិចបានទេ» សូនូ និយាយទាំងដកដង្ហើមធំ

«បានថ្ងៃស្អែកព្រឹកប៉ាចាំយកចម្លើយ» លោកគីម ដែលស្ងាត់ជាយូរក៏និយាយ

សូនូបានត្រឹមដកដង្ហើមធំហើយក៏ឡើងទៅបន្ទប់របស់គេបាត់ មិញនេះខំគិតថាមានរយះពេលយូរតែបែរជាឪពុករបស់ខ្លួនចាំយកចម្លើយពេលព្រឹកទៅវិញ។

Next day...

ថ្ងៃថ្មីក៏ឈានមកដល់ហើយក៏ត្រូវដល់ពេលវេលាត្រូវកំណត់ បើក្រលែកមកមើលហាងលំដាប់ផ្កាយប្រាំឯនេះវិញក៏កំពុងឃើញមានគ្រួសារលោកគីមដូចជាកំពុងចាំនរណាម្នាក់យ៉ាងអញ្ចឹង

«លោកប៉ានេះអង្គុយយូរហើយមិនទាន់ឃើញគ្រួសារគេមកទៀត» សូនូ និយាយទាងទឹកមុខស្អុយប៉ែព្រោះគេអង្គុយចាំជិតកន្លះម៉ោងហើយ

«ទ្រាំបន្ដិចទៅកូនក្រែងគេខាងនុះជាប់រវល់ការងារណា» អ្នកស្រីគីម និយាយលួងលោមកូន ចំណែករាងតូចបានត្រឹមមិនមាត់ក៏ស្ងាត់មាត់អង្គុយចាំ

5នាទីក្រោយមកក៏កំពុងឃើញអ្នកស្រីជូខ្យុងបណ្ដើរដើរកូនប្រុសស្រីពីរនាក់ចូលក្នុងហាងជាមួយគ្រួសារគីមដែល

«ម៉ាក់! កូនសុំទៅបន្ទប់ទឹកបន្ដិច» នីគី

«ទៅប្រញាប់មកវិញផងកូន» អ្នកស្រីជូខ្យុង បន្ទាប់ពីនិយាយរួចរាងក្រាស់ក៏ដើរចេញទៅបាត់នៅសល់តែអ្នកស្រីនិងមា៉ណាដែលត្រូវដើរចូលទៅខាងក្នុងមុន។

«នេះឲ្យអ្នកអូនអង្គុយចាំយូរដែលទេនេះ» អ្នកស្រីជូខ្យុង មានប្រសាសន៍ទាំងក្រែងចិត្តព្រោះឃើញគ្រួសារខាងនោះទំនងជាអង្គុយចាំខ្លួនយូរហើយ។

To be continued...🎀

______
បើមានកន្លែងខុសឆ្គងឬមិនសូវយល់ឲ្យខ្ញុំសូមទោសផងព្រោះនេះជាការសរសេរលើកដំបូងរបស់ខ្ញុំ🙏❤️

ភរិយាសម្អប់ [Complete ✔️]Where stories live. Discover now