EP9:ព្រហើន

Start from the beginning
                                        

ជេគក្រឡេកមើលទៅលោកអ៊ំ ជេគឃើញលោកអ៊ំនៅមានស្មារតីធ្វើការធម្មតា។

(លោកអ៊ំពូកែណាស់) គេជានិមិត្តរូបរបស់ជេគមិនថាកាលពីនាយនៅក្មេង ឬនៅពេលនេះ។ ជេគពូកែសរសេរប្រលោមលោក និងនៅដល់យប់ៗជ្រៅបាន ព្រោះនាយឃើញលោកអ៊ំនៅធ្វើការដល់យប់ជ្រៅៗកាលពីនាយនៅក្មេង។

គ្រាន់តែ... មួយកំភ្លៀងកាលពី 4 ឆ្នាំមុន ធ្វើឱ្យនាយឈឺចិត្តមិនបាច់សោះ។

បន្តិចក្រោយមក...

សុងហ៊ុនដាក់ប៊ិចចុះ រួចពត់ខ្លួនបន្តិច។ គេក្រឡេកមើលទៅនាយច្រម៉ក់ដែលសង្ងំស្ងាត់មាត់ឈឹងអស់ជាច្រើនម៉ោង។

ជេគគេងទាំងអង្គុយ?

គេរៀបចំឯកសារនៅលើតុស្អាតបាតរួចទើបក្រោកដើរទៅយកឯកសារដែលក្មេងនេះរៀបចំតម្រៀបតាមឈ្មោះក្រសួងឱ្យគេ។ គេលើកវាទៅដាក់នៅលើតុមួយឡែកទើបដើរមកវិញ។

រាងខ្ពស់ស្រឡះឈរមើលក្មេងគេងអង្គុយ។ គេឱនចុះលើកបីនាងដាក់ឱ្យគេងស្រួលបួល។ ភ្លាមនោះគេក៏ចាប់អារម្មណ៍មើលថ្ពាល់ទន់ល្មើយនោះបន្តិច...

សុងហ៊ុនរៀបចំបិទភ្លើងចូលគេង តែគេមិនចូលចិត្តងងឹតពេកទេ គេបើកទំពូលរាត្រីពណ៌ពងមាន់នៅជំហៀងបន្ទប់។

លោកអ៊ំទាញភួយដណ្ដប់រួមគ្នា ខណៈពេលនាយច្រម៉ក់នោះប្រាស់ខ្លួនគេងបែរខ្នងដាក់គេ។ ដៃធំស៊កចូលចន្លោះកនាយ រួចដៃម្ខាងទៀតក្រសោបឱបនាយពីក្រោយដើម្បីទាញកាយតូចឱ្យអឹបខ្នងនឹងដងខ្លួនរឹងមាំ។

គេឱបជេគ?

យប់ជ្រៅអាកាសធាតុចុះត្រជាក់ខ្លាំង សុងហ៊ុនក្រសោបក្មួយប្រុសតូចឱបជាប់ទ្រូងកាន់តែណែន។ គេបើកភ្នែកហ្សឺមព្រោះគេងមិនទាន់លក់ ឯនាយច្រម៉ក់នោះដូចជាគេងលក់ស្រួលដល់ហើយ។ ជេគទាញដៃគេចេញ រួចប្រាស់ខ្លួនគេទល់មុខលោកអ៊ំ។ កម្លោះតូចឈ្មុលចូលផែនទ្រូងទូលាយស្វែងរកកន្លែងកក់ក្ដៅដោយមិនដឹងខ្លួន។ អ្នកខ្លះក៏ស៊កដៃរុំជុំវិញខ្លួនតូចឱននាយតបវិញយ៉ាងសមចិត្ត។ ពេលនេះជេគប្រៀបដូចកូនឆ្កែតូចមួយដែលកំពុងស្ថិតក្នុងរង្វង់ដៃស្ដេចចចកនៃទឹកឡុងដ៍ដ៏សមយស។

រនាំងឈាមស្នេហ៍ព្រៃផ្សៃWhere stories live. Discover now