"អ្នកប្រុសផ្ដាំឱ្យយកមក" គេតបបណ្ដើរយកលេបថបឱ្យកម្លោះតូចវិញបណ្ដើរ។
"យកមកធ្វើអី? ខ្ញុំគង់តែត្រឡប់ទៅបន្ទប់ខ្ញុំវិញដដែលហ្នឹង" ជេគបើកភ្នែកម៉ង់ៗព្រោះមិនយល់។
សុងហ៊ុនក្រោកឈរយកឯកសារដាក់គរពីលើគំនរឯកសារកម្ពស់ 3 ចំអាម។
"យើងមិនបាននិយាយថាឱ្យឯងទៅបន្ទប់ឯងវិញទេ"
រូហ្វៀដឹងខ្លួនក៏រហ័សទាញទ្វារបិទវិញ ព្រោះមិនចង់ត្រូវឈាមខ្ទាតប្រឡាក់។
"អេស៎ ពូរូហ្វៀ!" ជេគស្លន់ស្លោពេលលោកពូមេការទៅបាត់ ថែមទាំងទាញទ្វារបិទឈឹងទៀត។
"មកធ្វើកិច្ចការឯងវិញឱ្យឆាប់" សុងហ៊ុនតឿនយ៉ាងកាច។
កម្លោះតូចរកផ្លូវបដិសេធមិនឃើញមានតែព្រមធ្វើទាំងបង្ខំ។ នាយឱបឯកសារទៅដាក់លើពូក រួចឡើងអង្គុយទាំងភ័យៗ។ ជេគចាំបានថា កាលនាយនៅក្មេងនាយចង់អង្គុយ ចង់គេងនៅត្រង់នេះខ្លាំងណាស់ ចុះម៉េចក៏ពេលនេះមានអារម្មណ៍ថាមានសម្ពាធម៉្លេះ? កន្លែងដែលមានលោកអ៊ំលែងជាកន្លែងដែលនាយចូលចិត្តទៀតហើយ។ ជេគតឹងទ្រូង នាយថប់អារម្មណ៍ដកដង្ហើមស្ទើរមិនរួច។ ពេលនេះ វត្តមានរបស់លោកអ៊ំគឺជាសម្ពាធរបស់នាយ។
ជេគពិនិត្យមើលឯកសារទាំងនេះម្ដងមួយៗ រួចដាក់វាយទៅតាមឈ្មោះក្រសួង។ មិនត្រឹមតែប៉ុណ្ណោះនាយត្រូវដាក់ចូលស៊ឺមីពណ៌គគីមួយផ្នែកៗ រួចសរសេរឈ្មោះឱ្យច្បាស់ៗទៀត ដើម្បីងាយស្រួលលោកអ៊ំធ្វើការ។ ឯកសារច្រើនណាស់ ពេលនេះម៉ោង 8 ជាងទៅហើយ នាយប្រហែលលជាត្រូវមើលរហូតដល់រំលងចូលថ្ងៃថ្មីមិនខាន។ ទាំងនេះសុទ្ធតែឯកសាររាជការ ជេគមិនអាចធ្វើចុងដៃចុងជើងបានទេ គ្រប់យ៉ាងត្រូវតែត្រឹមត្រូវនឹងច្បាស់លាស់។ ពិសេសលោកអ៊ំចូលចិត្តមនុស្សដែលយកចិត្តទុកដាក់នឹងកិច្ចការដែលត្រូវធ្វើ។ ជេគសង្ឃឹមថាលើកនេះនឹងមិនត្រូវមាត់លោកអ៊ំទៀតទៅចុះ។
1AM
"ហម..." ជេគស្ងាបហារមាត់យ៉ាងធំ។ នាយសម្លឹងមើលសន្លឹកឯកសារទាំងនោះឃើញថានៅសល់តែប៉ុន្មានសន្លឹកទៀតទេ។
នៅពេលនាយក្រឡេកទៅមើលនាឡិកាឃើញថាម៉ោង 1 ព្រឹក។ ជេគស្ទើរដាច់ផ្ងារ ព្រោះចាំបានថា នាយអង្គុយដូចជាមិនយូរណាស់ណាទេ។ នាយច្រម៉ក់អស់សំណើច នាយក៏មិនមែនបែបនេះជាលើកទី 1 ដែរ ព្រោះគ្រប់ពេលដែលនាយផ្ដោតលើអ្វីមួយខ្លាំងពេក ធ្វើឱ្យនាយលែងចាប់អារម្មណ៍លើពេលវេលា ហើយពេលវេលាក៏ដើរលឿនខ្លាំងបែបនេះ។
YOU ARE READING
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Romance"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
EP9:ព្រហើន
Start from the beginning
