6:30PM
ជេគអង្គុយហូតក្រដាសជូតទឹកភ្នែករហូតដល់ក្រដាសពាក់កណ្ដាល។ សុងហ៊ុនទើបផ្លាស់សម្លៀកបំពាក់រួច ក៏ចុះជណ្ដើរមកដោយមិនភ្លេចរំពៃភ្នែកមើលក្មេងពូកែយំ។
ជេគខ្លាំងដៃណាស់ យំឡើងសើមអាវគេជោគ!
ជេគឃើញតែឃើញលោកអ៊ុំ នាយក៏ចុះពីសាឡុងលុតជង្គង់ភ្លេត។
"លោកអ៊ុំ ខ្ញុំសុំទោស មុននេះខ្ញុំនិយាយដោយមិនបានពិចារណា ខ្ញុំខុសហើយ លោកអ៊ុំលើកលែងទោសឱ្យខ្ញុំផង"
រូហ្វៀរលីងរលោងទឹកភ្នែកពេលអ្នកប្រុសតូចក្លាយជាគួរឱ្យអាណិតដល់ថ្នាក់នេះ។ សុងហ៊ុនចំពោះនាយនៅឆ្ងាយសែនឆ្ងាយ នាយខ្លាចគេដល់ថ្នាក់លុតជង្គង់សុំទោស។ ជេគហាក់មិនបានទុកខ្លួនឯងជាក្មួយរបស់គេទេ តែនាងទុកខ្លួនឯងដូចអ្នកដទៃដែលលោកអ៊ុំតែងតែមិនចូលចិត្ត។ នៅពេលនេះជេគប្រហែលជាគិតថា ជេគមានសំណាងណាស់ដែលលោកអ៊ុំព្រមសណ្ដោសប្រណី។
ព្រះអើយ...
"ក្រោកឡើង" លោកអ៊ុំអង្គុយចុះនៅសាឡុងសម្លឹងមើលក្មេងដែលប្រឹងក្រោកឈរយឺតៗ។
"ប្រមូលសម្រាមចេញ" សុងហ៊ុនមិនចូលចិត្តភាពគ្មានសណ្ដាប់ធ្នាប់ទេ។
"បាទ" ជេគឱនចុះរើសក្រដាសដែលនាយប្រើមកជូតទឹកភ្នែកមុននេះ រួចដាក់ចូលក្នុងធុងសម្រាមក្រោមតុ។
"អង្គុយចុះទៅ"
"..." កន្លោះតូចដាក់ខ្លួនអង្គុយចុះក្បែរលោកអ៊ុំទាំងភ័យ។ នាយខ្លាចតែលោកអ៊ុំលុតនាយនៅតង់ទី 2 ទេ។
"អូស៎ លោកអ៊ុំ នេះកាតរបស់លោកអ៊ុំ ខ្ញមសងវិញ" ជេគរូតកាតាបយកកាតឱ្យគេវិញតែ...
"ទុកទៅ"
"ខ្ញុំមានលុយហើយ ខ្ញុំ..."
"យើងឱ្យឯងចាយ ម៉េចក៏រឿងច្រើនយ៉ាងនេះ?"
"ខ្ញុំ... ខ្ញុំមិនហ៊ានចាយទេ" ជេគធ្លាក់ទឹកមុខយ៉ាងខ្លាំង។ លោកអ៊ុំគួរឱ្យខ្លាចដាក់នាយពេក សូម្បីតែលុយរបស់លោកអ៊ុំក៏នាយមិនហ៊ានប៉ះពាល់ដែរ។ មួយថ្ងៃនេះជេគមិនបានប្រើកាតនេះសូម្បីតែម្ដង នាយមិនហ៊ានឡើយ ពិសេសពេលនឹកឃើញដល់ទឹកមុខកាចៗ និងសម្ដីដ៏មុតស្រួចរបស់លោកអ៊ុំ។
ВЫ ЧИТАЕТЕ
រនាំងឈាមស្នេហ៍ព្រៃផ្សៃ
Любовные романы"អូននិងធ្វើឲ្យអ៊ំុស្រឡាញ់ឲ្យបានចាំមើលទៅ អ៊ំុសុងហ៊ុន" "យើងមិនស្រឡាញ់ក្មេងប្រុសដូចឯងទេ!"
EP8:ប្រលោមលោកមិនត្រឹមតែជាប្រលោមលោក តែវាជាជីវិតពិត.
Начните с самого начала
