+យប់ម៉ោង8pm
ថ្ងៃដែលថេហ្យុងមិនបានទទឹងរង់ចាំបានមកដល់ពេលនេះបានមកដល់ហើយ គេបានអូសវ៉ាលីចូលទៅប្រលានយន្តហោះទាំងទឹកមុខមិនសប្បាយបន្តិចឡើយ។
«បើមិនចង់ប្រាប់ប៉ាមក»លោកគីមនិយាយឡើងនៅពេលឃើញទឹកមុខកូនប្រុស និងមិននិយាយអ្វីមួយម៉ាត់តាំងពីចេញដំណើរមកម្ល៉េះ។
«មិនអីទេប៉ា ខ្ញុំសម្រេចចិត្តរួចហើយថានឹងទៅ»រាងតូចនិយាយទាំងញញឹមតិចៗដាក់ឪពុក
«អឹម...កូនកុំគិតច្រើនអី»លោកគីមនិយាយទាំងអង្អែលសក់ក្បាលរាងតូចតិចៗ
នៅសល់ប្រហែលកន្លះម៉ោងទៀតទេគេត្រូវឡើងយន្តហោះហើយ ប៉ុន្តែដូចជាមិនឃើញមនុស្សម្នាក់មកជូនដំណើរគេសោះ។ថាគេទៅចេះតែសម្លឹងមើលផ្លូវ សូម្បីតែលោកគីមក៏ដូចគ្នា...មិនមកក៏អត់ទៅ គិតថាខ្ញុំចង់ជួបមុខលោកហេ៎!!រាងតូចបានត្រឹមតែខាំម៉ាត់អស់សង្ឃឹមក្នុងការរង់ចាំមនុស្សម្នាក់មកចាំដំណើរបាត់ទៅហើយ ក៏មានសម្លេងមួយបានហៅគេ÷
«ថេយ៌!!»ជេមមីស្រែកមិត្តភក្តិដែលអង្គុយជាមួយលោកគីមពីចម្ងាយ ហើយនាងក៏រត់សម្ដៅទៅរកគេភ្លាមៗ
«ជេមមី!!»រាងតូចហៅឈ្មោះនាងតិចៗមុននឹងងើបរង់ចាំនាងរត់មក ប៉ុន្តែក្រសែភ្នែកនោះមិនបានមើលទៅជេមមីនោះទេ គឺគេកំពុងតែសម្លឹងមើលទៅស្រមោលនាយក្រាស់ដែលកំពុងដើរមកដូចគ្នា។
«ថេយ៌!!»ជេមមី
«.....»ឯរាងតូចបានត្រឹមតែញញឹមតិចៗទៅកាន់នាង
«កុំធ្វើមុខបែបនេះអី ឯត្រូវទៅរៀនណ៎ា ត្រូវមានថាមពលក្នុងខ្លួន»ជេមមីនិយឆយទាំងអង្អែលស្មារាងតូចតិចៗ
«ថាមពលស្អីទៅ...បើគ្មានអ្នកស្រលាញ់ផង»សម្តីរាងតូចនិយាយពេលជុងហ្គុកនាយដើរមកដល់ល្មម តែលោកគីមពេលឮសម្តីកូនប្រុសហើយឈ្លីក្បាលខ្លួនឯងតិចៗ។(sadអត់)
«.......»ឯជុងហ្គុកនៅពេលឮបែបនេះក៏សម្លឹងមុខថេហ្យុង
«ហិសៗ...ឯងចេះលេងកំប្លែងទៀត»ឯជេមមីធ្វើជាសើចបន្លប់ទាំងមិនសមសម្លឹងមុខរាងតូចឆ្លាស់គ្នាជាមួយជុងហ្គុក
YOU ARE READING
Light Heart-ពន្លឺបេះដូង |Complete✓|
Romanceសេចក្តីស្នេហារវាងចៅហ្វាយតូចគីម ថេហ្យុងនិងអង្គរក្សសង្ហាចន ជុងហ្គុក។ រឿងបែបមនោសញ្ចេតនា 🐰🐻
