គីម ថេហ្យុងជាកូនក្នុងគ្រួសារអ្នកមានស្តុកស្តម្ភម្នាក់ដែលពោះម៉ាយ។តាំងពីម្តាយស្លាប់ទៅគេកាន់ខូចខិលប្រដៅមិនបាន បណ្តាលឲ្យលោកគីមពិបាកចិត្តនឹងគេជាខ្លាំង។សព្វថ្ងៃគេមានអាយុ២១ឆ្នាំហើយជានិសិ្សតរៀននៅសាកលវិទ្យាល័យមួយកន្លែងក្នុងទីក្រុង។
ពេលនេះកម្លោះតូចគីម ថេហ្យុងគេកំពុងតែនៅសាលារបស់គេដោយកំពុងដើរម្នាក់ឯងលេងក្នុងបរិវេណមុខៗថ្នាក់អាគារសាលាគេ។កំពុងដើរសុខៗគេក៏បានដួលដោយការទាក់ជើងមនុស្ស÷
«ហាហាៗៗ...»សម្លេងក្មេងស្រីទំនើង៣នាក់ហាមាត់សើចទៅកាន់កម្លោះតូចដែលដួលផ្កាប់មុខនឹងឥតមិនទាន់ងើប។
«នែ!!ពួកនាងចង់យ៉ាងម៉េច ហ៎ា?»ថេហ្យុងងើបឡើងទាំងទឹកមុខខឹងនឹងពួកនាង ជាពិសេសគឺមេក្លោងពួកនាងតែម្តង
«មិនចង់យ៉ាងម៉េចទេ ឯងល្ងង់ដើរមិនមើលក្រោមខ្លួនឯង»ចន ជេមមីនិយាយទាំងឱបដៃនិយាយឌឺដងទៅកាន់រាងតូច
«មិនមែនយើងល្ងង់ ដោយសារតែមានជើងសត្វមកទាក់ឲ្យយើងដួល»
«ឯងចង់ថាយើងសត្វមែនទេ?»ជេមមីនាងច្រឡោតហើយរួញស្មាថេហ្យុងបន្តិច
«យើងនិយាយចោល បើនាងគិតខ្លួនឯងជាសត្វក៏ទទួលយកទៅ»រាងតូចក៏និយាយទាំងពេបមាត់ឌឺទៅកាន់នាងវិញ
«ឯង-...ហឹស!!មនុស្សឯងចរឹកអន់អញ្ចឹងឯង បានជាគ្មានមិត្តដើរជាមួយនោះ»ជេមមី
«គ្មានក៏យើងមិនខ្វល់ នាងមានមិត្តភក្តិដើរជាមួយនេះដោយសារតែចរឹកសត្វដូចគ្នា បានដើរជាមួយគ្នាត្រូវ»
«នែ!!ដូចជាសត្វច្រើនដងពេកហើយណា៎ មនុស្សចរឹកអន់គ្មានម៉ែប្រដៅ ដេកសុីតែលុយឪខ្លួនឯង»
«ក៏គ្រាន់បើជាងនាង គ្មានទាំងម៉ែគ្មានទាំងឪ ថែមទាំងក្រ.ទៀត»ថេហ្យុងនិយាយតែប៉ុណ្ណឹងធ្វើឲ្យជេមមីក្តាប់ដៃទាំងខឹងចូលទៅចាប់បោចសក់រាងតូចទាំងខឹង។
«អាចង្រៃ!»ជេមមី
«អួយ!!ស្រីចង្រៃ លែងយើងភ្លាម»រាងតូចក៏ចាប់បោចសក់នាងវិញដោយមិនឲ្យចាញ់គ្នា។
ESTÁS LEYENDO
Light Heart-ពន្លឺបេះដូង |Complete✓|
Romanceសេចក្តីស្នេហារវាងចៅហ្វាយតូចគីម ថេហ្យុងនិងអង្គរក្សសង្ហាចន ជុងហ្គុក។ រឿងបែបមនោសញ្ចេតនា 🐰🐻
