កាត់មកដល់ថ្ងៃស្អែកពេលល្ងាចដដែលថេហ្យុងបានដើរចេញមកពីសាលាទាំងដំណើរឱបដៃតែម្តង ប៉ុន្តែថ្ងៃនេះគេដើរផ្លូវថ្មើរជើង មិនដូចកាលពីម្សិលមិញឡើយ។
ងុឺយ~~~\\សម្លេងហ្វ្រាងកង់បានឈប់បង្អាក់ដំណើររាងតូច
«???...ចង់មកបុកយើងទៀត ហ៎េ?»ថេហ្យុងនិយាយទាំងសម្លក់ទៅជេមមីដែលឈប់កង់ចំពោះមុខខ្លួន
«ខ្ជិលណាស់...នាំតែចង្រៃកង់យើង»ជេមមី
«ឆើស...យើងមើលក៏ដឹងថាកង់នេះចង្រៃតាំងពីដើម»ថេហ្យុង
«....»ជេមមី
«....»ថេហ្យុង
ពួកគេសម្លឹងមុខគ្នា÷
«សុំទោស»ជេមមីនិយាយទាំងមិនមើលមុខរាងតូច
«ស្អី?នាងសុំទោសអ្នកណា?»ថេហ្យុងសួរតែឆ្ងល់ព្រោះសុខៗនាងនិយាយសុំទោស
«គឺសុំទោសឯងនឹងហើយ...គឺ...គឺរឿងកាលពីម្សិលមិញ»ជេមមីនិយាយទាំងកេសដៃកង់តិចៗ
«???...នាង...នាងមានជក់ថ្នាំដែរទេ?»ថេហ្យុងនិយាយទាំងមើលមុខនាងទាំងប្លែកចិត្ត
«នែ...ឯងគិតថាយើងបែកថ្នាំមែនទេ?ឆើស...បើមិនទទួលក៏អត់ទៅ»នាងនិយាយទាំងសម្តីញ៉ែតៗពេលឮសម្តីរាងតូចនិយាយ ហើយក៏ជិះកង់ទៅបាត់ទៅ។
«មិនដឹងថាចេញពីចិត្តឬអត់?»រាងតូចនិយាយទាំងសម្លឹងមើលទៅជេមមីដែលកំពិងជិះកង់ចេញទៅ...ធ្លាប់តែជាសត្រូវជេនិងវាយគ្នាមកដល់និយាយបែបនេះដូចជាយ៉ាងម៉េចៗទេ😌។
ដំណើរទន់ភ្លន់ដូចនារីក្រមុំបានមកដើរមកដល់ចំណត់ឡានដែលមានអង្គរក្សសង្ហាឈរចាំបើកទ្វារឡានជាស្រេច។
«លោកដឹងទេ?ប្អូនស្រីលោកបានមកសុំទោសខ្ញុំ»រាងតូចនិយាយឡើងនៅពេលឡានបានចេញដំណើរទៅមុខ
«ប្រហែលនាងដឹងកំហុសហើយ»ជុងហ្គុកនិយាយទាំងញញឹមបន្តិចពេលដឹងថាប្អូនស្រីស្តាប់បង្គាប់នាយ
«....»ថេហ្យុងវិញឮបែបនេះក៏មិននិយាយអ្វីឡើយ ប៉ុន្តែចិត្តចេះតែឆ្ងល់មិនទាន់បាត់...មិនដែលសុខៗនាងមកធ្វើអញ្ចឹងដាក់គេទេ។
YOU ARE READING
Light Heart-ពន្លឺបេះដូង |Complete✓|
Romanceសេចក្តីស្នេហារវាងចៅហ្វាយតូចគីម ថេហ្យុងនិងអង្គរក្សសង្ហាចន ជុងហ្គុក។ រឿងបែបមនោសញ្ចេតនា 🐰🐻
