ភាគទី ១២

1.3K 81 0
                                        

ទីងតុង~~~~\\\ សម្លេងកណ្តឹងទ្វារខាងមុខផ្ទះបានបន្លឺឡើង ធ្វើឲ្យជុងហ្គុកនាយដឹងភ្លាមថាប្អូនស្រីរបស់នាយបានមកដល់ហើយ។

«អឺរ!!ប្រហែលជេមមីមកដល់ហើយ អ្នកប្រុសញុាំបន្តចុះ»នាយនិយាយប្រុងនឹងងើបតែសម្តីរាងតូចក៏អាកាត់

«ខ្ញុំទៅដែរ!»គ្រាន់តែនិយាយចប់ភ្លាមរាងតូចក៏ងើបដើរសម្តៅទៅរកទ្វាររបងផ្ទះមុននាយបាត់ទៅ។

ឯជុងហ្គុកឃើញបែបនេះក៏ប្រញាប់ដើរទៅតាមពីក្រោយ ទាំងក្នុងចិត្តគិតថានឹងមានរឿងអ្វីកើតឡើងទៀតនោះទេ។

ទីងតុង~~~~\\\សម្លេងចុចកណ្តឹងជាលើកទី២ ជេមមីក៏ឃើញទ្វារបើកចេញមកនាងខំញញឹមគិតថាបងប្រុសនាងនឹងចេញមក បែបជាឃើញគូរសត្រូវពិឃាតទៅវិញ ធ្វើឲ្យញញឹមអម្បាញ់មិញរលុបបាត់ភ្លាមៗ។

«.....»កាយវិការឱបដៃជំនួសការនិយាយរបស់រាងតូច ដែលឈរសម្លក់សម្លឹងមើលទៅជេមមី

«.....»ជេមមីឃើញបែបនេះក៏សម្លក់ពេបមាត់ទៅកាន់រាងតូចវិញ

«អឺរ...ជេមមី!មោះឲ្យមកបង»ជុងហ្គុកឃើញបែបនេះក៏ប្រញាប់ទៅកៀកស្មាប្អូនស្រីដែលឈរសម្លក់គ្នាជាមួយនឹងរាងតូចមិនចេះចេញគ្នា ហើយយកថង់សម្លៀកបំពាក់ពីដៃនាង

«....»ជេមមីមិនខ្វល់នឹងនាយក្រាស់សូម្បីតែបន្តិច ព្រោះក្រសែភ្នែកកំពុងតែជាប់សម្លក់នឹងរាងតូច

«ជេមមី!!ឯ-ឯងប្រញាប់ទៅផ្ទះវិញទៅណា៎...យប់ហើយ ជិះកង់ប្រយ័ត្នប្រយែង»នាយប្រញាប់ទាញជេមមីឲ្យឆ្ងាយពីរាងតូចបន្តិចហើយយកកង់មកដាក់ជិតនាងឲ្យនាងជិះត្រលប់ទៅវិញ។

«នៅធ្វើស្អី?ឆាប់ចេញទៅ»រាងតូចហារមាត់ដេញនាងចេញភ្លាមៗនៅនាងនៅឈរសម្លក់គេមិនចេះចប់

«យើងខ្ពើមនឹងជាន់ទីនេះផង»ជេមមីនិយាយទាំងវិញ

«បើអញ្ចឹងចេញទៅ»រាងតូចនិយាយទាំងឱបដៃ

«ឆើស!!អ៊ែក!!»នាងធ្វើជាចង្អោហើយឡើងជិះកង់ទៅបាត់ទៅ រកតែរាងតូចនិយាយទៅកាន់វិញមិនទាន់

«នា-នាង-នាងឯង»រាងតូចឃើញនាងធ្វើជាចង្អោដាក់ខ្លួនបែបនេះ គេក៏ប្រុងទៅបង្ករឿងជាមួយនាង តែនាងក៏ជិះកង់ទៅបាត់ ឯជុងហ្គុកបានត្រឹមតែមើលនាងជិះទៅទាំងក្រវីក្បាលតិចៗ។

Light Heart-ពន្លឺបេះដូង |Complete✓|Where stories live. Discover now