រាងតូចសម្លេងមើលទៅទេសភាពនៅខាងក្រៅកញ្ចក់កណ្តក់ ទាំងអារម្មណ៍អណ្តែតអណ្តូង។គេក៏ងាក់វិញឃើញមានក្លិនផ្កាចូលក្នុងច្រមុះគេ។
«ក្លិនអី្វនឹង?»ថេហ្យុង
«ប្រហែលជាក្លិនផ្កានេះហើយ»នាយបង្ហាញទៅរាងតូច ហើយយកទៅដាក់ម្ខាងនៃដៃនាយ
«វាក្រអូបណាស៎!!តើវាឈ្មោះអី្វទៅ?»រាងតូចក៏យកផ្កាដែលនៅម្ខាងដៃជុងហ្គុកនោះ យកមកកាន់ហើយស្រង់ក្លិនវា ទាំងដែលមិនបានសុំម្ចាស់គេមុនឡើយ
«គឺផ្កាព្រិល វាដុះតែពេលខែត្រជាក់ប៉ុណ្ណោះ»ជុងហ្គុកឃើញបែបនេះក៏មិនប្រកាន់អ្វី ក៏និយាយប្រាប់ទៅកាន់រាងតូច ដែលលោកយាយមុននោះប្រាប់មកកាន់នាយដូចគ្នា។
«អរ!!ប៉ុន្តែវាស្អាតណាស់»រាងតូចងក់ក្បាលតិចៗហើយស្រង់ក្លិនផ្កានោះបន្តទាំងញញឹមចូលចិត្តនូវក្លិនរបស់វា។
«!!!»ឯរាងតូចដែលកំពុងហិតស្រស់ក្លិននោះក៏ចាប់បានថានាយក្រាស់កំពុងតែមើលមុខខ្លួន។រាងតូចគិតថាប្រហែលជានាយមើលមកខ្លួនដោយសារតែផ្កានេះហើយ ទើបគេប្រញាប់យកទុកក្បែដៃនាយវិញ។
«អឺ...អ្នកប្រុសអាចយកចុះ មិនអីទេ»ជុងហ្គុកនិយាយឡើង ព្រោះនាយទិញមក មិនមានបំណងទិញឲ្យនរណាទេ តែក៏ឃើញថារាងតូចដូចជាស្រលាញ់ក៏ហួចឲ្យរាងតូចវិញ
«អត់!!លោកទិញឲ្យសង្សារលោកផងមិនដឹង ហើយអម្បាញ់មិញនេះខ្ញុំគ្រាន់ហិតបន្តិចប៉ុណ្ណោះ»រាងតូចនិយាយទាំងក្តោបម្រាមដៃមើលទៅខាងក្រៅ
«គឺខ្ញុំគ្មានសង្សារអ្វីទេ អ្នកប្រុសយកចុះ»ជុងហ្គុក
«(ទទួលផ្កា)...(ក្រហឹមដើម.ក) បើទុកក៏គ្មានអ្នកយកដដែល»រាងតូចទទួលទាំងក្រសែរមិនមើលមកនាយចំ គេរាងអៀនបន្តិចដែរ🤭
ទិដ្ឋភាពកង់កណ្តក់វិលជុំវិញយឺតៗ ធ្វើឲ្យអ្នកដែលនៅក្នុងកណ្តក់មានតែភាពស្ងប់ស្ងាត់មិនមានអ្នកណានិយាយទៀតឡើយ។ជុងហ្គុកនាយក៏មិនដឹងនិយាយអ្វីជាមួយចៅតូចរបស់នាយក្រៅពីមើលទេសភាពខាងក្រៅកញ្ចក់។
«អុ៎ស!!បុិសនឹងភ្លេច...នេះលោកជួយថតរូបឲ្យខ្ញុំបន្តិច»រាងតូចនិយាយទាំងដកទូរស័ព្ទចេញមក ហើយហួចឲ្យនាយក្រាស់
YOU ARE READING
Light Heart-ពន្លឺបេះដូង |Complete✓|
Romanceសេចក្តីស្នេហារវាងចៅហ្វាយតូចគីម ថេហ្យុងនិងអង្គរក្សសង្ហាចន ជុងហ្គុក។ រឿងបែបមនោសញ្ចេតនា 🐰🐻
