ភាគទី ០៦

1.3K 79 0
                                        

   បន្ទាប់ពីទទួលពាក្យសម្តីមិនពេញចិត្តពីថេហ្យុងរួចជុងហ្គុកក៏បានត្រលបើមកផ្ទះវិញទាំងទឹកមុខមិនសូវសប្បាយប៉ុន្មានឡើយ។ប៉ុន្តែនាយនៅតែខំញញឹមមកវិញនៅពេលមកដល់ផ្ទះ ព្រោះថ្ងៃនេះជាថ្ងៃជាថ្ងៃពិសេសរបស់ប្អូនស្រីនាយ។

   នាយបើកទ្វារចូលមកខាងក្នុងផ្ទះទាំងសភាពហត់នឿយ តែក៏បាត់អស់ទៅវិញនៅពេលឃើញប្អូនស្រីកំពុងរៀបចំប៉ោងប៉ោងហោះពេញដំបូងផ្ទះយ៉ាងស្រស់ស្អាត់។

«បងប្រុស!!»ជេមមី

«អឹម!មកឆាប់ទៅរៀបចំខ្លួន ទុកឲ្យបងជាអ្នកធ្វើ»នាយយកប្រអបខេកនិងថង់អាហារទៅទុកលើតុ ហើយដេញឲ្យប្អូនស្រីទៅរៀបចំខ្លួន។

«មិនអីទេបងប្រុស បន្តិចទៀតរួចហើយ»ជេមមី

«ឆាប់ទៅ ទុកឲ្យបងជាអ្នកធ្វើបន្ត»ជុងហ្គុក

«ក៏បាន!!»និយាយរួចនាងក៏ដើរទៅបន្ទប់ដើម្បីសម្អាតខ្លួន ឯជុងហ្គុកក៏រៀបចំរបស់របរបន្តពីនាងបន្ថែម។

    កន្លះម៉ោងក្រោយមកជេមមីក៏រៀបចំខ្លួនរួចរាល់ នឹងចេញមកអង្គុយលើកៅអីទល់មុខបងប្រុសនាង។ជុងហ្គុករៀបចំតុយ៉ាងស្រស់ស្អាត់ដាក់ខេកចំកណ្តាល មុននឹងបិទភ្លើងអំពូលហើយអុជទៀនដើម្បីឲ្យប្អូនស្រីភ្លំ។

«រីករាយថ្ងៃកំណើតជេមមី ជូនពរឲ្យឯងសម្រេចនូវអ្វីដែលឯងប៉ងប្រាថ្នា»ជុងហ្គុក

«ហិសៗៗ...អរគុណបងប្រុស»និយាយរួចនាងក៏បួងសួងហើយភ្លំទៀន ឯជុងហ្គុកក៏ទះដៃតិចៗ។បន្ទាប់ពីផ្លុំទៀនរួចពួកគេក៏នាំគ្នាញុាំអាហារពេលល្ងាចជាមួយគ្នាទាំងញញឹមជាប់នឹងផ្ទៃមុខ។

+ព្រឹក

    ដូចតែរាល់ដងជុងហ្គុកងើបពីព្រលឹមរៀបចំអាហារឲ្យប្អូនស្រីរួចជាស្រេចមុននឹងចាកចេញទៅវីឡាគីមមុនម៉ោង៦កន្លះ។

     ម៉ោង៧ជេមមីបានចេញពីបន្ទប់ដើរទៅយកអាហារដែលបងប្រុសនាងរៀបចំឲ្យ មុននឹងចាកចេញពីផ្ទះដូចគ្នា។ប៉ុន្តែរឿងគួរឲ្យភ្ញាក់ផ្អើលគែនាងបានឃើញកង់ថ្មីដ៏ស្រស់ស្អាត់នៅចំពោះមុខនាង។

«អ្ហារ!!នេះជាកង់របស់ខ្ញុំមែនទេ?»នាងនិយាយទាំងដើរជុំវិញកង់ ហើយប្រញាប់ទិញទូរស័ព្ទcallទៅបងប្រុសនាងភ្លាមៗ

Light Heart-ពន្លឺបេះដូង |Complete✓|Where stories live. Discover now