Skip
បន្ទាប់ពីបញ្ចប់ម៉ោងរៀនទី១ ជេមមីក៏បានយួរប្រអប់បាយទៅកន្លែងចាស់របស់នាងដូចរាល់ ប៉ុន្តែនាងមិនដឹងថាកំពុងតែមានមនុស្សម្នាក់កំពុងតែដើរតាមនាងនោះទេ។
មកដល់កន្លែងនាងក៏អង្គុយចុះហើយចាប់ផ្ដើមបើកប្រអប់បាយឡើង ប៉ុន្តែក៏ឮសម្លេងសម្រឹបជើងមនុស្សនៅពីក្រោយ។
«(ដកដង្ហើមធំ)...ចង់យ៉ាងម៉េច?»នាងនិយាយទាំងជ្រួញចិញ្ចើមនៅពេលឃើញថេហ្យុងកំពុងតែលឹបល ក្បែរដើមឈើក្រោយនាង
«គឺ~~...គ្មានទេ»រាងតូចឆ្លើយទៅវិញទាំងខ្លី
«មុខឯង មិនមែនមកគ្មានរឿងនោះទេ យ៉ាងម៉េច?ខានយូរ(ឈ្លោះគ្នា) ចង់ខ្យល់ចាប់មែនទេ?»ជេមមី
«(ក្រហមដើម.ក)...មិនមែនទេ»រាងតូចនិយាយទាំងដើរទៅរកជេមមីដែលអង្គុយលើស្មាក្បែមាត់ស្រះ
«ចម្លែក!!»នាងនិយាយខ្សឹបៗតិចៗ
ឯរាងតូចវិញក៏ដាក់គូថអង្គុយក្បែរជេមមី ធ្វើឲ្យនាងភ្ញាក់់មើលមុខគេភ្លាមៗ។
«យើងគិតថា ពួកយើងគួរតែឈប់ឈ្លោះគ្នាទៀតទៅ» ទៀត...វាធ្វើឲ្យជេមមីកាន់ភ្ញាក់នឹងសម្តីរាងតូចទៀតហើយ
«ហឹស...ថ្ងៃនេះឯងខ្មោចចូលមែនទេ?ឆើស...គួរឱ្យចង់សើច»ជេមមី
«ឬនាង នៅតែចង់ធ្វើជាសត្រូវនឹងគ្នា?»ថេហ្យុង
«ចុះហេតុផលអ្វី ដែលឯងចង់មកត្រូវជាមួយយើង?»ជេមមី
«គ-គឺ...មកពី...មកពី...យើងមិនចង់ឲ្យប៉ារបស់យើងពិបាកចិត្តដោយសារតែយើងទៀត»ចម្លើយរបស់រាងតូច ធ្វើឲ្យជេមមីឮហើយ មើលមុខគេទាំងជ្រួញចិញ្ចើម ព្រោះវាមិនសមហេតុផលថែមទាំងភ្លាវទៀតផង។
«អញ្ចឹងឯង ដើរបបួលអ្នករាល់គ្នាឈប់ឈ្លោះគ្នាដែរមែនទេ?»ជេមមី
«តែនាងមួយ គ្រប់គ្រាន់ហើយ»ថេហ្យុង
«???»ជេមមី
«អឺ-នាងOk ដែរទេ?»ថេហ្យុង
«OkចេះតែOkហើយ ស្មានតែយើងចង់ឈ្លោះគ្នាជាឯងឬ?តែ...គ្រាន់តែវាមិនទុកចិត្ត»ជេមមី
«ទុកចិត្តចុះយើងមិនុំឹងល្បិតអីទេ»ថេហ្យុងនិយាយទាំងលើកដៃកៀក.កជេមមីធ្វើដូចជាមិត្តភក្តិគ្នាអញ្ចឹង
YOU ARE READING
Light Heart-ពន្លឺបេះដូង |Complete✓|
Romanceសេចក្តីស្នេហារវាងចៅហ្វាយតូចគីម ថេហ្យុងនិងអង្គរក្សសង្ហាចន ជុងហ្គុក។ រឿងបែបមនោសញ្ចេតនា 🐰🐻
