+១ខែកន្លងផុតទៅ
ធ្មិកបើកៗជុងហ្គុកនាយធ្វើការបានមួយខែហើយ ហើយក៏ត្រូវមាត់ច្រើនរាល់ថ្ងៃដូចគ្នា។ទោះបីនាយមិនខុសក៏ត្រូវតែខុសដែរ ព្រោះថេហ្យុងតែងតែរករឿងនាយមិនឈប់។ឯនាយមិនសូវបានពាក្យសម្តីប៉ុន្មានទេ បានត្រឹមតែសុំទោសទៅចៅហ្វាយវិញទាំងគ្មានកំហុសប៉ុណ្ណោះ។
ថ្ងៃនេះដូចតែរាល់ដង នាយបើកឡានជូនរាងតូចទៅសាលាទាំងពេលវេលាម៉ោង៨ដូចសព្វដង។មកដល់មុខសាលានាយប្រញាប់ចុះពីលើឡានមកបើកទ្វារឲ្យរាងតូច រាងតូចក៏ចុះមកទាំងទឹកមុខមិនរីកសម្លក់នាយ ហើយដើរចូលទៅក្នុងសាលាបាត់ទាំងដំណើរធ្ងន់ៗ។
មកដល់ថ្នាក់រៀនថេហ្យុងចូលទៅអង្គុយនៅតុ ឃើញថាថ្ងៃនេះអ្នកគ្រូរបស់គេមិនទាន់មកដល់ទេ។តែភ្លាមៗក្នុងថ្នាក់ក៏មានសភាពអ៊ូអរនៅពេលឃើញជេមមីដើរចូលក្នុងថ្នាក់។
«ជេមមី!!រីករាយថ្ងៃកំណើតណា៎»មិត្តភក្តិទាំង២នាក់របស់នាងនិយាយឡើងទាំងហួចកាដូរឲ្យនាងម្នាក់មួយ
«អា៎រ!!អរគុណពួកឯងហើយ»ជេមមីទទួលកាដូរទាំងញញឹម
«រីករាយថ្ងៃកំណើតជេមមី/រីករាយថ្ងៃកំណើតជេមមី/////»អ្នកដែលក្នុងថ្នាក់រាល់គ្នានាំនិយាយទៅកាន់ជេមមីម្នាក់ម្តងៗ និងមានកាដូបន្តិចបន្តួចទៅកាន់នាងទៀតផង។
«អរគុណៗ...អរគុណអ្នកគ្រប់គ្នា ហិសៗៗ»នាងទទួលយ៉ាងច្រើនពីមិត្តរួមថ្នាក់
ឯថេហ្យុងបានត្រឹមតែមើលពីចម្ងាយពេបជ្រាញ់ទៅកាន់ជេមមី។ប៉ុន្តែក្នុងចិត្តគេក៏រាងក្តុកក្តួលដែរជារៀងរាល់ឆ្នាំ ថ្ងៃកំណើតអ្នកដទៃតែងតែមានមានភាពអ៊ូអរក្នុងថ្នាក់ ចំណែកឯគេគ្មានសូម្បីតែម្នាក់និយាយមកកាន់គេនៅពេលគេដើរចូលមក។
កាត់ដល់ពេលចេញទៅផ្ទះ ជេមមីនាងដើរកាន់កាដូយ៉ាងសំពីងសំពោង ក្នុងកាតទានផងនឹងមានដាក់ក្នុងថង់ផង។មកដល់មុនខ្លោងទ្វារនាងក៏បានឃើញបងប្រុសនាងកំពុងឈរក្បែរឡាន ប្រហែលជាចាំចៅហ្វាយរបស់នាយហើយ។
«បងប្រុស!!»នាងរត់ទៅសម្តៅទៅជុងហ្គុកដែលឈរចំពោះមុខនាង
«អ៊ាវ!!ជេមមី»ជុងហ្គុកភ្ញាក់ផ្អើលពេលឃើញប្អូនស្រីរត់មកកាន់នាយថែមទាំងមានរបស់របរកាន់ជាច្រើន
YOU ARE READING
Light Heart-ពន្លឺបេះដូង |Complete✓|
Romanceសេចក្តីស្នេហារវាងចៅហ្វាយតូចគីម ថេហ្យុងនិងអង្គរក្សសង្ហាចន ជុងហ្គុក។ រឿងបែបមនោសញ្ចេតនា 🐰🐻
