ភាគទី ១៧

1.3K 78 2
                                        

កាត់មកដល់ថ្ងៃកម្មវិធីពេលយប់ម៉ោង៨ ជុងហ្គុកនាយកំពុងឈរចាំប្អូនស្រីនាយនៅមុខទ្វារផ្ទះ ព្រោះនាយបានប្រាប់ឲ្យនាងជិះតាក់ស៊ីមក។

មួយសន្ទុះក៏មានឡានតាក់សុីឈប់ចំពោះមុខនាយ ហើយប្អូនស្រីនាយក៏បានចុះមកជាមួយនឹងរ៉ូបលើដង់ខ្លួនយ៉ាងស្រស់ស្អាត និងមានរបស់របរកាន់មកជាមួយផងដែរ។ជុងហ្គុកញញឹមហើយនាំប្អូនស្រីចូលទៅខាងក្នុង។

«បងប្រុសរ៉ូបបងទិញឲ្យស្អាតណាស់»ជេមមីនិយាយទាំងញញឹមទាំងដំណើរដើរតាមបងប្រុស

«ហឹស!!មកពីពាក់ឯងពាក់ស្អាតនឹងហើយ ទើបឃើញរ៉ូបស្អាត»ជុងហ្គុក

«😊»ឯជេមមីឃើញបងប្រុសនិយាយបែបនេះក៏ញញឹមបែបអៀនព្រៀន

មកដល់ខាងក្នុងវីឡា ជេមមីមានឃើញប៉ោងប៉ោងជាច្រើនកំពុងតែហោះពោះដំបូល...និងមានការរៀបចំច្រើនទៀតដែលសមនឹងកម្មវិធីខួបកំណើត។

«មកហើយហេ៎?មោះៗ...មកអង្គុយលេងសិនមក»លោកគីម

«...អឺរ!!ជម្រាបលោកគីម»ជេមមីឱនគោរពលោកគីមពីចម្ងាយ

«អឹម...ឆាប់អង្គុយសិនមក ម្ចាស់កម្មវិធីមិនទាន់ចុះមកទេ»លោកគីម

បន្ទាប់ពីលោកគីមអញ្ជើញបែបនេះជុងហ្គុកក៏ទៅអង្គុយលើសាឡុងទល់មកលោកគីម ឯជេមមីក៏ទៅអង្គុយក្បែរបងប្រុសនាងដូចគ្នា។

«នេះហេ៎?ជេមមី...ធ្លាប់តែឮថាជាគូឈ្លោះជាមួយថេយ៌ មិនដែលឃើញសោះ»លោកគីមនិយាយបែបលេងសើចទៅកាន់ជេមមី...ឯជេមមីវិញពេលឮបែបនេះក៏រៀងបុកពោះបន្តិចដែរ មិននឹងក៏លួចច្បិចអាវបងប្រុសតិចៗ។

ប្រហែល២០នាទីក្រោយរាងតូចថេហ្យុងក៏បានចុះមកជាមួយនឹងសម្លៀកបំពាក់ពណ៌ស លាយផ្កាឈូកមួយឈុតបុកបញ្ចូលជាមួយនឹងការmake upតិចៗទៀត ធ្វើឲ្យសម្រស់របស់គេកាន់តែស្អាតមួយកម្រិតទៅទៀត។

ដំណើរមួយៗបានចុះ ក្រោមក្រសែភ្នែកពីអ្នកគ្រប់គ្នា មិនថាជុងហ្គុក មិនថាជេមមី និងអ្នកបម្រើសុទ្ធតែមើលនូវភាពស្រស់ស្អាតរបស់គេ។

«មកហើយៗ...ស្រស់ស្អាតណាស់!!»លោកគីមនិយាយទាំងដើរទៅកាន់កូនប្រុសដែលកំពុងតែចុះមក។

Light Heart-ពន្លឺបេះដូង |Complete✓|Tempat cerita menjadi hidup. Temukan sekarang