ភាគទី ១៣

1.3K 77 0
                                        

+ព្រឹក

ថ្ងៃថ្មីព្រឹកព្រលឹមព្រះបានរះមកចូលបង្អួចបន្ទប់តូចល្មម ដែលបណ្តាលឲ្យប៉ះចាងផ្លាត់ចំផ្ទៃមុខសង្ហាជុងហ្គុកធ្វើឲ្យនាយបើកភ្នែកភ្ញាក់ពីដំណេកភ្លាមៗ។នាយក្រោកមើលម៉ោងនាឡិការលើតុឃើញថាម៉ោងជិត៧បាត់ទៅហើយ។នាយងើបក្រោកពីលើគ្រែរៀបចំបត់ភួយឲ្យវានរៀបរយមុននឹងយកកន្សែងចូលទៅបន្ទប់ទឹក។

ថ្ងៃនេះក៏ដូចតែពីម្សិលមិញជាថ្ងៃឈប់សម្រាក់ទី២ ដូច្នោះចៅហ្វាយតូចរបស់នាយមិនទៅសាលានោះទេ ហើយនាយក៏មានតួនាទីនៅមើលការខុសត្រូវវីឡាទាំងមូល និងទៅលើរាងតូចផងដែរ។

នាយបានដើរទៅរកផ្ទះបាយទាំងសម្លៀកបំពាក់ធម្មតាជាមួយនឹងអាវក្រៅមួយព្រោះជារដូវអាកាសធាតុធ្លាក់ត្រជាក់មក។

ពេលព្រឹកត្រជាក់បែបនេះនាយបានធ្វើបបរគ្រឿងមួយឆ្នាំងតូចសម្រាប់ជាអាហារពេលព្រឹករបស់នាយ និងចៅហ្វាយតូចរបស់នាយ។

សម្លឹងមើលម៉ោងក្នុងទូរស័ព្ទក៏ឃើញថាម៉ោង៧:៣៥នាទីទៅហើយ មិនឃើញរាងតូចចុះមកទៀត ប្រហែលទាល់តែម៉ោង៩ហើយមើលទៅ។

នាយមើលទៅខាងលើជាន់ទី១ មាត់ទ្វារបន្ទប់រាងតូច តែមើលទៅមិនទំនងសោះ ទើបនាយសម្រេចចិត្តចេញទៅក្រៅផ្ទះដើម្បីធ្វើការងារផ្សេងៗ។

ខាងក្រៅផ្ទះគ្មានអ្វីធ្វើក្រៅពីកាត់ស្មៅ ស្រោចទឹកសួនផ្កានោះទេ។ក្នុងផ្ទះមានតែ២នាក់ឪកូន តែផ្កាដាំស្ទើរតែពេញបរិវេណសួន មើលតែមានកូនក្រមុំក្នុងផ្ទះអញ្ចឹង។

ធ្វើការអស់មួយសន្ទុះធំនាយក្រាស់ក៏មើលម៉ោងក្នុងអេក្រង់ទូរស័ព្ទឃើញថាម៉ោង៩ទៅហើយ មិនឮសម្លេងស្រែកចេញពីក្នុងផ្ទះសោះ ប្រហែលជាមិនទាន់ភ្ញាក់មែនហើយ បើភ្ញាក់នោះប្រាកដជាសម្លេងចាចខ្ទរពេញផ្ទះមិនខាន។

«នែ!!»កំពុងតែគិតសុខៗ សម្លេងពីខាងលើផ្ទះតាមមាត់បង្គួចស្រែកដាក់នាយដែលនៅខាងក្រោមនេះ ភ្ញាក់ភ្លាមៗ។

ជុងហ្គុកងើបក្បាលងើយទៅខាងលើឃើញរាងតូចកំពុងតែអើតក្បាលលឺមៗតាមបង្គួចសម្លឹងមកកាន់នាយ។

«ធ្វើស្អី?ឆាប់មករៀបចំបន្ទប់ខ្ញុំបន្តិចមោ ហើយធ្វើអីឲ្យខ្ញុំញុាំផង»ថេហ្យុងនិយាយទាំងភ្នែកមិនអស់ងងុយមើលទៅកាន់នាយដែលនៅខាងក្រោមកំពុងកាន់កន្ត្រៃកាត់ស្មៅ

Light Heart-ពន្លឺបេះដូង |Complete✓|Where stories live. Discover now