កាត់មកដល់ពេលល្ងាចនិសិ្សតទាំងអស់បានចេញពីសាលាត្រលប់ទៅផ្ទះរៀងខ្លួនវិញដូចរាល់ដង។ចំណែកឯថេហ្យុងក៏ដូចគ្នាគេដើរចេញមកទាំងទឹកមុខពិបាកមើល ព្រោះឲ្យតែគេមករៀនគេមិនដែលសប្បាយចិត្តម្តងណាទេ។
«អ្នកប្រុស!!»ជុងហ្គុកដែលឈរចាំក្បែរឡានមុខរបងសាលាបានបន្លឺសម្លេងហៅរាងតូចតិចៗ ឯថេហ្យុងឮហើយក៏ងាក់សម្លក់មុខនាយ ហើយដើរទៅរកនាយទាំងដំណើរធ្ងន់ៗ។
«ម៉េចក៏លោកមកចតត្រង់នេះ ក្លោងទ្វារនៅខាង នោះ លោកចង់ឲ្យខ្ញុំហត់ដើរមករកលោកមែនទេ?»គ្រាន់តែដើរមកដល់ភ្លាមរាងតូចហារមាត់ញ៉ែតៗដាក់នាយតែម្តង
«គឺ!!!មិនមែនទេអ្នកប្រុស មកពីឡានអ្នកផ្សេងចតនៅទីនោះដែរ ទើបខ្ញុំមកត្រង់នេះ»ជុងហ្គុកនិយាយទាំងសម្តីសុភាពៗទៅកាន់រាងតូច
«ចុះលោកមកមិនឲ្យមុនគេ លោកឈ្លៀតទៅជួបស្រីស្នេហ៍លោកមែនទេ?ម៉ោងធ្វើការលោកទៅជួបស្រីស្នេហ៍របស់លោក ចាំមើលខ្ញុំនឹងប្រាប់លោកប៉ាឲ្យគាត់បណ្តេញលោកចេញហើយ»ពាក្យសម្តីញ៉ែតៗរបស់រាងតូចធ្វើឲ្យជុងហ្គុកឮហើយឈរនៅត្រង់ខ្លួនស្ងៀមមិននិយាយអ្វីមួយម៉ាត់ ព្រោះនាយមិនដឹងនិយាយបែបណាឲ្យរាងតូចយល់។(គេពិតជាពិបាកនិយាយគ្នាពិតមែន)
«ខ្ញុំមិនបានទៅជួបអ្នកណាទេអ្នកប្រុស គឺខ្ញុំនៅក្បែរៗនេះប៉ុណ្ណោះ»ជុងហ្គុកនិយាយទាំងសម្តីទន់ភ្លន់
«នៅក្បែរនេះហេតុអ្វីក៏លោកយឺត?លេសគ្មានប្រសិទ្ធភាព»ថេហ្យុងនិយាយហើយក៏បែបមុខចេញទាំងឱបដៃ
«ខ្ញុំសុំទោសអ្នកប្រុស»អស់ជម្រើនាយក៏ឱនក្បាលសុំទោសចៅហ្វាយតូចទាំងគ្មានកំហុស
«ហឹស!!បាន...លើកលែងឲ្យលោកម្តងចុះ លើកក្រោយៗគ្មានទៀតទេ»ថេហ្យុង
«បាទ!!អរគុណអ្នកប្រុស»និយាយរួចនាយក៏បើកទ្វារឡានឲ្យរាងតូច ឯរាងតូចក៏ឡើងឡានទាំងខ្ទើត។
ឡានបានចេញដំណើរទៅកាន់វីឡាវិញ ឯថេហ្យុងអង្គុយផ្នែកខាងក្រោយក៏មានអារម្មណ៍ធូរស្រាលបន្តិច បន្ទាប់ពីជាស់គំហឹងទៅលើនាយក្រោស់រួស។
YOU ARE READING
Light Heart-ពន្លឺបេះដូង |Complete✓|
Romanceសេចក្តីស្នេហារវាងចៅហ្វាយតូចគីម ថេហ្យុងនិងអង្គរក្សសង្ហាចន ជុងហ្គុក។ រឿងបែបមនោសញ្ចេតនា 🐰🐻
