ភាគទៅ២២:ប្រវតិ្តរបស់ហុីសុឹង❗

671 72 46
                                        

    ផ្ទះលំហែកាយនៅជិតឆ្នេរសមុទ្រហុីសុឹងបានឲ្យគេសាងសង់ឡើងនៅជិតរីសតជេយ៍ដិន ទុកសម្រាប់ជុងវ៉ុនជាពិសេស នៅទីនិងមានអាកាសធាតុត្រជាក់ ទេសភាពស្រស់ស្អាតតាមបែបធម្មជាតិអមដោយទឹកសមុទ្របោះបោកតាមខ្យល់អាកាស ដ៏ស្រស់ស្រាយបង្កើតបានជាទិន្នភាពដ៏ស្រស់ស្អាត

ជុងវ៉ុនចុះពីលើឡានក្នុងដៃមានកាន់កាំមេរ៉ាតូចមួយ សម្លឹងមើលទិន្នភាពនៅជុំវិញទាំងញញឹម ឃើញហើយប្លែកភ្នែក ប្លែកអារម្មណ៍ណាស់ ព្រោះគេខានចេញមកខាងក្រៅជាយូរមកហើយ

"ហ៊ឹម....មានអារម្មណ៍ស្រស់ស្រាយដល់ហើយ"រាងតូចស្រូបខ្យល់ដង្ហើមធម្មជាតិចូលពេញពោះ

"ចង់ទៅណា? "ហុីសឹងរហ័សចាប់ជាយអាវជុងវ៉ុនជាប់ពេលឃើញគេស្ទុះចង់រត់ទៅណា ប្រហែសមិនបានពិតមែន

"ថតរូបលេង! ទេសភាពស្អាតដល់ថ្នាក់នេះ មិនថតស្តាយណាស់"

"យកឥវ៉ាន់ទៅទុកនៅបន្ទប់សិនល្អទេ?ចាំមកវិញចាំថតក៏បានដែរ "

"បងមិនមែនជាប់នៅតែក្នុងផ្ទះមួយថ្ងៃៗដូចអូន ម៉េចនឹងយល់ទៅ? "ហុីសឹងសើចពេលឃើញជុងវ៉ុនរអ៊ូអោបដៃចូលគ្នាចងចិញ្ចើមដាក់គេទៀត

"បងដឹងថាអូនចង់ដើរលេងថតរូប តែយកឥវ៉ាន់ទៅទុកសិនទៅដល់ពេលនោះអូនចង់ទៅលេងឬថតរូបក្នុងបរិវេននេះប៉ុន្មានម៉ោងទៀតក៏បងមិនឃាត់ដែរ"

"ចឹងក៏បានដែរ! "ហុីសឹងគ្រវីក្បាលហើយដឹកដៃគេមកក្បែរឡានអោយគេជួយយកឥវ៉ាន់ទៅកូនផ្ទះលំហែកាយរបស់គេនៅរាងឆ្ងាយពីផ្ទះរីសតសម្រាប់ភ្ញៀវស្នាក់នៅទូទៅ។ ទុកឥវ៉ាន់ហើយមិនទាន់បានស្រួលបួលជុងវ៉ុនរត់ត្រុយចេញមកក្រៅវិញបាត់ ឃើញបែបនេះនាយក៏មិនឃាត់ដែរ នាំមកគឺនាំអោយមកដើរលេងសប្បាយកុំអោយនៅតែផ្ទះពិបាកចិត្តពេកតែក៏មិនបណ្តោយអោយទៅម្នាក់ឯងដែរ មុននឹងនាយចេញទៅមើលការងារនាយខលទៅប្រាប់ជូនរួចហើយអោយនៅតាមមើលពីចម្ងាយដូចគ្នាក្រែងលោមានបញ្ហាអ្វីកើតឡើង

"ទីនេះយប់ឡើងកាន់តែស្អាត សម្បូរកន្លែងថតរូបដល់ហើយ"

"ទីនេះសម្បូរភ្ញៀវមកថតរូបណាស់បាទ មិនថាព្រឹកមិនថាល្ងាចនោះទេ"

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jul 04 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Dove le storie prendono vita. Scoprilo ora