(ណ៎ាគេចាញ់បោកadminខ្លះ លើកដៃមួយ)
អាហារពេលល្ងាចត្រូវបានបញ្ចប់ ក្រោមបរិយាកាសតាងតឹងសម្រាប់ជុងវ៉ុនដែលត្រូវរួមតុជាមួយម្ចាស់វិមានមួយនេះ....មិនមែនតានតឹងគ្រាន់តែអង្គុយញ៉ាំធម្មតា តែមកភ័យត្រង់ហុីសុឹងចាប់គេអោយអង្គុយញ៉ាំអាហារលើភ្លៅគេនឹងហើយ នៅត្រូវនាយបញ្ចុកអាហារអោយទៀត មានអារម្មណ៏ថាខ្មាស់អ្នកបម្រើដែលនៅចាំបម្រើពួកគេឡើងចង់ជ្រែកដីរត់ទៅហើយ
"ឆ្អែតហើយ? "ហុីសុឹងសួរពេលឃើញជុងវ៉ុនចាប់លើកទឹកមកញ៉ាំលែងអោយគេបញ្ចុកអាហារអោយទៀត
"...."ជុងវ៉ុនមិនមាត់តែក៏ងក់ក្បាលតិចៗ សសៀរប្រុងចុះពីលើភ្លៅរបស់នាយវិញ
"ខ្ញុំ...ខ្ញុំចង់ទៅងូតទឹកសម្រាកហើយ ងងុយគេង"
"កុំភ្លេចសន្យា"ហុីសុឹងតឿនខ្លីៗ សម្លឹងមើលកម្លោះតូចដែលរត់ឡើងទៅជាន់ខាងលើបាត់មុនគេ
"លោកម្ចាស់"ជូនដែលទើបនឹងដើរចូលមក ក៏រហ័សចូលក្បែរចាហ្វាយហើយអោនខ្សឹបអ្វីម្យ៉ាងទៅកាន់គេ
"បើវាចង់លេង ក៏កំដរវាតិចតួចទៅមិនឃើញមានអ្វីពិបាកទេ! "
"បើអញ្ចឹងលោកម្ចាស់ចាត់ការតែម្តងមែនទេ?"
"វាក្លាហានហ៊ានមកលេងជាមួយយើង ដូច្នេះក៏គួរតែក្លាហាននឹងប្រឈមមុខនឹងការស្លាប់ដូចគ្នា"នាតមិនសូញសាញអូសបន្លាយពេលវេលាច្រើនឡើយ ក្បត់គឺស្លាប់
"ខ្ញុំនឹងរៀបចំតាមអ្វីដែលលោកម្ចាស់បានប្រាប់"ហុីសុឹងបោះកន្សែងទ្រាប់ការពារប្រលាក់ទៅលើតុអាហារ ងើបឈរឡើងសម្លឹងមើលជំនិតដែលឈរមិនឆ្ងាយប៉ុន្មាន
"ទៅជួបយើងនៅបន្ទប់ធ្វើការ យប់នេះយើងអោយឯងទៅពិនិត្យទំនិញជំនួស"
"បាទ!"
ជាន់ខាងលើ
បន្ទប់សម្រាក...
ជុងវ៉ុនដើរចេញពីបន្ទប់ទឹកក្នុងឈុតគេងយប់សាច់ក្រណាត់ត្រជាក់ៗពណ៏ទឹកប្រាក់ សម្តៅមកទូទុកគ្រឿងសម្ភារ:តែងខ្លួនដើម្បីភ្លុំសក់អោយស្ងួត ទឹកមុខគេមើលទៅក៏មិនសូវជាស្រស់បស់ប៉ុន្មានព្រមជាមួយដកដង្ហើមធំឡើងមក
STAI LEGGENDO
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Avventuratop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
